ការរស់នៅបានល្អ
ការមានសម្រស់ ទ្រព្យសម្បត្តិ អំណាច សេចក្តីស្រឡាញ់ ទំនាក់ទំនងប្តីប្រពន្ធ និងមានការសប្បាយ គឺសុទ្ធតែជាការគាប់ប្រសើរ តែមិនមែនជាការគាប់ប្រសើរបំផុតឡើយ។ ការដែលគាប់ប្រសើរបំផុតនោះ គឺការស្រឡាញ់ព្រះ ការទទួលសេចក្តីស្រឡាញ់របស់ទ្រង់ ដោយថ្វាយសិរីល្អដល់ព្រះនាមទ្រង់ និងធ្វើជាមិត្តសំឡាញ់របស់ទ្រង់ អស់មួយជីវិត។ កាលណាយើងធ្វើដូចនេះ យើងនឹងមានជីវិតដ៏ប្រសើរបំផុត ព្រោះការនេះធ្វើឲ្យយើងស្កប់ចិត្ត និងមានអំណរ ក្នុងពេលបច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះហើយជាការអ្វីដែលគ្រីស្ទបរិស័ទត្រូវអនុវត្តជារៀងរហូត។ ហេតុនេះហើយ បានជាយើងគួរតែចំណាយពេលជាមួយព្រះ ហើយសម្រាកក្នុងសេចក្តីស្រឡាញ់ទ្រង់ គឺសេចក្តីស្រឡាញ់ដែលបានបង្កើតយើងរាល់គ្នាមក។ នេះជាមូលហេតុដែលព្រះបានបង្កើតយើងមក ឲ្យមានវត្តមានក្នុងលោកិយនេះ ហើយក៏ជាមធ្យោបាយ ដែលធ្វើឲ្យជីវិតយើងមានប្រយោជន៍បំផុត។ ខ្ញុំចូលចិត្តបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បានសេចក្តីថា យើងរស់នៅបានល្អ តែនៅពេលដែលយើងបានចូលទៅជិតព្រះ ដែលប្រទាននូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលគ្មាននរណាអាចធ្វើឲ្យដូចទ្រង់ឡើយ។ តើយើងអាច “ចូលទៅជិត” ទ្រង់ ដោយរបៀបណា? ខ្ញុំសូមជម្រាបជូន អំពីរបៀបដែលខ្ញុំបានចូលទៅជិតទ្រង់ ដែលខ្ញុំបានចាប់ផ្តើមអនុវត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានដូចតទៅ : ខ្ញុំបានចំណាយពេលពីរបីនាទី ជារៀងរាល់ពេលព្រឹក ដើម្បីអានបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរដំណឹងល្អ(ដែលមានដូចជា…
Read article