តើអំពល់អ្វីដល់អ្នក?
នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមានការភ្ញាក់ផ្អើលឡើយ ពេលដែលអ្នកឃើញក្មេងៗម្នាក់ៗ ក្នុងក្រុមចម្រៀង ច្រៀងបណ្តើរងាកមើលនេះមើលនោះបណ្តើរ ដោយមិនបានមើលទៅអ្នកដឹកនាំរបស់ពួកគេ។ ពួកគេមិនចេះនៅស្ងៀម កម្រើកខ្លួនចុះឡើងៗ ហើយចាក់ចង្កេះគ្នាទៅវិញទៅមក។ ជួនកាល ពួកគេចំអ៊ើតជើងរកមើលឪពុកម្តាយរបស់ពួកគេ ដែលកំពុងអង្គុយនៅក្នុងចំណោមទស្សនិជន ហើយពេលរកឃើញ ពួកគេក៏គ្រវីដីចុះឡើង។ ជាការពិតណាស់ ពួកគេមិនសូវជាច្រៀងប៉ុន្មានទេ។ ពួកគេញញឹម តាមរបៀបកំប្លែង អាកប្បកិរិយ៉ារបស់ក្មេងៗ គឺគួរឲ្យស្រឡាញ់ណាស់។ ប៉ុន្តែ បើសិនជាសមាជិកក្រុមចម្រៀងយុវជន មិនមើលទៅអ្នកនាំចម្រៀងទេ នោះមិនសូវជាគួរឲ្យស្រឡាញ់ដូចក្មេងៗឡើយ។ ការប្រគុំតន្ត្រីដែលធ្វើបានល្អ គឺអាស្រ័យទៅលើក្រុមចម្រៀង ដែលផ្តោតអារម្មណ៍ ទៅលើអ្នកនាំច្រៀង ដើម្បីឲ្យពួកគេអាចច្រៀងឲ្យបានស្រសគ្នា។ ជួនកាល គ្រីស្ទបរិស័ទមិនខុសពីអ្នកចម្រៀង នៅក្នុងក្រុមចម្រៀងកុមារឡើយ។ ជាញឹកញាប់ យើងមិនបានក្រឡេចមើលទៅព្រះយេស៊ូវ ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ នៃតន្រ្តីជីវិតឡើយ ផ្ទុយទៅវិញ យើងគិតតែពីកំរើកចុះឡើងៗ ចាក់គ្នាទៅវិញទៅមក ឬមើលគ្នាទៅវិញទៅមក ឬគិតតែខំមើលទៅទស្សនិកជនទៅវិញ។ យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានស្តីប្រដៅលោកពេត្រុស ដោយសារគាត់មានអាកប្បកិរិយ៉ាយ៉ាងដូចនេះឯង។ បន្ទាប់ពីទ្រង់បានប្រាប់លោកពេត្រុស អំពីការអ្វីខ្លះដែលគាត់ត្រូវលះបង់ គាត់ក៏បានចង្អុលទៅលោកយ៉ូហាន ហើយសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវក៏បានឆ្លើយ ដោយសួរគាត់វិញថា “តើអំពល់អ្វីដល់អ្នក? ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(យ៉ូហាន ២១:២២)។…
Read article