ដោយការប្រព្រឹត្តរបស់យើង
មានគ្រូគង្វាលម្នាក់ បានដើរទៅព្រះវិហារទាំងយប់។ ពេលនោះមានចោរម្នាក់ បានយកកាំភ្លើងចេញមកភ្ជង់គាត់ ដើម្បីប្លន់យកលុយពីគាត់ ពុំនោះទេ វានឹងសម្លាប់គាត់ជាមិនខាន។ ពេលដែលគាត់លូកយកកាបូបលុយ ចេញពីក្នុងហោប៉ៅខោរបស់គាត់ ហុចឲ្យទៅវា វាក៏បានឃើញកអាវរបស់គាត់ ដែលជាសំគាល់ថា គាត់ជាគ្រូគង្វាល នៃព្រះវិហារ បានជាវានិយាយថា “ដោយសារអ្នកជាគ្រូគង្វាល នោះខ្ញុំមិនប្លន់អ្នកទេ អ្នកអាចទៅបានហើយ”។ គ្រូគង្វាលនោះ ក៏មានការភ្ញាក់ផ្អើល ពេលដែលឃើញថា ចោរម្នាក់នេះក៏ជាអ្នកជឿដែរ បានជាគាត់ឲ្យស្ករគ្រាប់មួយដុំទៅវា។តែចោរនោះបានបដិសេធថា “ខ្ញុំមិនយកទេ សូមអរគុណលោកហើយ។ ខ្ញុំមិនញាំស្ករគ្រាប់ក្នុងរដូវកាលនៃពិធីបុណ្យ៤០ថ្ងៃទេ”។ បុរសម្នាក់នេះមិនព្រមទទួលស្ករគ្រាប់ ដើម្បីជាការលះបង់ក្នុងពិធីបុណ្យ៤០ថ្ងៃ ប៉ុន្តែ ការដែលគាត់រស់នៅដោយការឆក់ប្លន់បានបង្ហាញអំពីធាតុពិតរបស់គាត់! តាមបទគម្ពីរសុភាសិត កិរិយ៉ាប្រព្រឹត្តរបស់បុគ្គលម្នាក់ៗ ជាកត្តាដែលបញ្ចាក់យ៉ាងច្បាស់បំផុតថា បុគ្គលនោះមានលក្ខណៈសម្បត្តិយ៉ាងណា។ បើមាននរណាម្នាក់និយាយថា ខ្លួនជាមនុស្សដែលកោតខ្លាចព្រះ នោះគេអាចបង្ហាញថា គាត់ជាមនុស្សដែលល្អ ដូចដែលគាត់បាននិយាយមែនឬអត់ ដោយពិនិត្យមើលការប្រព្រឹត្តរបស់គាត់(២០:១១)។ នៅសម័យដែលព្រះយេស៊ូវយកកំណើត ជាមនុស្ស ពួកអ្នកដឹកនាំសាសនា ក៏មានបញ្ហាដូចនេះផងដែរ។ ទ្រង់បានថ្កោលទោសពួកផារិស៊ី ហើយបានបង្ហាញពុតត្បុតរបស់ពួកគេ ដែលបានតាំងខ្លួនជាអ្នកកោតខ្លាចព្រះ ដោយមិនព្រមប្រែចិត្តចេញពីអំពើបាប(ម៉ាថាយ ២៣:១៣-៣៦)។ សម្បកក្រៅ និងពាក្យសម្តីរបស់មនុស្ស អាចបោកប្រាស់យើងបាន តែអាកប្បកិរិយ៉ារបស់មនុស្ស គឺជាកត្តាបញ្ជាក់ដ៏ច្បាស់បំផុតថា អ្នកនោះមានលក្ខណៈសម្បត្តិយ៉ាងណា។…
Read article