គេកំពុងមើលខ្ញុំ
មានព្រឹត្តិការណ៍ប្រកួតកីឡាមួយ នៅវិទ្យាល័យ បានធ្វើឲ្យខ្ញុំងើបមុខលែងរួច កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ ការប្រកួតកីឡាពិតជាមានន័យណាស់ ចំពោះខ្ញុំ។ ខ្ញុំបានផ្តោតទៅលើកីឡាបាល់បោះ ហើយថែមទាំងបានចំណាយពេលរាប់រយម៉ោង នៅក្នុងការហ្វឹកហាត់។ ខ្ញុំបានចូលរួមក្នុងក្រុមកីឡាករបាល់បោះមួយ តាំងពីនៅអនុវិទ្យាល័យ តែពេលចូលដល់មហាវិទ្យាល័យ គេមិនបានឲ្យខ្ញុំចូលរួមប្រកួតទៀត ដូចនេះខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តចូលរួមក្នុងក្រុម ទាំងការខកចិត្ត និងការយល់ច្រឡំ។ គេបានឲ្យខ្ញុំធ្វើជាអ្នកស្រង់ស្ថិតិក្នុងក្រុម តែខ្ញុំនៅតែទៅចូលរួមទស្សនាការប្រកួតរបស់ពួកគេ ហើយបានកត់ត្រាលម្អិត អំពីការបោះបាល់ចូលកន្ត្រក ក៏ដូចជាការបោះមិនចូលកន្ត្រក ដែលមិត្តភ័ក្ររបស់ខ្ញុំបានធ្វើ នៅក្នុងការប្រកួតជម្រើសរដ្ឋ ដែលខ្ញុំមិនបានចូលរួមប្រកួត។ និយាយដោយស្មោះត្រង់ ខ្ញុំមិនដែលខ្វល់ថាពួកគេគិតយ៉ាងណា ចំពោះខ្ញុំទេ។ ពោលគឺខ្ញុំនៅតែបន្តចូលរួមជាមួយពួកគេជាធម្មតា។ ហេតុដូច្នេះហើយ បានជាពេលថ្មីៗនេះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានដឹងថា សិស្សរួមថ្នាក់ខ្ញុំបួនប្រាំនាក់បានប្រាប់បងប្អូនខ្ញុំថា ពួកគេបានសង្កេតឃើញថា ខ្ញុំនៅតែមានការឆ្លើយតបជាវិជ្ជមាន ទោះបីជាខ្ញុំមានការឈឺចាប់ក៏ដោយ ដែលនោះមេរៀន នៅក្នុងជំនឿរបស់គ្រីស្ទបរិស័ទ ដែលឆ្លុះបញ្ចាំងអំពីព្រះគ្រីស្ទ។ ដែលខ្ញុំនិយាយនេះ គឺគ្មានបំណងចង់ប្រាប់ឲ្យអ្នកធ្វើដូចខ្ញុំទេ ពីព្រោះ កាលនោះ ខ្ញុំមិនបានដឹងច្បាស់ថា ខ្លួនឯងកំពុងធ្វើអ្វីទេ។ តែដែលសំខាន់នោះ គឺយើងត្រូវដឹងថា មនុស្សនៅជំវិញខ្លួនយើង កំពុងមើលទីបន្ទាល់របស់យើង។ ក្នុងបទគម្ពីរទីតុស ៣:១-៨ សាវ័កប៉ុលបានពន្យល់ថា ព្រះបានប្រទានជីវិតឲ្យយើងរស់នៅ…
Read article