January 10, 2015

You are here:
ការមើលឃើញខាងវិញ្ញាណ

មាន​បុរសម្នា​ក់​បា​នគេ​ច​ផុ​ត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​ការ​ជាប់ឃុំ​ឃាំ​ង ក្នុ​ង​ពន្ធ​ធ​នាគា​រ​អស់​រយៈ​ពេល​​១៤ឆ្នាំ ​នៅប្រទេស​គុ​យបា។ គាត់​បាន​រ​បៀ​បរា​ប់ ពី​វិធី​សាស្រ្តលើក​ទឹក​ចិត្ត​ខ្លួ​ន​ឯ​ង និង​ធ្វើ​ឲ្យក្តីស​ង្ឃឹម​នៅ​តែ​មា​នជា​និ​ច្ច ក្នុង​ជីវិត​គាត់ ក្នុង​​អំឡុ​​ងពេ​​​ល​​​នោះ យ៉ាង​ដូច​នេះ​ថា “គេ​បាន​ឃុំខ្លួន​ខ្ញុំ ក្នុង​បន្ទប់​ដែល​គ្មាន​បង្អូច ដូច​នេះ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា ​មានប​ង្អួ​ច​មួយ នៅ​លើទ្វា​រ​ប​ន្ទប់​នោះ​។ នៅក្នុ​ងគំ​និ​ត​ខ្ញុំ ខ្ញុំ​ស្រម៉ៃឃើញ​ទេស​ភាពជួ​រភ្នំ​ដ៏ស្រស់ស្អា​ត មាន​ទឹក​ធ្លាក់​មក​លើថ្មរ ហើយ​ហូរ​ចុះម​ក​គ្រឿ​នៗ​។​ យូរ​ៗ​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា រូប​ភាព​នោះ​ហាក់ដូច​ជា​មានពិ​តមែ​ន​ បាន​ជា​ពេល​ដែល​ខ្ញុំស​ម្លឹ​ង​មើល​ទៅ​ទ្វារ​​បន្ទប់​នោះម្ត​ងៗ​ ខ្ញុំ​អាចមើល​ឃើញទេ​សភាព​មា​ត់ប​ង្អូច​នោះ ដោយ​មិន​បាច់​ខំស្រមៃ ដូច​កាល​ពីដំបូ​ងទៀត​​ឡើយ”។ យ៉ាង​ណាមិ​ញ មាន​បទ​គម្ពី​រ​សំបុត្រ​ជាច្រើ​ន ដែលលោក​​ប៉ុល​បានស​រ​សេ​​រ​​ផ្ញើ​ទៅ​​​ពួ​ក​​ជំ​នុំ នៅតា​​ម​​​ទី​​ក​ន្លែង​​ផ្សេ​ង​ៗ​ ពេលគាត់​កំពុ​ង​ស្ថិ​តនៅ​ក្នុ​ង​កា​រ​ឃុំ​ខ្លួន​។ កណ្ឌគម្ពីរ​ទាំងនោះមានដូ​ចជា​ ភីលីព កូល៉ុស និង​អេភេសូរ។ ពេល​យើង​អានសំ​បុត្រ​ដែល​សាវ័ក​ប៉ុល​ផ្ញើ​ទៅ​ពួក​ជំនុំ នៅក្រុង​អេភេសូរ យើងអា​ចដឹ​ង​ថា សាវ័កប៉ុ​លកំ​ពុ​ងមើ​លឃើញរូ​ប​ភាព​អ្វីខ្លះ ​ពេល​ដែល​គាត់​​គិត​អំពី​ជីវិត ​រ​ប​ស់​អ្ន​កដែ​ល​នៅ​ក្រៅ​មន្ទី​ឃុំ​ឃាំង។ ទីមួយ គាត់​បា​ន​មើល​ឃើ​​ញការលូតលា​ស់ខា​ង​វិ​ញ្ញាណ ក្នុង​ពួកជំ​នុំ​ដែល​គា​ត់បាន​ប​​ង្កើត។ កណ្ឌមួយ​នេះ មានពេ​ញ​​ទៅ​ដោយកា​រអ​រ​ព្រះគុ​ណព្រះ​ ​សម្រាប់​ស្ថេរ​ភាព​នៃ​ពួក​ជំ​នុំ នៅ​ក្រុងអេ​ភេសូ​រ​(អេភេសូរ ១:១៥-១៦)។ បន្ទាប់​មក គាត់​បាន​ព្យា​យាមជួ​យឲ្យ​ពួកគេ​បើក​ចំ​ហរ​ចិ​ត្ត មើល​ឃើញ​រូ​បភា​ព​ដែលកាន់​តែ​អស្ចារ្យ​​ថែម​ទៀត “គឺ​​ឃើញ​​ព្រះ​គុណ​​ដ៏​​ធ្ង​ន់​​លើ​ស​​លប់​​រ​បស់​​​ទ្រង់”(២:៧)។ ពេលដែ​ល​សាវ័កប៉ុលនិយា​យប​ញ្ជា​ក់ឲ្យ​កា​ន់​តែ​ច្បាស់…

Read article