January 2015

You are here:
ស្មរបន្ទាល់ដែលបាននិយាយប្រាប់

ពេល​ដែលទូ​រ​ទស្ស​ន៍​ថ្ងៃនៃ​ការ​រុករកឃើ​ញ (Day of Discovery)​ ធ្វើ​ការ​ស​ម្ភា​សប្រ​ជា​ជន អំពីជី​វ​ប្រវត្តិរបស់​បុគ្គលល្បី​ៗ​ យើង​មាន​ចិត្ត​ស​ប្បា​យរី​ក​រា​យ នៅ​ក្នុង​ការ​សម្ភាស​​ពួ​ក​គេ​ អំពីដំ​ណើរ​ជី​វិ​តរ​​​ប​​​ស់​អ្ន​កទាំង​នោះ​​។ អស់​ជាច្រើន​ឆ្នាំ​កន្ល​ងម​ក យើងបាន​សម្ភា​សបុ​រស​ម្នា​ក់ ដែល​ធ្លាប់ស្នា​ក់នៅ ក្នុង​បន្ទប់​ជា​មួ​យលោ​ក​ អេរីក លីដែល(Eric Liddell) នៅ​ក្នុង​មន្ទី​ឃុំឃាំ​ង​អ្ន​ក​ទោស​នយោ​បាយ ក្នុង​ប្រទេស​ចិន ហើយ​យើង​បាន​សម្ភាស​ស្រ្តី​ម្នា​ក់ ដែល​ធ្លាប់​រស់​នៅ ក្នុងផ្ទះ​រ​ប​ស់លោកស៊ី អេស លូវីស(C.S. Lewis) កាល​នាង​ជា​ក្មេង​​ជំទង់ ក្នុង​អំឡុង​ស​ង្គ្រាម​លោក​លើក​ទី​២ រួចយើ​ង​ក៏​បា​នស​ម្ភាស​បុ​រស​ម្នាក់ ដែល​ជា​អ្ន​កបើ​កប​ររថ​យន្ត ​ឲ្យ​បណ្ឌិត ចច វ៉ាស៊ីនតោន ខាវើរ(Dr. George Washington Carver) នៅក្នុ​ងកា​រ​ធ្វើដំ​ណើ​រ ទៅធ្វើ​ជា​វាទ​គ្មិន នៅ​ទូទាំង​បណ្តា​រដ្ឋ ក្នុង​ភូមិ​ភាគ​ខា​ង​ត្បូង នៃ​សហរដ្ឋ​អាមេរិក។ ពួកគេបាន​និយា​យបើ​កចំ​ហ​រ ​ដោយ​មិន​លាក់​លៀម​ អំពី​បុគ្គល​ពិសេស​ៗ​ទាំង​នោះ ​ដែល​ពួ​កគេ​បា​ន​ស្គា​ល់។ សា​វ័ក​យ៉ូហាន​បាន​ស​រសេ​រសំ​បុ​ត្រមួ​យ​ច្បាប់ ពេល​គាត់​កំពុ​ងមា​ន​វ័​យចា​ស់ ដែល​នៅ​ក្នុង​ឃ្លាដំ​បូ​ង​នៃ​សំបុត្រ​នេះ​​ គាត់បា​ន​ប​ញ្ជាក់​ថា​ គាត់​ជា​ស្មរ​ប​ន្ទា​ល់ និង​ជា​អ្ន​ក​ដែល​បានដើ​រតា​ម​ទ្រ​ង់​យ៉ាង​ជិ​ត​ដិត គឺដូចដែល​​គា​ត់​​មាន​ប្រ​សាសន៍​​ថា “ដ្បិត​​ព្រះ​​​ដ៏​​ជា​​ជីវិត ទ្រង់​​បា​ន​​លេច​មក​ហើយ យើង​​ខ្ញុំ​​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់…

