គ្មានរូបមន្តដែលសាមញ្ញឡើយ
ពេលដែលយើងរៀបចំពីធីខួបកំណើត ឲ្យចៅប្រុសរបស់យើង ភរិយារបស់ខ្ញុំបានដុតនំសំប៉ែតដ៏ធំមួយ ដែលមានបន្ទះស្ករសូកូឡាពីលើ ហើយបានតុបតែងពីលើនំនោះយ៉ាងស្រស់ស្អាត សម្រាប់ពីធីខួបកំណើតរបស់ចៅប្រុស។ ពេលដែលនាងចាប់ផ្តើមធ្វើនំនោះ នាងបានយកសៀវភៅធ្វើម្ហូបរបស់នាងចេញមក នាងបានប្រមូលគ្រឿងផ្សំ ហើយក៏ចាប់ផ្តើមអនុវត្តតាមការណែនាំ ក្នុងសៀវភៅនោះជាជំហានៗ ដើម្បីធ្វើនំសំប៉ែតនោះ។ នាងបានធ្វើតាមក្បួនធ្វើនំដ៏សាមញ្ញនោះ ហើយជាលទ្ធផល នាងក៏ដុតបាននំដ៏ល្អមួយ។ តើវាមិនមែនជាការល្អទេឬ បើសិនជាជីវិតយើង មានការអនុវត្តតាមការបង្រៀនរបស់ព្រះ ជាជំហានៗដូចនេះដែរ? គឺគ្រាន់តែស្តាប់បង្គាប់តាមព្រះគ្រប់ជំហាន រួចហើយរស់នៅដោយអំណរ។ ប៉ុន្តែ ជីវិតមិនមានភាពសាមញ្ញដូចនេះឡើយ។ យើងកំពុងតែរស់នៅក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាប ហើយគ្មានក្បួន ដែលយើងស្រួលអនុវត្តតាម ដែលធានាថា ជីវិតយើងនឹងគេចផុតពីការឈឺចាប់ ការបាត់បង់ ភាពអយុត្តិធម៌ ឬការរងទុក្ខឡើយ។ ក្នុងពេលដែលយើងកំពុងស្ថិតក្នុងការឈឺចាប់នៃជីវិត យើងត្រូវការការមើលថែរដោយផ្ទាល់ ពីព្រះសង្រ្គោះ ដែលធ្លាប់មានព្រះជន្មរស់នៅក្នុងលោកិយ ហើយឆ្លងកាត់ការពិបាកដែលយើងបានជួបប្រទះដែរ។ បទគម្ពីរហេព្រើ ៤:១៥ បានលើកទឹកចិត្តយើងថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ”។ ព្រះគ្រីស្ទបានសុគត ដើម្បីឲ្យយើងមានជីវិតរស់ ទ្រង់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនាំយើងឆ្លងកាត់បញ្ហា ដែលធ្វើឲ្យយើងឈឺក្បាល ក៏ដូចជាឆ្លងកាត់បទពិសោធន៍ ដ៏ខ្មៅងងឹត។ ទ្រង់បាន “ទ្រាំទ្រ…
Read article