កន្លែងដែលមនុស្សមានបាបទៅ
មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំបានសន្ទនា ជាមួយបុរសម្នាក់ ដែលមិនសូវចូលចិត្តនិយាយល្អ អំពីជំនឿរបស់គ្រីស្ទបរិស័ទ។ មិត្តភ័ក្ររបស់ខ្ញុំដឹងថា បើសិនជាគាត់ “ជជែកអំពីជំនឿស៊ីជម្រៅពេក” គាត់នឹងបាត់បង់ឱកាសធ្វើបន្ទាល់ជាមិនខាន។ ដូចនេះ ពេលដែលគាត់បានជជែកគ្នាបានយូរបន្តិច គាត់ក៏និយាយថា “លោកបប់ តើលោកដឹងទេថា មនុស្សមានបាបនឹងទៅកន្លែងណា?” លោកបប់ក៏ឆ្លើយថា “ស្រួលឆ្លើយទេ។ អ្នកចង់ថា ពួកគេត្រូវទៅស្ថាននរកមែនទេ?” មិត្តភ័ក្រខ្ញុំក៏តបវិញថា “ទេមិនមែនទេ។ ពួកគេត្រូវទៅព្រះវិហារ”។ លោកបប់ក៏រកពាក្យនិយាយមិនចេញ ព្រោះមិននឹកស្មានថា មិត្តភ័ក្រខ្ញុំនឹងឆ្លើយដូចនេះទេ។ គាត់មិនបានត្រៀមចិត្ត ដើម្បីស្តាប់គ្រីស្ទបរិស័ទ ដែលដឹងថា គាត់មិនមែនជាមនុស្សល្អឥតខ្ចោះឡើយ។ ពេលនោះ មិត្តភ័ក្ររបស់ខ្ញុំ ក៏មានឱកាសចែកចាយថា គ្រីស្ទបរិស័ទដឹងថា ខ្លួនជាមនុស្សមានបាប ហើយត្រូវការការស្អាងវិញ្ញាណឡើងវិញ ជាប់ជានិច្ច។ ហើយគាត់ក៏បានពន្យល់អំពីព្រះគុណថា ព្រះទ្រង់ស្រឡាញ់យើងរាល់គ្នា ទោះបីជាយើងជាមនុស្សមានបាបយ៉ាងណាក៏ដោយ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។ ជួនកាល យើងប្រហែលជាមិនបានពន្យល់ប្រាប់អ្នកមិនជឿព្រះ ឲ្យបានដឹងច្បាស់ អំពីមូលហេតុដែលយើងជួបជុំគ្នា នៅក្នុងព្រះវិហារឡើយ។ ពួកគេប្រហែលជាមិនបានដឹងថា យើងបានទៅជួបជុំគ្នានៅព្រះវិហារ ដើម្បីសរសើរដំកើងព្រះសង្រ្គោះ ដែលបានប្រទាន “ការប្រោសលោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់”នោះឡើយ(កូល៉ុស ១:១៤)។…
Read article