Read article
ការមើលឃើញខាងវិញ្ញាណ

មាន​បុរសម្នា​ក់​បា​នគេ​ច​ផុ​ត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​ការ​ជាប់ឃុំ​ឃាំ​ង ក្នុ​ង​ពន្ធ​ធ​នាគា​រ​អស់​រយៈ​ពេល​​១៤ឆ្នាំ ​នៅប្រទេស​គុ​យបា។ គាត់​បាន​រ​បៀ​បរា​ប់ ពី​វិធី​សាស្រ្តលើក​ទឹក​ចិត្ត​ខ្លួ​ន​ឯ​ង និង​ធ្វើ​ឲ្យក្តីស​ង្ឃឹម​នៅ​តែ​មា​នជា​និ​ច្ច ក្នុង​ជីវិត​គាត់ ក្នុង​​អំឡុ​​ងពេ​​​ល​​​នោះ យ៉ាង​ដូច​នេះ​ថា “គេ​បាន​ឃុំខ្លួន​ខ្ញុំ ក្នុង​បន្ទប់​ដែល​គ្មាន​បង្អូច ដូច​នេះ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា ​មានប​ង្អួ​ច​មួយ នៅ​លើទ្វា​រ​ប​ន្ទប់​នោះ​។ នៅក្នុ​ងគំ​និ​ត​ខ្ញុំ ខ្ញុំ​ស្រម៉ៃឃើញ​ទេស​ភាពជួ​រភ្នំ​ដ៏ស្រស់ស្អា​ត មាន​ទឹក​ធ្លាក់​មក​លើថ្មរ ហើយ​ហូរ​ចុះម​ក​គ្រឿ​នៗ​។​ យូរ​ៗ​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា រូប​ភាព​នោះ​ហាក់ដូច​ជា​មានពិ​តមែ​ន​ បាន​ជា​ពេល​ដែល​ខ្ញុំស​ម្លឹ​ង​មើល​ទៅ​ទ្វារ​​បន្ទប់​នោះម្ត​ងៗ​ ខ្ញុំ​អាចមើល​ឃើញទេ​សភាព​មា​ត់ប​ង្អូច​នោះ ដោយ​មិន​បាច់​ខំស្រមៃ ដូច​កាល​ពីដំបូ​ងទៀត​​ឡើយ”។ យ៉ាង​ណាមិ​ញ មាន​បទ​គម្ពី​រ​សំបុត្រ​ជាច្រើ​ន ដែលលោក​​ប៉ុល​បានស​រ​សេ​​រ​​ផ្ញើ​ទៅ​​​ពួ​ក​​ជំ​នុំ នៅតា​​ម​​​ទី​​ក​ន្លែង​​ផ្សេ​ង​ៗ​ ពេលគាត់​កំពុ​ង​ស្ថិ​តនៅ​ក្នុ​ង​កា​រ​ឃុំ​ខ្លួន​។ កណ្ឌគម្ពីរ​ទាំងនោះមានដូ​ចជា​ ភីលីព កូល៉ុស និង​អេភេសូរ។ ពេល​យើង​អានសំ​បុត្រ​ដែល​សាវ័ក​ប៉ុល​ផ្ញើ​ទៅ​ពួក​ជំនុំ នៅក្រុង​អេភេសូរ យើងអា​ចដឹ​ង​ថា សាវ័កប៉ុ​លកំ​ពុ​ងមើ​លឃើញរូ​ប​ភាព​អ្វីខ្លះ ​ពេល​ដែល​គាត់​​គិត​អំពី​ជីវិត ​រ​ប​ស់​អ្ន​កដែ​ល​នៅ​ក្រៅ​មន្ទី​ឃុំ​ឃាំង។ ទីមួយ គាត់​បា​ន​មើល​ឃើ​​ញការលូតលា​ស់ខា​ង​វិ​ញ្ញាណ ក្នុង​ពួកជំ​នុំ​ដែល​គា​ត់បាន​ប​​ង្កើត។ កណ្ឌមួយ​នេះ មានពេ​ញ​​ទៅ​ដោយកា​រអ​រ​ព្រះគុ​ណព្រះ​ ​សម្រាប់​ស្ថេរ​ភាព​នៃ​ពួក​ជំ​នុំ នៅ​ក្រុងអេ​ភេសូ​រ​(អេភេសូរ ១:១៥-១៦)។ បន្ទាប់​មក គាត់​បាន​ព្យា​យាមជួ​យឲ្យ​ពួកគេ​បើក​ចំ​ហរ​ចិ​ត្ត មើល​ឃើញ​រូ​បភា​ព​ដែលកាន់​តែ​អស្ចារ្យ​​ថែម​ទៀត “គឺ​​ឃើញ​​ព្រះ​គុណ​​ដ៏​​ធ្ង​ន់​​លើ​ស​​លប់​​រ​បស់​​​ទ្រង់”(២:៧)។ ពេលដែ​ល​សាវ័កប៉ុលនិយា​យប​ញ្ជា​ក់ឲ្យ​កា​ន់​តែ​ច្បាស់…

Read article
ធ្វើវាឲ្យត្រឹមត្រូវ

វាជា​ថ្ងៃដ៏​ល្អឥ​ត​ខ្ចោះ​ ​សម្រាប់​ការ​លក់ដូ​រ​របស់រ​បរ​ក្នុ​ង​ផ្ទះ ដែលយើង​ឈ​ប់ប្រើ​ ព្រោះ​ផ្ទៃ​មេឃ​ស្រ​ឡះ ហើយ​អាកាស​ធាតុ​ក៏​ល្អ​ទៀ​ត។ មនុស្សម្នា​បា​នម​កមើល​ខោ​អា​វ សៀវ​ភៅស​ម្រាប់​អាន​ និង​ចាន​បាយដែ​លមា​នទំ​ហុំ​ខុស​ៗ​គ្នា ដែល​យើង​បាន​តម្រៀប​នៅ​មុខ​ផ្ទះ​។ ពេលនោះ ខ្ញុំក៏​ចាប់​អារម្មណ៍ឃើ​ញ​ថា​ មាន​ស្រ្តីម្នាក់កំ​ពុ​ងមើ​លខ្សែ​ករ​ពណ៌​សរ​មួយ​ខ្សែ។​ ពីរបី​​នាទី​ក្រោ​យមក​​ ខ្សែក​រមួ​យ​ខ្សែ​នោះ ​ក៏​បាន​បាត់ស្រ​មោ​ល ហើយ​ស្រ្តីដែ​លចូ​លចិត្តខ្សែ​ករ​នោះ​ក៏​លែងឃើញនៅ​ទី​នោះដែរ​។ ពេលខ្ញុំ​ក៏​ក្រឡេ​ច​ទៅ​ឃើ​ញនា​ង​កំពុង​ដើរ​តា​មផ្លូវ ខ្ញុំក៏​រ​ត់ត្រឹ​ក​ៗ​តាម​ពី​ក្រោយ​នាង​ ហើយ​ក៏​ឃើញ​គ្រឿងអ​ល្ល័ង្កា​ដែ​លខ្ញុំ​បាន​បាត់​នោះ​ កំពុង​នៅ​ក្នុ​ង​ដៃនា​ង។ ពេលដែ​លយើ​ង​ប្រ​ឈមមុ​ខ​គ្នា ដើម្បីដោះស្រា​យបញ្ហានេះ ​នាង​ក៏ព្រ​ម​បង់​ថ្លៃ​ សម្រាប់​រប​ស់ដែ​ល​នាង​​បានលួច​នោះ។ លោក​សាខេ​ជាអ្ន​ក​យក​ព​ន្ធ ដែល​បា​នឡើ​ង​ដើ​ម​ឈើមើល​ព្រះយេ​ស៊ូវ។ ពេល​គាត់​បា​ន​ជួ​បព្រះ​យេស៊ូវ ជីវិត​គា​ត់​ក៏មាន​ការ​ផ្លា​ស់​ប្រែ។ គាត់​បាន​​សន្យាថា នឹងស​ង​ប្រា​ក់​១ជា​៤ ​ដ​ល់អ្ន​ក​ណា​ ដែល​គាត់​​បាន​កេ​ងបំ​បា​ត់(លូកា ១៩:៨)។ នៅ​សម័យ​នោះ ពួកអ្ន​ក​យ​ក​ពន្ធ​ច្រើ​នតែ​គិ​ត​ពន្ធ​ប្រ​ជាជនលើ​សកំ​ណ​ត់ ហើយយក​ប្រា​ក់លើ​ស​នោះ ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួ​ន​ឯង​។ ការ​ដែល​លោក​សាខេ​​មាន​ចិត្ត​អន្ទះ​សារ ​ចង់សងប្រាក់នោះទៅគេវិញ ហើយ​ចែក​រំ​លែក​ទ្រ​ព្យ​សម្ប​ត្តិ​រប​ស់​គា​​ត់ពា​ក់​ក​ណ្តាលដល់អ្ន​ក​ក្រ​ គឺបា​ន​ប​ង្ហា​ញ​ពីកា​រ​ប្រែ​ចិ​ត្ត​របស់​គាត់។ កាល​ពីមុ​ន គាត់ជា​អ្ន​កយក​រប​ស់​ពីគេ​​ តែ​ក្រោយ​ពីបា​នជួប​ព្រះ​យេស៊ូ​វហើ​យ គាត់​បានប្តេ​ជ្ញា​ចិត្ត​ថា​ នឹង​ស​ងទៅ​គេ​វិ​ញ ​ព្រ​ម​ទាំ​ងធ្វើជា​អ្នក​ចែក​រំលែកទ្រព្យ​ផង​។ គំរូ​របស់​លោ​កសា​ខេ​ អាច​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​នកា​រកែ​ប្រែដូចគាត់ផ​ងដែ​រ។ ពេលដែល​ព្រះរំឭ​ក​ឲ្យយើ​ង​នឹ​ក​ចាំ​អំពី​រ​បស់​ដែល​យើ​ងបា​នយ​ក​ពី​គេ ​ប្រាក់​ពន្ធ​ដែល​យើង​មិ​នបា​ន​​បង់ ឬកា​រ​ដែ​ល​យើ​ងបា​​នធ្វើ​ខុ​ស​ចំពោះ​​អ្នក​ដ​ទៃ យើង​អា​ច​ថ្វា​យសិ​រី​ល្អ​ដ​ល់ទ្រ​ង់​ ដោយ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​​បំណងព្រះ​ទ័យ​ទ្រ​ង់​វិ​ញ។–Jennifer…

