ចូរជ្រើសរើសព្រះសម្រាប់ខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានឃើញគេផ្សាយពាណិជ្ជកម្ម អំពីល្បែងនៅលើអ៊ីនធើណែត ដែលផ្អែកទៅលើរឿងទេវកថារបស់ជនជាតិក្រិក។ គេបាននិយាយអំពីកងទ័ព ពួកព្រះក្នុងទេវកថា ពួកវីរ:បុរស និងការបំពេញបេសកកម្ម។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺការដែលគេរៀបរាប់ អំពីរបៀបចាប់ផ្តើមនៃល្បែងនេះថា “អ្នកត្រូវចុះឈ្មោះក្នុងអ៊ីនធើណែត ត្រូវជ្រើសរើសព្រះមួយ ក្នុងចំណោមព្រះទាំងនោះ ហើយបង្កើតអាណាចក្ររបស់អ្នក”។ គ្រាន់តែខ្ញុំឮគេនិយាយថា “ចូរជ្រើសរើសយកព្រះមួយ” ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្វីដ្បិតតែនេះគ្រាន់តែជាការផ្សាយពាណិជ្ជកម្ម ដែលខ្ញុំឮយូរៗម្តងមែន តែវាបានធ្វើឲ្យខ្ញុំនឹកចាំ អំពីចារិកលក្ខណៈនៃការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត ក្នុងពិភពលោកសព្វថ្ងៃ។ នៅក្នុងការលេងល្បែងប្រភេទនេះ គេអាចជ្រើសរើសយក “ព្រះ” មួយណាក៏បាន ប៉ុន្តែ ក្នុងជីវិតពិត ការសម្រេចចិត្តជ្រើសរើសព្រះខុស នឹងនាំឲ្យយើងទទួលលទ្ធផលអាក្រក់អស់កល្បជានិច្ច។ ក្នុងសម័យ ដែលពួកកូនចៅអ៊ីស្រាអែលមួយជំនាន់ ដែលត្រូវបានហុំព័ទ្ធ ទៅដោយសាសន៍ដទៃដែលថ្វាយបង្គំព្រះជាច្រើន លោកយ៉ូស្វេបានប្រកាស់ថា ពួកគេត្រូវសម្រេចចិត្តជ្រើសរើសយកព្រះមួយអង្គ សម្រាប់ខ្លួនឯង ប៉ុន្តែ មិនមែនចេះតែជ្រើសរើសតាមតែចិត្តនឹកឃើញនោះឡើយ។ គាត់បានធ្វើជាគំរូ សម្រាប់ពួកគេ ដោយមានប្រសាសន៍ថា “ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកឰយុកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ សព្វថ្ងែនេះ គឺមិនខុសពីសម័យលោកយ៉ូស្វេឡើយ…
Read article