សញ្ញាសំគាល់នៃអ្នកដឹកនាំ
ក្នុងអំឡុងពេលដែលខ្ញុំទៅលេងទីធ្លាសកលវិទ្យាល័យព័រឌូ(Purdue) នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ខ្លាំង ក្នុងរដូវរងា ខ្ញុំក៏បានឃើញយុវជនពីរនាក់ កំពុងជោកទឹកកកក្រាស់ៗ នៅតាមផ្លូវដើរ នៅក្បែរគេហដ្ឋានសមាគមន៍បុរស។ ខ្ញុំគិតថា ពួកគេប្រាកដជាសមាជិកជាន់ទាបហើយ បានជាពួកបងប្រុសក្នុងសមគមន៍ ឲ្យពួកគេធ្វើការងារពិបាកៗដូចនេះ។ ខ្ញុំសួរពួកគេថា “មុនពេលអ្នកចូលរួមក្នុងសមាគមន៍នេះ តើគេមិនបានប្រាប់អ្នក អំពីការងារដ៏ពិបាកនេះទេឬ?” ភ្លាមនោះ ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់បានងើបមុខឡើង ញញឹមដាក់ខ្ញុំ ហើយនិយាយថា “បាទ យើងទាំងពីរនាក់គឺជាសមាជិកជាន់ខ្ពស់។ ខ្ញុំជាអនុប្រធានសមាគន៍ ហើយមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ជាប្រធាន។” ខ្ញុំក៏បានអរគុណពួកគេ សម្រាប់ការខិតខំធ្វើការងារ ហើយក៏បានបន្តដំណើរទៅមុខទៀត ដោយនឹកចាំថា ការបម្រើអ្នកដទៃ គឺជាសញ្ញាសំគាល់ នៃអ្នកដឹកនាំដ៏ពិត។ មានពេលមួយសិស្សរបស់ព្រះយេស៊ូវពីរនាក់ បានសួរទ្រង់ អំពីមុខតំណែងកិត្តិយស ដែលពួកគេនឹងទទួល នៅពេលដែលនគរព្រះបានមកដល់។ ពេលនោះព្រះអម្ចាស់បានប្រមូលពួកសិស្សទាំង១២នាក់ឲ្យមកជុំគ្នា ហើយប្រាប់ពួកគេថា “អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់បានបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ទ្រង់មិនបានមកដើម្បីឲ្យគេបម្រើទ្រង់ឡើយ តែដើម្បីបម្រើគេ ហើយលះបង់ព្រះជន្មទ្រង់ ដើម្បីលោះពួកគេឲ្យរួចពីអំណាចបាប(ខ.៤៥)។ សញ្ញាសំគាល់នៃអ្នកដឹកនាំដ៏ពិត និងកោតខ្លាចព្រះ គឺមិនមែនជាអំណាច និងអភ័យឯកសិទ្ធិនៃមុខតំណែងឡើយ តែជាការបម្រើដោយបន្ទាបខ្លួន។ ព្រះប្រទានឲ្យយើងមានកម្លាំង…
Read article