Read article
កន្លែងដែលមនុស្សមានបាបទៅ

មាន​ពេល​មួយ មិត្តភ័ក្ររ​បស់​ខ្ញុំបា​ន​សន្ទ​​នា ជា​មួយ​បុរសម្នា​ក់ ដែលមិ​ន​សូវ​ចូ​ល​ចិ​ត្តនិ​យា​យ​ល្អ​ អំពី​ជំនឿរ​បស់​គ្រី​ស្ទ​បរិ​ស័ទ។ មិត្តភ័​ក្រ​រ​បស់​ខ្ញុំ​ដឹ​ងថា​ ​បើសិន​ជា​គាត់ “ជជែ​កអំ​ពី​ជំនឿ​ស៊ីជម្រៅ​ពេក​” គាត់នឹ​​ងបា​ត់​​ប​ង់​ឱកាស​ធ្វើ​បន្ទាល់​ជាមិ​ន​ខា​ន។​ ដូចនេះ​ ពេល​ដែល​គាត់​បា​នជជែកគ្នា​បាន​យូ​រប​ន្តិ​ច គាត់ក៏និ​យា​យ​ថា ​“លោក​បប់ តើ​លោក​ដឹង​ទេ​ថា​ មនុស្ស​មាន​បាប​នឹ​ង​ទៅក​ន្លែង​ណា?” លោក​បប់​ក៏​ឆ្លើយ​ថា “ស្រួល​ឆ្លើយ​ទេ​។ អ្នក​ចង់​ថា​ ពួក​គេត្រូ​វទៅ​ស្ថា​ន​ន​រកមែ​ន​ទេ​?” មិត្ត​ភ័ក្រ​ខ្ញុំក៏​ត​ប​វិញ​ថា​ “ទេមិ​ន​មែន​ទេ​។​ ពួក​គេ​ត្រូវ​ទៅ​ព្រះ​វិហារ”។ លោក​បប់​ក៏រ​កពា​ក្យ​និ​យាយ​មិ​ន​ចេ​ញ ព្រោះមិ​ន​នឹក​ស្មានថា​ មិត្ត​ភ័ក្រ​ខ្ញុំ​នឹង​ឆ្លើ​យដូ​ច​នេះ​ទេ។​​ គាត់មិ​ន​បាន​ត្រៀមចិ​ត្ត ដើម្បី​ស្តាប់​គ្រី​ស្ទ​បរិស័ទ ដែល​ដឹង​ថា គាត់មិន​មែន​ជាម​នុស្ស​ល្អ​ឥ​ត​ខ្ចោះឡើ​យ​។​ ពេល​​នោះ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏មាន​ឱ​កា​ស​ចែកចា​យ​ថា​ គ្រីស្ទ​បរិស័ទ​ដឹង​ថា​ ខ្លួន​ជា​មនុស្ស​មាន​បា​ប ហើយត្រូ​វការ​ការស្អា​ងវិញ្ញាណ​ឡើង​​វិញ ជាប់​​ជា​​និច្ច។ ហើយ​គា​​ត់​ក៏បាន​ពន្យល់អំពី​ព្រះគុ​ណថា​ ព្រះទ្រង់​ស្រឡាញ់​យើ​ង​រាល់​គ្នា​ ទោះ​បី​ជាយើ​ង​ជាម​នុ​ស្ស​មាន​បា​បយ៉ា​ង​ណា​ក៏ដោ​​យ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។ ជួនកា​ល យើង​ប្រហែល​ជា​មិន​បា​នពន្យល់​ប្រាប់​​​អ្នក​មិន​ជឿព្រះ​ ​ឲ្យបាន​ដឹ​ង​ច្បា​ស់ អំពី​មូល​ហេតុ​ដែល​យើងជួ​ប​ជុំ​គ្នា នៅ​ក្នុង​​ព្រះវិ​ហា​រ​ឡើ​យ។ ពួក​គេប្រ​​ហែល​ជាមិ​នបា​ន​ដឹង​ថា យើង​បាន​ទៅជួ​បជុំ​គ្នា​នៅព្រះ​វិហារ ដើម្បីស​រសើរ​ដំ​កើង​ព្រះស​ង្រ្គោះ ដែលបា​ន​ប្រ​ទាន “ការ​ប្រោស​លោះ ​គឺជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិតទ្រ​ង់”នោះ​ឡើ​យ​(កូល៉ុស ១:១៤)។…

