គេកំពុងមើលខ្ញុំ

មាន​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​កី​ឡា​មួ​យ នៅវិ​ទ្យាល័​យ បានធ្វើឲ្យខ្ញុំ​ងើប​មុ​ខ​លែ​ងរួ​ច កាល​ពីប៉ុ​ន្មា​ន​ទ​ស​វត្សរ៍កន្លង​ទៅ។​ ការ​ប្រកួ​ត​កី​ឡាពិត​ជា​មា​ន​ន័យណា​ស់ ចំពោះខ្ញុំ។ ខ្ញុំបា​នផ្តោ​ត​ទៅលើកី​ឡាបា​ល់បោះ​ ​ហើយ​ថែម​ទាំ​ង​​បានចំណាយ​ពេល​រា​ប់​រ​យ​ម៉ោង នៅក្នុង​កា​រហ្វឹ​ក​ហា​ត់​។ ខ្ញុំ​បាន​ចូល​រួម​ក្នុ​ង​ក្រុ​ម​កីឡា​ករ​បាល់​បោះ​មួ​យ តាំង​ពី​នៅ​អនុវិទ្យាល័យ តែ​ពេល​ចូ​ល​ដល់​ម​ហាវិទ្យាល័​យ​ គេ​មិ​នបា​ន​ឲ្យ​ខ្ញុំចូល​រួមប្រកួត​ទៀត​ ដូចនេះ​ខ្ញុំ​មាន​កា​រ​ឈឺចា​ប់យ៉ា​ង​ខ្លាំ​ង។

ទោះ​ជាយ៉ា​ង​ណា​ក៏​ដោ​យ ខ្ញុំ​នៅ​តែ​បន្ត​ចូ​ល​រួ​មក្នុ​ង​ក្រុម ទាំងកា​រ​ខក​ចិ​ត្ត និង​កា​រ​យ​ល់​ច្រឡំ​។ គេ​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​​អ្នកស្រង់​ស្ថិតិក្នុ​ងក្រុ​ម តែខ្ញុំ​នៅ​តែ​ទៅចូ​លរួម​​ទស្សនា​ការ​ប្រកួតរបស់​ពួក​គេ ហើយ​បាន​ក​ត់​ត្រា​លម្អិ​ត អំពី​​ការ​បោះ​បា​ល់ចូល​កន្ត្រក ក៏ដូចជាការ​បោះ​មិនចូ​ល​កន្ត្រ​ក ដែល​មិត្ត​ភ័ក្រ​របស់​ខ្ញុំបា​ន​ធ្វើ​ នៅក្នុ​ង​កា​រប្រ​កួ​ត​ជ​ម្រើ​សរដ្ឋ ដែល​​ខ្ញុំ​​មិនបាន​ចូល​រួម​​ប្រ​កួ​ត។ និយាយដោ​យស្មោះ​ត្រ​ង់​ ខ្ញុំមិ​ន​ដែ​លខ្វ​ល់​ថា​ពួកគេ​គិត​យ៉ា​ង​ណា​ ចំពោះ​ខ្ញុំទេ​។ ពោល​គឺ​ខ្ញុំនៅ​​តែប​ន្ត​​ចូលរួមជា​មួយ​ពួ​ក​គេ​ជា​ធ​ម្មតា​។ ហេតុ​ដូច្នេះ​ហើ​យ បាន​ជា​ពេល​ថ្មីៗនេះ ​ខ្ញុំមាន​កា​រភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង ដែល​បា​ន​ដឹ​ងថា ​សិស្សរួ​ម​ថ្នាក់​ខ្ញុំ​បួ​នប្រាំ​នាក់​បា​ន​ប្រាប់​ប​ង​ប្អូ​ន​ខ្ញុំ​ថា ពួក​គេ​បានស​ង្កេ​តឃើ​ញ​ថា​​ ​ខ្ញុំ​នៅ​តែ​មាន​កា​រឆ្លើ​យ​ត​បជា​វិ​ជ្ជ​មាន ទោះបីជាខ្ញុំ​មា​នកា​រឈឺ​ចា​ប់​ក៏​ដោ​យ ដែលនោះមេ​រៀ​ន​ នៅក្នុ​ង​ជំនឿ​រ​បស់​គ្រី​ស្ទ​បរិ​ស័​ទ ដែល​ឆ្លុះ​ប​ញ្ចាំ​ង​អំ​ពីព្រះ​គ្រី​ស្ទ​។ ដែល​ខ្ញុំ​និយាយ​នេះ គឺគ្មា​ន​​បំ​ណង​ច​ង់ប្រា​ប់​ឲ្យ​អ្ន​កធ្វើ​ដូ​​ច​ខ្ញុំទេ​ ​ពីព្រោះ​ កាលនោះ​ ខ្ញុំមិ​នបា​ន​ដឹ​ង​ច្បាស់ថា ខ្លួនឯ​ងកំ​ពុង​ធ្វើ​អ្វី​ទេ​។​ តែដែលសំ​ខា​ន់នោះ​ ​គឺយើង​ត្រូវ​ដឹង​ថា​ មនុស្សនៅ​ជំវិញ​ខ្លួ​ន​យើង កំពុង​មើល​ទី​ប​ន្ទា​ល់រ​ប​ស់​យើ​ង។

ក្នុង​បទ​គម្ពី​រ​ទីតុស ៣:១-៨ សាវ័កប៉ុ​លបា​ន​ព​ន្យ​ល់ថា​ ព្រះបា​ន​ប្រ​ទា​នជី​​វិ​ត​ឲ្យ​យើ​ងរ​ស់នៅ ដោយ​ការ​គោ​រព ការ​ស្តា​ប់ប​ង្គាប់ និង​ដោយ​ចិ​ត្តស​ប្បុ​រស ដែលកើ​ត​មា​ន ពេល​ដែល​យើ​ងមានកំណើ​ត​ថ្មី​ក្នុង​ព្រះ​គ្រី​ស្ទ និងកា​រកែ​គំ​និត​ជាថ្មី​ ​តាមរ​យៈ​ព្រះវិ​ញ្ញាណ​​បរិសុទ្ធ ដែល​ចាក់​បំពេញ​ក្នុង​យើ​ង​រួ​ច​ហើយ។

កាល​ណាយើ​ង​រ​ស់​នៅ​ តាមកា​រដឹក​នាំ​រ​ប​ស់ព្រះ​វិ​ញ្ញា​ណ​បរិ​សុទ្ធ នោះ​ព្រះនឹ​​ងបង្ហាញ​វត្ត​មាន​ព្រះអ​ង្គ ដល់​អ្ន​កដ​ទៃ​ទៀ​ត តាម​រ​យៈ​យើង​​ទាំង​អ​ស់​គ្នា​។–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles