បទចម្រៀងដែលត្រូវចាំ
ខ្ញុំសប្បាយចិត្តណាស់ ពេលដែលបានទទួលអំណោយដ៏ឥតគិតថ្លៃមួយ នៅក្នុងសំបុត្រ។ អំណោយនោះ គឺជាស៊ីឌីមួយបន្ទះ ដែលផ្ទុកទៅដោយបទចម្រៀងតាមព្រះគម្ពីរ។ បន្ទាប់ពីបានចាក់ស៊ីឌីនោះស្តាប់បួនប្រាំដង ទំនុកបទភ្លេងខ្លះបានចាក់ឫសចូលជ្រៅ ក្នុងគំនិតរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំក៏អាចច្រៀងបានពីរបីវគ្គ តាមបទចម្រៀងដែលគេបានតែងតាមព្រះគម្ពីរទំនុកដំកើង ដោយមិនចាំបាច់ចាក់ស៊ីឌីនោះជាជំនួយ។ តន្រ្តីអាចជួយឲ្យយើងនឹកចាំអំពីពាក្យ និងគំនិតដែលយើងបានឮកាលពីមុន។ ព្រះទ្រង់ជ្រាបថា ពួកអ៊ីស្រាអែលនឹងលែងនឹកចាំពីទ្រង់ ពេលដែលពួកគេបានចូលទឹកដីសន្យាហើយ(ចោទិយកថា ៣១:២០)។ ពួកគេនឹងលាចេញពីទ្រង់ ហើយបែរទៅរកការថ្វាយបង្គំរូបព្រះវិញ ហើយការអាក្រក់នឹងកើតមាន ចំពោះពួកគេជាមិនខាន(ខ.១៦-១៨)។ ហេតុនេះហើយបានជាទ្រង់ បង្គាប់លោកម៉ូសេឲ្យនិពន្ធបទចម្រៀងមួយបទ សម្រាប់បង្រៀនពួកអ៊ីស្រាអែល ដើម្បីឲ្យពួកគេអាចនឹកចាំ អំពីការប្រកបស្និទ្ធស្នាលដែលពួកគេធ្លាប់មាន ជាមួយទ្រង់កាលពីមុន ព្រមទាំងនឹកចាំពីអំពើបាប ដែលបំផ្លាញទំនាក់ទំនងដែលពួកគេមានជាមួយទ្រង់(៣១:១៩-២២)។ ប្រហែលជាអ្វីដែលសំខាន់បំផុតនោះ គឺព្រះសព្វព្រះទ័យឲ្យរាស្រ្តទ្រង់ នឹកចាំអំពីសេចក្តីល្អ ដូចដែលមានចែងថា “ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់”(៣២:៤)។ ចូរពិចារណាអំពីចំណុច ដែលព្រះសព្វព្រះទ័យឲ្យអ្នកនឹកចាំអំពីទ្រង់។ តើអ្នកត្រូវនឹកចាំអំពីអំណាច ភាពបរិសុទ្ធ សេចក្តីស្រឡាញ់ ឬភាពស្មោះត្រង់របស់ទ្រង់ឬ? តើអ្នកអាចនឹកចាំពីបទចម្រៀង ដែលសរសើរដំកើងសេចក្តីល្អរបស់ព្រះឬទេ? ចូរច្រៀងបទនោះ នៅក្នុងចិត្តរបស់អ្នក ថ្វាយដល់ព្រះអម្ចាស់ចុះ(អេភេសូរ ៥:១៩)។–Jennifer…
Read article