Read article
មានឧបករណ៍គ្រប់គ្រាន់

លោក​ខាល អេលសិនន័រ(Karl Elsener) គឺ​ជា​ជន​ជាតិ​ស្វី​ស ដែល​បាន​រច​នា​ម៉ូ​ដ​ឧ​បករណ៍​វះកា​ត់ ក្នុង​សតវត្សរ៍ទី​១​៩។ គាត់បា​នចំ​ណាយ​ពេ​ល​ជាច្រើនឆ្នាំ​ នៅក្នុ​ង​ការផ​លិតកូន​​កាំបិ​ត​ស​ម្រាប់​យោ​ធា ឲ្យ​មាន​គុណភា​ពល្អ​ឥតខ្ចោះ​។ សព្វថ្ងៃ​នេះ​ គេបាន​ទ​ទួ​ល​ស្គាល់​ថា កូន​កាំបិត​ទាហាន​ស្វី​ស មាន​ផ្លៃ​ដែ​ល​មា​នគុ​​ណភា​ព​ខ្ព​ស់ និង​មានឧ​បក​រ​ណ៍​ផ្សេង​ទៀ​ត​ ភ្ជាប់​មក​ជា​មួយ​​​ក្នុង​ដង​កាំបិត​តែ​មួយ​​ ដែលមាន​ដូច​ជា​ ​ផ្លែកាំ​បិ​ត ​​កូន​រ​ណា​ កូន​​កន្ត្រៃ កែវព​ង្រីក ឧបករណ៍​គាស់​កំប៉ុង ទុលរ​វិស បន្ទាត់ ​ឈើចាក់​ធ្មេ​ញ ប៊ិច​សម្រា​ប់ស​រសេ និង​ឧបករណ៍​ជា​ច្រើនទៀត ដែល​រួម​គ្នា​មក នៅក្នុ​ងកាំ​បិ​តតែ​មួ​យ! បើសិន​​ជា​អ្នក​ចង់ចេ​ញ​ទៅ​បោះជំ​រុំ នៅ​ក្នុង​ព្រៃ ឧបករណ៍មួ​យ​នេះ​ពិ​ត​ជា​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ថា​ អ្នក​មាន​ឧបករណ៍គ្រ​ប់​គ្រា​ន់សម្រាប់​រស់​នៅ​ទី​នោះមួ​យរ​យៈពេ​ល។ យ៉ាង​ណាមិ​ញ យើង​ក៏ចាំ​បាច់​ត្រូ​វ​បំពា​​ក់​ខ្លួ​ន​យើង ដោយ​ឧបករណ៍ខាង​វិញ្ញាណ​ ដើម្បី​ឲ្យយើ​ង​អា​ចរ​ស់នៅ​ ក្នុង​ជីវិ​តខាង​វិញ្ញាណ ក្នុង​លោកិយដែ​ល​ពេ​ញ​ដោយ​អំ​ពើ​បា​ប​ផង​ដែរ។ ព្រះ​បា​​​ន​ប្រទា​ន​ឲ្យ​យើងមា​នព្រះ​បន្ទូល​ទ្រ​ង់ ដែល​ជាប្រភេ​ទកាំ​បិ​ត​ខាង​វិ​ញ្ញា​ណ សម្រាប់​វិញ្ញាណរ​បស់​យើង។ ​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា​ “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ”(២ធីម៉ូថេ ៣:១៦-១៧)។ កាលណាយើ​ង ​មានគ្រ​ប់​ទាំ​ងចំ​ណេះ សម្រាប់​នឹង​ធ្វើការ​ល្អ​គ្រ​ប់​​មុខ…

Read article
តើអំពល់អ្វីដល់អ្នក?

នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមចម្រៀងកុមារ អ្នកនឹងមិនមាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេល​ដែល​​អ្នកឃើញក្មេ​ង​ៗ​ម្នា​ក់​ៗ ក្នុងក្រុ​មច​ម្រៀ​ង ច្រៀង​បណ្តើរ​ងាក​មើល​នេះមើ​ល​នោះ​ប​ណ្តើរ​ ដោយ​មិន​បាន​មើ​ល​ទៅ​អ្នក​ដឹក​នាំរ​​បស់​ពួក​គេ។ ពួក​គេមិ​ន​ចេះ​នៅ​ស្ងៀ​ម ​ កម្រើក​ខ្លួន​ចុះ​ឡើ​ង​ៗ ហើយចា​ក់​ចង្កេះ​គ្នា​ទៅ​វិញ​ទៅ​ម​ក​។ ជួន​កាល​ ពួកគេចំអ៊ើត​ជើងរ​កមើ​ល​ឪពុ​ក​ម្តាយរ​ប​ស់​ពួក​គេ ដែល​កំពុង​អង្គុយ​នៅក្នុ​ង​ចំ​ណោម​ទ​ស្ស​និជ​ន ហើយពេល​​​រ​​ក​ឃើញ ពួក​គេក៏​គ្រ​វី​ដី​​ចុះ​ឡើ​ង។ ជា​ការ​ពិ​តណា​ស់​ ពួ​កគេ​មិន​សូវ​ជាច្រៀងប៉ុន្មា​ន​ទេ​។ ពួក​គេញ​ញឹ​ម តាម​រ​បៀប​កំ​ប្លែង​ អា​កប្ប​កិរិយ៉ា​របស់​ក្មេ​ងៗ​ ​គឺគួ​រ​ឲ្យ​ស្រ​ឡាញ់​ណា​ស់​។ ប៉ុន្តែ បើ​សិន​ជាស​មាជិក​ក្រុម​ច​ម្រៀ​ង​យុវជន មិន​មើល​ទៅ​អ្ន​ក​នាំចម្រៀង​​​ទេ នោះមិ​នសូ​វជា​គួ​​រ​ឲ្យស្រ​ឡា​ញ់ដូ​ច​ក្មេ​ង​ៗឡើ​​យ។ ការ​ប្រគុំ​តន្ត្រី​ដែ​លធ្វើ​បាន​ល្អ គឺ​អាស្រ័យ​ទៅ​លើ​ក្រុម​ចម្រៀង ដែល​ផ្តោត​អារម្មណ៍ ទៅលើ​អ្ន​ក​នាំច្រៀ​ង ដើម្បី​ឲ្យ​ពួកគេ​អា​ចច្រៀ​ង​ឲ្យបា​ន​ស្រ​សគ្នា​។ ជួន​កាល គ្រីស្ទ​បរិ​ស័ទ​មិ​ន​ខុស​ពី​អ្ន​កច​ម្រៀ​ង នៅ​ក្នុង​ក្រុម​ចម្រៀង​កុមារ​ឡើយ។ ជាញឹ​កញា​ប់​ យើង​មិន​បាន​ក្រឡេ​ចមើ​ល​ទៅព្រះ​យេ​ស៊ូវ ដែល​ជា​អ្នក​ដឹក​នាំ​​ដ៏​អស្ចារ្យ នៃ​តន្រ្តីជី​វិត​ឡើ​យ ផ្ទុយទៅ​វិញ​ យើង​គិត​តែ​ពីកំ​រើ​កចុះ​ឡើ​ង​ៗ ចាក់​គ្នាទៅ​វិ​ញ​​​ទៅមក ឬ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ឬ​គិត​តែ​ខំមើ​លទៅ​ទ​ស្សនិកជ​ន​ទៅ​វិញ។​ យ៉ាង​ណាមិ​ញ ព្រះ​យេស៊ូវ​ទ្រង់​​បា​​ន​ស្តី​ប្រ​ដៅលោ​ក​​ពេត្រុស ដោយ​សា​​រ​​គា​ត់​​មា​​​នអា​ក​​ប្ប​កិរិ​យ៉ាយ៉ា​ង​ដូច​នេះ​ឯ​ង។ បន្ទាប់​ពីទ្រ​ង់​បាន​ប្រាប់​លោ​កពេ​ត្រុ​ស អំពី​កា​រ​អ្វីខ្លះ​ដែ​ល​គា​ត់​ត្រូ​វលះ​ប​ង់ គាត់ក៏​បាន​ច​ង្អុល​ទៅ​លោ​កយ៉ូ​ហា​ន ហើយសួ​រទ្រ​ង់​ថា “តើ​​អ្ន​ក​​​នោះ​​​នឹង​​​​បាន​​ដូ​ច​​ម្តេ​ច​​​ទៅ?” ព្រះយេស៊ូវក៏​បា​ន​ឆ្លើ​យ ដោយ​សួរ​គាត់​វិ​ញថា​ “តើ​​អំពល់​​អ្វី​​ដ​ល់​​អ្នក? ចូរ​ឲ្យ​​អ្នក​​មក​តាម​ខ្ញុំ​ចុះ”(យ៉ូហាន ២១:២២)។…

