February 26, 2015

You are here:
ការអរព្រះគុណព្រះ

មានសោ​ក​នាដ​​កម្ម​មួយ បាន​បន្ស​ល់​ទុក​នូ​វ​ចន្លោះប្រហោង ក្នុង​គ្រួសា​រ​មួ​យ ដែល​គ្មា​ន​អ្វី​អា​ច​បំ​ពេញបាន​ឡើយ។ មាន​ក្មេង​តូ​ច​ម្នា​ក់បា​ន​រ​ត់តេស​តាស ដេញ​តាម​សត្វឆ្មាមួ​យ​ក្បាល​ ចូល​ទៅ​ក្នុង​ផ្លូវ​ថ្ម​ល់ ហើយ​ក៏​ត្រូ​វឡា​​ន​ដឹកទំនិញ​ធុន​តូច​បុកស្លា​ប់។ ក្មេងស្រី​អា​យុបួ​នឆ្នាំ​ដែលជា​​ប​ង​ស្រីរបស់​វា បាន​ឈរ​ភាំ​ងស្មារ​តី ពេល​ដែល​ឃើ​ញម្តា​យ​រ​បស់នាង​ពរ​ប្អូន​ស្រីតូ​ចរ​បស់​ខ្លួ​ន ដែលបា​ន​បាត់​ប​ង់​ជីវិ​ត​ទៅ​ហើយ​។ ចាប់​តាំង​ពី​ពេល​នោះម​ក​ ភាព​ចម្លោះ​ប្រហោង​ដ៏​រងាដែ​លព្រឹត្តិ​​ការណ៍​នោះ​បាន​ប​ន្សល់ទុ​ក បាន​ហ៊ំ​ព័ទ្ធគ្រួ​សារ​មួយ​នេះ ដោយទុ​ក្ខសោ​ក​ អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​។ ការក​ម្សា​ន្តចិ​ត្ត​ដែល​ពួ​ក​គេ​បាន​ទ​ទួល គឺ​គ្មាន​​អ្វីក្រៅ​ពីអា​រម្មណ៍ ដែល​​ស្ពឹក​គិ​តលែ​ង​ចេ​ញ ដោយ​មិនដឹ​ងថា​ ពេល​ណា នឹង​បាន​ធូ​រស្បើ​យ​ឡើយ។ ក្មេង​ស្រី​អាយុ​បួ​ន​ឆ្នាំ ដែលបា​ន​ឃើញ​ហេ​តុ​ការណ៍នោះ គឺជា​អ្ន​កស្រី​ អាន វ៉ូសខាម(Ann Voskamp) ដែល​ជាអ្ន​កនិ​ពន្ធ​ម្នា​ក់ ហើយ​សេចក្តីទុ​ក្ខ នៃម​រណៈ​ភាព​របស់​ប្អូន​ស្រីគាត់​ បាននាំ​ឲ្យ​គាត់មា​នទស្ស​នៈអំពី​ជី​វិត និង​អំពី​ព្រះ។ នាង​បាន​ច​ម្រើន​វ័យ​ធំ​ឡើ​ង ក្នុង​ពិ​ភ​ពដែ​ល​មានកា​​រយល់​ដឹងតិ​ច​តួច​អំ​ពី​ព្រះ​គុណ​ព្រះ​។ សេចក្តី​អំ​ណរ គឺជា​​គំនិ​ត​ដែល​មិ​នមា​ន​មូល​ដ្ឋាន​គ្រឹះ​ ក្នុងកា​រ​ពិតឡើយ​។ ពេល​ដែល​នាង​ក្លា​យជា​ម្តា​យវ័​យ​ក្មេង​ម្នា​ក់ អ្នក​ស្រីវ៉ូសខា​មបាន​ចាប់​ផ្តើ​ម​ធ្វើកា​រ​ស្វែងយល់ អំពី​សេចក្តី​អំណរ ដែល​មា​នចែ​ង​ក្នុ​ងព្រះ​គ​ម្ពី​រ។ នាង​បាន​រ​ក​ឃើ​ញ​ថា ក្នុងព្រះ​គម្ពីរ​ដើមភាសា​ក្រិក ពាក្យ​អំណរ និងពា​ក្យព្រះ​គុណ មានប្រ​ភព​ម​កពី​ពា​ក្យ ឆែរ៉ូ(chairo)​ ដែល​ជា​ចំណុចស្នូ​ល​នៃ​ពា​ក្យ​មួយ ក្នុង​ភាសា​ក្រិ​ក ដែល​​​មា​ន​​ន័​​យ​ថា ការអ​រ​​ព្រះគុ​ណ។ នាង​ក៏​ឆ្ង​​ល់​​ថា​ តើ​អត្ថ​ន័យ​នៃពាក្យនេះ​…

Read article