សេចក្តីពិតដ៏អាថ៌កំបាំង

ព្រះទ្រង់​គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើ​ក​ស​ម្តែង​គំ​និ​ត​រ​ប​ស់​​ទ្រង់ ដល់​មនុស្សដែលមា​ន​ដែ​ន​កំ​ណត់ នោះ​គំ​និ​ត​រប​​ស់​ទ្រង់​ជាការ​អាថ៌​កំបាំង​។ ឧទាហរណ៍ : ក្នុង​កណ្ឌ​ទំនុកដំកើ​ង មាន​ខ​គម្ពីរប្រកប​ដោយ​ប្រាជ្ញា​មួ​យ ដែល​ហាក​ដូច​ជា​ធ្វើ​ឲ្យ​យើង​មានសំណួរ ជា​ជាង​ទ​ទួលបា​ន​នូវ​ចម្លើយ គឺ​ខដែ​លចែង​ថា​ “ការ​ស្លាប់​​រប​ស់​​ពួ​ក​​អ្នក​បរិសុទ្ធ​នៃ​​ព្រះយេ​ហូវ៉ា ជា​​ការ​​វិសេស​​ដល់​ព្រះ​នេត្រ​​ទ្រង់”(១១៦:១៥)។ ពេល​ដែល​ខ្ញុំ​បាន​អា​ន​ប​ទ​គម្ពីរ​នេះ ខ្ញុំក៏​គ្រវី​ក្បាល ដោយកា​រងឿ​ង​ឆ្ង​ល់​ថា ​ហេតុអ្វី​បាន​ជាការស្លា​ប់រប​ស់​ពួក​ប​រិ​សុទ្ធ ជា​កា​រវិ​សេ​សដ​ល់​ព្រះ​នេត្រ​ទ្រង់​។​ ខ្ញុំ​បាន​មើ​លឃើ​ញ​អ្វី​ៗ​ ដោយភ្នែ​កដែ​ល​ជា​ប់ចំ​ណងនឹងលោកិយ​ បានជា​ខ្ញុំ​ពិ​បា​កយ​ល់​អំពី​ប​ទ​គ​ម្ពីរ​នេះ នៅពេល​ដែល​កូ​នស្រី​រ​បស់​យើ​ង​បានបា​ត់ប​ង់​ជី​វិត ក្នុ​ង​គ្រោះថ្នាក់​រថ​យន្ត ក្នុង​អាយុ​១​៧​ឆ្នាំ​។ និយាយ​រួម យើងពិ​បាក​យល់​អំពី​កា​រ​នេះ ពេល​ដែល​យើ​ងបា​ត់​ប​ង់​មនុ​​ស្ស​​ជា​ទីស្រ​ឡាញ់​របស់យើ​ង។​ ប៉ុន្តែ ប​ទគ​ម្ពីរ​នេះ​មិ​ន​មែន​ជាអា​ថ៌កំបាំងសម្រាប់​យើ​ងទៀ​ត​ឡើ​យ ពេល​ដែល​យើង​ត្រឹះ​រិះពិចារ​​ណា ហើយដឹ​ង​ថា ការ​អ្វីដែ​លមា​នត​ម្លៃដ៏​វិសេស ចំពោះ​ព្រះ​អម្ចាស់ គឺមិ​នជា​ប់​ជំពា​ក់​នឹង​លោកិ​យឡើយ​។ បទ​គម្ពី​​​រមួ​យនេះ​ ​តម្រូ​វ​​ឲ្យយើងមានទស្សនៈ បែប​នគរស្ថានសួគ៌។​ ឧទាហរណ៍ តាមប​ទ​គម្ពីរ ទំនុក​ដំកើង ១៣៩:១៦ ខ្ញុំត្រូវមា​នទ​ស្ស​នៈយ​ល់​ឃើញ​ថា មែលីស្សា(Melissa) កូន​ស្រីរ​ប​ស់​ខ្ញុំបា​ន​ឡើង​ទៅ​ដល់​នគរស្ថា​នសួ​គ៌ ដូចកា​ររំ​ពឹង​គិ​ត​របស់​យើង​មែន​។ ព្រះបានរង់ចាំ​ទ​ទួល​នា​ង ហើយ​នោះជា​កា​រវិ​សេ​ស​ណា​ស់ នៅក្នុ​ង​ព្រះ​នេ​ត្រ​ទ្រ​ង់។ ហើយសូម​យើ​ងស្រ​មៃ​ថា ព្រះវ​របិ​តា​មា​នអំ​ណ​រ​យ៉ា​ងណា​ ពេលដែ​ល​ទ្រ​ង់ស្វា​គមន៍​កូន​របស់ទ្រង់​ ចូលផ្ទះ​នៅស្ថា​ន​សួគ៌ ហើយទ​តឃើ​ញ​ថា​ ពួក​គេ​មាន​អំ​ណរ​ជា​ទី​បំ​ផុត ពេល​ដែល​បា​ន​ជួបព្រះរាជបុ​ត្រាទ្រ​ង់​មុខ​ទ​ល់នឹង​មុ​ខ(យ៉ូហាន ១៧:២៤)។

ពេលដែ​ល​សេ​ចក្តី​ស្លា​ប់​បា​នចូ​ល​ម​ករ​ក​អ្ន​​កដើរតា​ម​ព្រះ​គ្រីស្ទ នោះ​ព្រះទ្រ​ង់​ស្វាគមន៍​ពួក​គេ ​ដោយព្រះ​ហស្ត​ទ្រ​ង់ផ្ទា​ល់ ឲ្យ​ចូល​ក្នុ​ង​ព្រះ​វត្តមានទ្រ​ង់​។ សូម្បី​តែ​នៅពេល​​ដែល​យើងកំពុង​តែស្រក់ទឹ​ក​ភ្នែក ក៏យើ​ងនៅ​តែ​អា​ច​ដឹ​ង​ថា កា​រ​នេះពិ​ត​ជា​វិ​សេ​ស​យ៉ាង​ណា​ ក្នុងព្រះ​នេត្រ​ព្រះ។–Dave Branon

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles