ជីវិតដែលល្អបំផុត
កាលពីពីរបីសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរទៅរដ្ឋផ្លូរីដា ដើម្បីធ្វើជំនួញ។ ពេលខ្ញុំជិះយន្តហោះត្រឡប់មកវិញ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានឃើញមានកៅអីទំនេរជាច្រើននៅក្បែរកៅអីរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ដោយសារខ្ញុំមិនចាំបាច់ត្រូវអង្គុយនៅកន្លែងចង្អៀតទេ។ ជាងនេះទៅទៀត នៅជាប់កៅអីរបស់ខ្ញុំ មានកៅអីមួយដែលទទេគ្មានមនុស្សអង្គុយទៀត! ដូចនេះ ខ្ញុំអាចគេងមួយស្របក់យ៉ាងស្រួល។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំអ្នកដែលអង្គុយនៅកន្លែងជិតខាង ដែលមិនមានកៅអីអង្គុយស្រួលដូចខ្ញុំ។ ខ្ញុំក៏បានអញ្ជើញមនុស្សបីបួននាក់ទៀត ដែលខ្ញុំស្គាល់ ឲ្យមកអង្គុយនៅកន្លែងដែលល្អ ជាងកន្លែងដែលពួកគេកំពុងអង្គុយ តែពួកគេសុទ្ធតែចង់បន្តអង្គុយនៅកន្លែងរបស់ខ្លួនទៀត ដោយសារមូលហេតុផ្សេងៗ។ ពួកគេប្រហែលជាមិនចង់ពិបាកប្តូរកន្លែងអង្គុយ ឬមានអារម្មណ៍ថា កន្លែងដែលពួកគេអង្គុយ មិនមានបញ្ហាអ្វីទេ។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមានការអញ្ជើញដែលសំខាន់ជាងនេះទៀត ដែលយើងចង់ឲ្យអ្នកដទៃទទួល ព្រោះយើងបានទទួលជីវិតថ្មី ក្នុងសេចក្តីជំនឿលើព្រះយេស៊ូវ ហើយយើងក៏ចង់ឲ្យអ្នកដទៃមានជីវិតថ្មីផងដែរ។ មានអ្នកខ្លះចង់ទទួលការអញ្ជើញនោះ តែអ្នកខ្លះទៀតមិនចង់ទទួលទេ។ ក្នុងបទគម្ពីរយ៉ូហាន ១:៤០ យើងឃើញថា លោកអនឌ្រេបានចាប់ផ្តើមដើរតាមព្រះយេស៊ូវ។ ការទីមួយ ដែលលោកអនឌ្រេបានធើ្វ គឺទៅរកបងប្អូនគាត់ គឺលោកស៊ីម៉ូន ដើម្បីអញ្ជើញគាត់ ឲ្យទៅជួបព្រះយេស៊ូវ ដែលជាព្រះមែស៊ីផងដែរ (ខ.៤១)។ ព្រះយេស៊ូវបានប្រទានឲ្យពួកគេ មានការរស់នៅបែបថ្មី ដោយមានការស្គាល់ទ្រង់ ហើយអរសប្បាយនឹងព្រះបន្ទូលសន្យាដែលនឹងប្រទានការអត់ទោសបាប (រ៉ូម ៣:២៤) ព្រះវត្តមានគង់នៅជាមួយជារៀងរហូត(ហេព្រើ ១៣:៥) សេចក្តីសង្ឃឹម…
Read article