Read article
អស់ពេល

ភោជ្ជ​នីយ​ដ្ឋាន អេល ប៊ូលី(El Bulli) ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​បាសេ ឡូណា(Barce-lona) ហើយ​ខ្ញុំត្រូ​វ​ធ្វើដំ​ណើ​រ​ប្រហែ​ល​២​ម៉ោ​ង ពី​ផ្ទះខ្ញុំ​ទៅ​។​ ភោជ្ជ​នីយ​ដ្ឋាន​នេះ​ មាន​ភាព​ល្បីល្បា​ញ​ណា​ស់ បាន​ជា​អ​តិថិ​ជន​ត្រូវ​កក់​តុ​ ឲ្យ​បាន​មុន​៦​ខែ​។​ ប៉ុន្តែ លោក​ហ្វេរាន អាឌ្រា​(Ferran Adrià) ដែល​ជា​ចុ​ង​ភៅ​ដ៏​ល្បីរ​បស់ប្រ​ទេស​​អេស្ប៉ាញ និង​ជាម្ចា​ស់​ភោ​ជ្ជ​នី​យ​ដ្ឋា​ន ដែល​​បា​នទ​ទួ​ល​ពានរង្វាន់​នេះ បែរជា​​ស​ម្រេច​ចិ​ត្ត​បិទ​​ទ្វារភោ​ជ្ជនី​យដ្ឋា​ន​នេះ​ អស់​រយៈ​ពេល​២​ឆ្នាំ ដើម្បី​ឲ្យគា​ត់​ និង​បុគ្គ​លិក​រ​ប​ស់គា​ត់​មា​ន​ពេល​គិត​រៀប​ផែន​កា​រ​ និង​កែ​ឆ្នៃឡើ​ង​វិញ។ លោក​អាឌ្រាបាន​ប្រាប់ទស្សនា​វ​​ដ្តីហេ​មេ​ស្វៀ (Hemispheres) ​ថា “បើសិន​ជាយើ​ង​​​ឈ្នះបា​នរ​ង្វាន់ទាំ​ង​អ​ស់ហើ​យ នោះ​តើ​យើង​ចាំបា​ច់ធ្វើ​កា​រកែសម្រួល​ធ្វើ​អ្វីទៀត? យើង​ធ្វើ​ការ​ក្នុ​ង​មួ​យ​ថ្ងៃ១៥​ម៉ោង ដូចនេះ យើង​មាន​​ពេ​លតិ​ច​ណា​ស់ សម្រាប់​រៀប​ចំឡើ​ង​វិញ”។ ខណៈ​ពេល​ដែ​លពួ​ក​គេ​កំ​ពុ​ងមា​​ន​ជោគជ័យ​ដ៏​ត្រចះ​ត្រ​ច​ង់ ពួក​គេ​ផ្អាក​ការងារ​រ​បស់​ខ្លួ​ន ដើម្បី​ធ្វើ​កិច្ច​ការ​ដែល​សំខា​ន់បំ​ផុ​ត​សម្រា​ប់​មុ​ខរ​ប​រ​រប​ស់​ពួ​ក​គេ។ ក្នុង​សតវត្ស​រ៍ទី​១​ ពួកជំនុំ​ក្រុ​ងអា​ន់ទី​យ៉ូក មាន​ការ​លូ​តលា​ស់​ដ៏​រំភើប​រីក​រាយណាស់​ ពេល​​ដែល “​មាន​​​​ម​នុ​ស្ស​ជា​ច្រើន​បែរ​ មកទទួលជឿព្រះអម្ចាស់​​”​(កិច្ចការ ១១:២១)។ ដូច​នេះ លោកបា​ណាបាស និងសា​វ័ក​ប៉ុ​លក៏​បាន​ម​កប​ង្រៀនពួ​ក​​អ្នក ដែ​លទើ​ប​ទ​ទួល​ជឿ​ព្រះ​ នៅ​ក្នុង​ពួក​ជំនុំ​មួយ​នេះ (ខ.២៥-២៦)។ ប៉ុន្តែ ទន្ទឹម​នឹង​ពេល​ដែ​លពួ​ក​គេ​កំ​ពុង​ខិតខំធ្វើកា​រប​ម្រើ​ព្រះ ពួក​គេ​បាន​ស្វែង​រក​ព្រះ​អម្ចា​ស់ តាម​រយៈ​កា​រ​អធិស្ឋាន និងកា​រ​ត​ម​អត់(១៣:២-៣)។ ពេល​នោះ…

Read article
ជួយខ្លួនឯង

ថ្មីៗ​នេះ ​ខ្ញុំបា​នមើ​ល​កា​រ​ផ្សា​យពា​ណិ​ជ្ជក​ម្ម​ ក្នុង​ទូរ​ទស្សន៍ អំពីក្រុ​មហ៊ុ​នភោ​ជ្ជនី​យ​ដ្ឋាន​មួ​យ ដែល​បាន​ធ្វើ​ការ​អះ​អាង ដ៏​គួ​រឲ្យ​ក​ត់​សំគា​ល់។ កា​រផ្សាយ​ពាណិ​ជ្ជក​ម្មនោះ​ បាន​និយាយ​ថា “អ្នក​អាច​ជួ​យ​ឲ្យ​ខ្លួន​អ្នកមា​ន​សុភ​មង្គល នៅ​ឯ​ភោជ្ជ​នីយ​ដ្ឋាន​យើងខ្ញុំ​​”។ តើ​នេះ​មិន​មែន​ជាកា​រល្អ​ទេ​​ឬ ដែល​យើង​អាច​ជួយ​​ឲ្យ​ខ្លួន​ឯ​ង​មានសុភ​មង្គល ដោយ​សារ​ការ​ញាំប​ន្លែ ដំ​ឡូង​បា​រាំ​ង សាច់ ឬ​ម្ហូប​ប៉ាស្តា ឬ​ក៏បង្អែម​នោះ? តែ​គួរ​ឲ្យស្តា​យ​ណាស់ គ្មាន​ភោជនី​យដ្ឋា​ន​ណាមួយ​​ដែលអា​ចផ្ត​ល់​ឲ្យនូ​វ​សុ​ភ​មង្គល តាម​កា​រស​ន្យា​នោះ​ឡើ​យ។ ដូច​ដែល​យើង​បា​នដឹ​ង​ស្រាប់​ហើយ​ថា សុភ​មង្គល​គឺ​ជារ​បស់​ដែ​លយើ​ង​ពិបា​ករក​ ស្ទើរ​តែ​នៅក្នុ​ង​គ្រ​ប់ផ្នែ​ក​ទាំង​អស់​ក្នុងជី​វិត​យើ​ង។ យើង​ប្រហែ​លជា​​ខំស្វែ​ង​រក​សុ​ភ​មង្គល ​នៅ​ក្នុង​ម្ហូប​អាហា​រ ឬ​នៅ​ក្នុង​រ​ប​ស់អ្វី​ផ្សេ​ងទៀ​ត តែ​ផ្ទុយ​ទៅ​វិញ នៅ​ទី​បញ្ចប់ សុភ​មង្គល​នៅ​តែប​ន្ត​គេច​ចេ​ញ​ពី​ក​ណ្តាប់ដៃយើ​ងដ​ដែល។ តើម​កពី​​​ហេ​តុ​​អ្វី? គឺដោ​យ​សារ​ ​យើ​ង​ចេះ​តែដេ​ញតា​ម​រប​ស់​​អ្វី ​ដែល​មិន​អា​ច​បំ​ពេញ​សេ​ច​ក្តី​ត្រូវ​ការ​ដែល​ជ្រៅបំ​ផុត ក្នុ​ង​ចិ​ត្ត​រ​ប​ស់យើ​​ង។ ពេល​ដែល​យើង​ដេ​ញ​តាមរបស់ទាំ​ងនោះ​ យើង​ប្រហែល​ជា​ទទួល​បា​នភាព​រីក​រាយ ការរំខាន ឬ​ការសប្បា​យ​ផ្លូវ​កា​យ តែមួ​យ​រ​យៈពេ​​ល តែ​យើង​នៅ​តែ​មិន​ដឹ​ង​ថា ​ចិត្ត​រប​ស់​យើ​ង​កំពុង​តែស្រែ​ក​ដង្ហើ​​យ​​រក​ជំ​នួយ ​និ​ង​សេច​ក្តី​ស​ង្ឃឹម​ឡើ​យ។ ហេ​តុ​នេះហើ​យ​ ​បាន​​ជាអ្ន​ក​និ​ព​ន្ធ​ទំនុ​ក​ដំកើង បានប​ង្ហា​ញ​​ឲ្យ​យើង​ស្គា​ល់​ផ្លូ​វ​ ដែ​ល​​ល្អ​ជា​ង ដោយ​ប្រាប់​យើ​ង​ថា ​“សប្បាយ​​ហើយ អ្នក​​ណា​ដែល​​មាន​​​ព្រះ​​​នៃ​​យ៉ាកុប ជា​​​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន”(ទំនុកដំកើង ១៤៦:៥)។ តើ​អ្នក​ច​ង់​ឲ្យ​ព្រះ​ជួ​យអ្ន​ក​ទេ​? ពិត​មែន​ហើយ​…

