ដោះស្រាយហើយ
ខ្ញុំចូលចិត្តមើលការប្រកួតបាល់ទាត់ ហើយខ្ញុំជាអ្នកគាំទ្រក្លឹបបាល់ទាល់លីវើភូល(Liverpool) ក្នុងការប្រកួតព្រីមាលីក(Premier League) ក្នុងប្រទេសអង់គ្លេស។ ពេលដែលក្រុមកីឡាករអាវក្រហមទាំងនោះកំពុងប្រកួត ខ្ញុំខំតាមដានទាំងចិត្តភ័យអរ។ ខ្ញុំមានអារម្មណ៍តានតឹងជាប់ជានិច្ច ក្នុងការទស្សនានេះ ព្រោះការទាត់បញ្ចូលទីតែមួយគ្រាប់ ឬការដែលកីឡាករភ្លាត់ស្នៀតតែបន្តិច អាចកែប្រែលទ្ធផលនៃការប្រកួតបាន។ ការនេះក៏ជាកត្តា ដែលនាំឲ្យមានភាពសប្បាយរីករាយ ក្នុងការទស្សនាផងដែរ។ ថ្មីៗនេះ ខ្ញុំបានមើលគេចាក់ឡើងវិញនូវរូបភាពយឺតៗ នៃការប្រកួតរបស់ក្រុមលីវើភូល។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ខ្លួនមានអារម្មណ៍ស្ងប់ជាងមុន នៅក្នុងការទស្សនារូបភាពយឺត ៗនេះ។ តើហេតុអ្វី? ព្រោះខ្ញុំបានមើលម្តងហើយ ដូចនេះខ្ញុំដឹងអំពីលទ្ធផលនៃការប្រកួត បានជាខ្ញុំអាចទស្សនាស កម្មភាពនោះ ដោយអំណរ និងគ្មានភាពតានតឹងអ្វីឡើយ។ ជាញឹកញាប់ ការរស់នៅរបស់យើង មានលក្ខណៈមិនខុសពីការតាមដានការប្រកួតកីឡាឡើយ។ យើងមានការភ្ញាក់ផ្អើល ការនឿយណាយ និងការភ័យខ្លាច ពេលដែលយើងមិនដឹងច្បាស់ អំពីលទ្ធផលដែលយើងនឹងទទួលនៅពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដើរតាមព្រះគ្រីស្ទ អាចទទួលបាននូវការកម្សាន្តចិត្ត ដោយដឹងការពិតថា ទោះបីជាយើងមិនអាចដឹងជាមុន អំពីលទ្ធផលនៃបញ្ហាជាច្រើន ក្នុងជីវិតយើងក៏ដោយ ក៏យើងអាចដឹងច្បាស់ថា លទ្ធផលដ៏នៅអស់កល្បជានិច្ចរបស់យើង គឺបានសម្រេចដោយកិច្ចការដែលព្រះគ្រីស្ទបានធ្វើ នៅលើឈើឆ្កាងហើយ។ សាវ័កយ៉ូហានបានចែងយ៉ាងច្បាស់ថា “ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ”(១យ៉ូហាន…
Read article