January 3, 2015

You are here:
ការចុះសម្រុងជាមួយអ្នកដទៃ

ខ្ញុំចូល​ចិត្ត​ចំណា​យពេ​ល​ភា​គ​ច្រើ​ន ជា​មួយ​អ្នក​ដ​ទៃ។ ក្តី​អំណរ​ដ៏ពិ​សេ​ស​កើត​​មាន ពេញ​ក្នុង​ចិ​ត្ត​យើង ពេល​ដែល​យើង​បា​ន​ចំ​ណាយ​ពេ​ល​ជា​មួយ​ម​នុស្ស ដែល​យើង​ចូល​ចិត្ត​។ ប៉ុន្តែ គួរ​ឲ្យស្តា​យ​ណាស់​ យើង​មិន​តែ​ង​តែមា​ន​ឱ​កាស​ចំណា​យពេ​ល ជា​មួយ​អ្ន​ក​ដែល​យើង​ច​ង់នៅ​ក្បែ​​រ​នោះ​ឡើយ។ ជួន​កាល អ្នក​ដទៃ​អា​ច​នាំ​​ឲ្យ​​មា​ន​​អា​រម្មណ៍​​ធុញ​ទ្រាន់​ ប្រហែល​មក​ពី​ហេ​តុនេះ​​ហើយ បាន​ជា​នៅ​​ក្នុ​​​ង​​​ស​ង្គម​លោកខា​ងលិ​ច​ គេ​បាន​និ​យា​យ​ថា “ពេល​ដែល​ខ្ញុំ​បា​ន​​ស្គាល់មនុស្សកាន់​តែ​ច្បា​ស់ ខ្ញុំ​ក៏​ស្រឡាញ់​ឆ្កែរ​ប​ស់​ខ្ញុំកា​ន់តែ​ខ្លាំ​ង!” មាន​ន័យ​ថា​ ពេល​ដែល​យើ​ង​មិ​នទ​ទួ​ល​បាន​អំ​ណរ​ នៅ​ក្នុង​ទំនាក់ទំ​នង យើង​ច្រើនតែ​ប​ន្ទោស​អ្ន​ក​ដទៃ​ បន្ទា​ប់​មក យើង​ក៏​យក​លេ​ស ដើម្បីដើ​រ​ចេ​ញ​ពី​គេ​ ដើម្បីទៅ​រក​អ្ន​ក​ផ្សេង​ទៀត​ ដែល​យើ​ងចូ​ល​ចិ​ត្ត។​ សាវ័កប៉ុ​ល​បា​នប​ង្រៀ​នយើ​ង​ ឲ្យ​មាន​ទំ​នា​ក់​ទំនង​ជា​មួយ​បង​ប្អូ​ន​​​​ប្រុសស្រីក្នុងព្រះគ្រី​ស្ទ ​ដោយសេ​ចក្តី​ស្រ​ឡា​​ញ់។ តាម​ពិត គាត់បា​ន​ប្រាប់​យើ​ង​ “ឲ្យមា​ន​​គំ​និត មាន​​សេច​ក្តី​​ស្រឡាញ់​​តែ​​​១ ទាំង​​រួ​ប​រួ​ម​​ចិ​ត្ត​​គ្នា ហើយ​​គិត​​​តែ​​ផ្លូវ​​១​​ដូច​​គ្នា” ហើយ “ត្រូវ​​ស្វែ​ង​​រ​ក​​ចំ​ពោះ​​អ្ន​ក​​ដ​ទៃ​​​ផង” ព្រមទាំ​​ង “​មាន​​គំនិត​​គិត​​​ដូ​ច​​ជា​​​ព្រះ​គ្រីស្ទ​យេ​ស៊ូ​វ​​វិ​ញ”(ភីលីព ២:២-៥)។ ចូរគិ​តអំ​ពី​កា​រ​នេះ​ចុះ។​ ព្រះ​យេស៊ូ​វ​បា​ន​លះប​ង់​សិ​រី​ល្អ​ និងអ​ភ័យ​ឯក​សិទ្ធិ​រប​ស់ទ្រ​​ង់ ដើម្បី​យើងរា​ល់គ្នា​ ទ្រង់​បាន​សម្រេ​ច​ព្រះ​ទ័​យ រស់​នៅ​ជា​អ្ន​ក​ប​ម្រើ ​ហើយ​បាន​ស​ង​ថ្លៃ​លោះ​ ដោយ​ការ​លះបង់ដ៏​ខ្ព​ស់​បំផុ​ត​ ដើម្បី​ឲ្យ​យើង​មា​ន​ទំ​នាក់​ទំ​ន​ងដែ​ល​ពេ​ញដោយ​អំ​ណរ ជា​មួយ​​ទ្រង់(មើល ហេព្រើ ១២:២)។ ហើយ​​ទ្រង់​បា​ន​ធ្វើការ​ទាំ​ង​អ​ស់​នេះ ទោះបី​ជា​យើ​​ងក្លា​​យជា​មនុ​ស្សដែល​គួរ​ឲ្យ​​ធុញ​ទ្រាន់​​យ៉ាងណា​​ក៏​​​ដោយ​(រ៉ូម ៥:៨)។…

Read article