អំណោយទានសម្រាប់បម្រើ
ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញថា ពេលខ្ញុំកំពុងបើកបររថយន្ត ដែលប្រើចង្គឹះលេខអូតូ ខ្ញុំប្រើតែជើងស្តាំប៉ុណ្ណោះសម្រាប់ការជាប់ហ្រ្វាំង និងជាន់ឈ្នាន់ល្បឿន។ ដូចនេះ ជើងឆ្វេងអត់មានធ្វើការអ្វីសោះ។ តើមានរឿងអ្វីកើតឡើង បើសិនជាខ្ញុំសម្រេចចិត្តថា នឹងធ្វើឲ្យជើងឆ្វេងមានប្រយោជន៍នៅក្នុងការបើកបរ ដូចជើងស្តាំងដែរនោះ? តើមានន័យថា ពេលខ្ញុំបើកបរ ខ្ញុំត្រូវប្រើជើងឆ្វេងពាក់កណ្តាលពេល ហើយជើងស្តាំពាក់កណ្តាលពេលឬ? បើអ្នកមិនធ្លាប់បានធ្វើអញ្ចឹងទេ នោះសូមកុំសាកល្បង ប្រយ័ត្នមានគ្រោះថ្នាក់! បើសិនជាយើងមិនដែលទាមទាឲ្យអវយវៈនៃរូបកាយយើង មានការងារធ្វើស្មើគ្នាយ៉ាងដូចនេះទេ ចុះហេតុអ្វីបានជាពេលខ្លះ យើងរំពឹងចង់ឲ្យពួកជំនុំម្នាក់ៗធ្វើការងារបម្រើព្រះឲ្យបានស្មើៗគ្នា? នេះជាបញ្ហាដែលពួកជំនុំនៅក្រុងរ៉ូម បានជួបប្រទះ ក្នុងសតវត្សរ៍ទី១។ អ្នកខ្លះមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិត(រ៉ូម ១២:៣) ដោយសារខ្លួនបានធ្វើកិច្ចការ ដែលអ្នកដទៃមិនបានធ្វើក្នុងពួកជំនុំ។ ប៉ុន្តែ សាវ័កប៉ុលបានរំឭកយើងថា “អវយវៈទាំងអស់ មានការងារផ្សេងៗពីគ្នា”(ខ.៤)។ យើងមានអំណោយទានផ្សេងគ្នា តាមដែលព្រះគុណព្រះផ្តល់ឲ្យយើងទេ (ខ.៦)។ ទ្រង់បានប្រទានអំណោយទាននោះ សម្រាប់ឲ្យយើងបម្រើអ្នកដទៃ មិនមែនដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនឯងទេ (ខ.៦-១៣)។ ការងារបម្រើរបស់យើង ត្រូវតែមានលក្ខណៈឧស្សាហ៍ និងព្យាយាម ដ្បិតយើងកំពុងតែបម្រើព្រះអម្ចាស់ មិនមែនខំផ្គាប់ចិត្តមនុស្សទេ (ខ.១១)។ ដូចនេះ សូមយើងកុំងាកមើលឆ្វេងស្តាំ ដើម្បីរកមើលថា អ្នកនេះ ឬអ្នកនោះកំពុងតែធ្វើ ឬមិនធ្វើការណាមួយនោះឡើយ។…
Read article