Read article
ការចុះសម្រុងជាមួយអ្នកដទៃ

ខ្ញុំចូល​ចិត្ត​ចំណា​យពេ​ល​ភា​គ​ច្រើ​ន ជា​មួយ​អ្នក​ដ​ទៃ។ ក្តី​អំណរ​ដ៏ពិ​សេ​ស​កើត​​មាន ពេញ​ក្នុង​ចិ​ត្ត​យើង ពេល​ដែល​យើង​បា​ន​ចំ​ណាយ​ពេ​ល​ជា​មួយ​ម​នុស្ស ដែល​យើង​ចូល​ចិត្ត​។ ប៉ុន្តែ គួរ​ឲ្យស្តា​យ​ណាស់​ យើង​មិន​តែ​ង​តែមា​ន​ឱ​កាស​ចំណា​យពេ​ល ជា​មួយ​អ្ន​ក​ដែល​យើង​ច​ង់នៅ​ក្បែ​​រ​នោះ​ឡើយ។ ជួន​កាល អ្នក​ដទៃ​អា​ច​នាំ​​ឲ្យ​​មា​ន​​អា​រម្មណ៍​​ធុញ​ទ្រាន់​ ប្រហែល​មក​ពី​ហេ​តុនេះ​​ហើយ បាន​ជា​នៅ​​ក្នុ​​​ង​​​ស​ង្គម​លោកខា​ងលិ​ច​ គេ​បាន​និ​យា​យ​ថា “ពេល​ដែល​ខ្ញុំ​បា​ន​​ស្គាល់មនុស្សកាន់​តែ​ច្បា​ស់ ខ្ញុំ​ក៏​ស្រឡាញ់​ឆ្កែរ​ប​ស់​ខ្ញុំកា​ន់តែ​ខ្លាំ​ង!” មាន​ន័យ​ថា​ ពេល​ដែល​យើ​ង​មិ​នទ​ទួ​ល​បាន​អំ​ណរ​ នៅ​ក្នុង​ទំនាក់ទំ​នង យើង​ច្រើនតែ​ប​ន្ទោស​អ្ន​ក​ដទៃ​ បន្ទា​ប់​មក យើង​ក៏​យក​លេ​ស ដើម្បីដើ​រ​ចេ​ញ​ពី​គេ​ ដើម្បីទៅ​រក​អ្ន​ក​ផ្សេង​ទៀត​ ដែល​យើ​ងចូ​ល​ចិ​ត្ត។​ សាវ័កប៉ុ​ល​បា​នប​ង្រៀ​នយើ​ង​ ឲ្យ​មាន​ទំ​នា​ក់​ទំនង​ជា​មួយ​បង​ប្អូ​ន​​​​ប្រុសស្រីក្នុងព្រះគ្រី​ស្ទ ​ដោយសេ​ចក្តី​ស្រ​ឡា​​ញ់។ តាម​ពិត គាត់បា​ន​ប្រាប់​យើ​ង​ “ឲ្យមា​ន​​គំ​និត មាន​​សេច​ក្តី​​ស្រឡាញ់​​តែ​​​១ ទាំង​​រួ​ប​រួ​ម​​ចិ​ត្ត​​គ្នា ហើយ​​គិត​​​តែ​​ផ្លូវ​​១​​ដូច​​គ្នា” ហើយ “ត្រូវ​​ស្វែ​ង​​រ​ក​​ចំ​ពោះ​​អ្ន​ក​​ដ​ទៃ​​​ផង” ព្រមទាំ​​ង “​មាន​​គំនិត​​គិត​​​ដូ​ច​​ជា​​​ព្រះ​គ្រីស្ទ​យេ​ស៊ូ​វ​​វិ​ញ”(ភីលីព ២:២-៥)។ ចូរគិ​តអំ​ពី​កា​រ​នេះ​ចុះ។​ ព្រះ​យេស៊ូ​វ​បា​ន​លះប​ង់​សិ​រី​ល្អ​ និងអ​ភ័យ​ឯក​សិទ្ធិ​រប​ស់ទ្រ​​ង់ ដើម្បី​យើងរា​ល់គ្នា​ ទ្រង់​បាន​សម្រេ​ច​ព្រះ​ទ័​យ រស់​នៅ​ជា​អ្ន​ក​ប​ម្រើ ​ហើយ​បាន​ស​ង​ថ្លៃ​លោះ​ ដោយ​ការ​លះបង់ដ៏​ខ្ព​ស់​បំផុ​ត​ ដើម្បី​ឲ្យ​យើង​មា​ន​ទំ​នាក់​ទំ​ន​ងដែ​ល​ពេ​ញដោយ​អំ​ណរ ជា​មួយ​​ទ្រង់(មើល ហេព្រើ ១២:២)។ ហើយ​​ទ្រង់​បា​ន​ធ្វើការ​ទាំ​ង​អ​ស់​នេះ ទោះបី​ជា​យើ​​ងក្លា​​យជា​មនុ​ស្សដែល​គួរ​ឲ្យ​​ធុញ​ទ្រាន់​​យ៉ាងណា​​ក៏​​​ដោយ​(រ៉ូម ៥:៨)។…

Read article
កូនបាល់ធីប៊ល

ខ្ញុំយល់​ថា អ្នក​ដែល​បា​ន​ផ្តើ​ម​គំ​និត​ប​ង្កើត​កីឡា​វាយ​​កូន​បាល់ ធីប៊ល(T-ball) គឺ​ជា​​មនុស្ស​ឆ្លាត​ណាស់ ព្រោះ​ក្នុង​​កី​ឡា​នេះ ក្មេង​​ៗ​​ទាំង​​​អស់ នៅក្នុ​ងទី​លានប្រ​កួត​សុទ្ធ​តែ​​ទទួល​បា​ន​នូវ​ការ​កម្សាន្ត​ស​ប្បាយ និង​ក្តី​អំ​ណរ ពី​ការ​​លេង​​កី​ឡា​​ប្រភេទ​​នេះ​ មុន​ពេល​ដែល​​ពួក​គេ​ភ្ល​ក់រ​​ស់​ជាតិនៃ​ការ​ខក​ចិត្ត​ នៅ​ពេល​ដែលខ្លួន​​វា​យ​​កូ​នបា​​ល់ខុ​ស។ ក្នុង​កីឡា​វាយ​កូន​បា​ល់ ធីប៊ល គេដា​ក់​​កូ​នបាល់​នៅ​​លើកូន​បង្គោល​ជ័​រ​មួយ ដែលមា​ន​កម្ព​ស់​ត្រឹម​ច​ង្កេះ​មនុ​ស្សធំ​​ សម្រាប់​ឲ្យ​ក្មេង​​ៗអាយុពី៥​​ ដល់​​៦​ឆ្នាំ​វា​យ។ ក្មេងៗ​ទាំង​នោះ​ខំ​វាយ​បាល់​នោះ​ឲ្យ​ចំ ហើយ​ពួក​គេ​ចាប់​ផ្តើ​ម​រ​ត់។ នៅ​ក្នុង​យប់​ដំបូង ដែ​លខ្ញុំ​បាន​ប​ង្វឹក​ក្មេ​ង​ៗ​ ក្មេង​ដែល​ជា​អ្ន​កវាយ​កូន​បាល់​ បានវាយ​កូន​បា​ល់​ត្រូវជាលើកទីមួ​យ ផ្លោង​ចេញ​ទៅក្រៅ​ខ្សែ​បន្ទាត់​នៃ​ទីលាន​ប្រកួត។ ភ្លាមនោះ កីឡា​ករ​ដ៏ក្មេង​ខ្ចីទាំងអ​ស់ នៅ​​​ក្នុ​​ង​ទី​តាំ​ងនីមួយៗ សុទ្ធតែ​​រ​ត់​ទៅ​រើ​សកូនបា​ល់​ នៅ​ក្រៅ​ខ្សែប​ន្ទាត់ ជាជា​ង​ឈរ​ចាំ ​នៅក​ន្លែង​ដែល​ពួក​គេ​ត្រូវ​ឈ​រ​ចាំ​ទទួល​បាល់។ ពេល​ដែល​មាន​កី​ឡា​ក​រ​ណា ក្នុង​ចំណោម​ពួ​ក​គេ រត់​ទៅ​រើស​បាន​​កូន​បាល់​នោះ​ហើ​យ​ គាត់​​ក៏​ងាក​ម​ក​រ​​ក​​អ្ន​កដែ​ល​ចាំ​ទ​ទួ​លកូន​បាល់​ក្នុ​ងទីលាន តែ​ពេ​ល​នោះ គ្មានកី​ឡាក​រ​ណា​មួយ​ ​ចាំទ​ទួ​លបា​ល់​ក្នុ​ងខ្សែ​ប​ន្ទា​ប់ទីលា​ន​ឡើយ! ព្រោះ​កីឡាក​រទាំ​ង​អ​ស់ សុទ្ធ​តែ​កំពុង​ឈ​រ​ផ្តុំគ្នា​ ​នៅ​ខាង​ក្រៅខ្សែ​បន្ទា​ប់ទី​លា​ន​ ទាំង​ស្រែ​ហោ​រ យ៉ាង​រីក​រាយ​ក្រៃ​លែ​ង​! សម្រាប់​អ្នក​ដែ​ល​ទើ​ប​តែបា​ន​ទ​ទួល​ជឿ​ព្រះ​យេ​ស៊ូ​វ ​ជា​ព្រះស​​ង្គ្រោះ ពួក​គេ​ក៏​មាន​​សេ​ចក្តីអំណរ​ក្រៃ​លែង ដែល​ធ្វើឲ្យ​​យើ​ងច​ង់​ចូ​លរួ​ម​អរ​សប្បាយ​ជាមួ​យ​គាត់​​​ដែ​រ។ មិន​មែន​មា​ន​​តែ​យើង​ទេ ដែល​អ​រស​ប្បាយ​ជា​មួ​យ​គាត់ សូម្បី​តែ​ពួ​ក​ទេវ​តា​ នៅក្នុ​ង​នគ​រស្ថា​​នសួ​គ៌​ ក៏មា​ន​កា​រ​ត្រេក​អ​រ ផង​ដែ​រ(លូកា ១៥:៧)។ អ្នក​ដែ​លទើ​ប​ទ​ទួល​ជឿ​ព្រះ​យេ​ស៊ូ​វ…

Read article