នៅខាងក្រៅ
ពេលដែលសត្វមេអំបៅញាស់នៅ សួនហេ្រឌ័ររិក មេជ័រ ក្នុងក្រុងហ្រ្គេន រ៉ាភីត រដ្ឋមីឈីហ្គេន គឺពួកវាញាស់ ក្នុងស្ថានសុខ ដែលគេធ្វើឲ្យមានអាកាសធាតុត្រូពិក ក្នុងអគារកញ្ចក់ ដែលមានលក្ខខ័ណ្ឌប្រកបដ៏ល្អឥតខ្ចោះសម្រាប់បំពេញសេចក្តីត្រូវការរបស់ពួកវា។ សីតុណ្ហភាពក៏ល្អឥតខ្ចោះ ហើយសំណើមក៏ឥតខ្ចោះដែរ។ អាហារសម្រាប់ពួកវាក៏មានតុល្យភាព រវាងកាឡូរី និងជីវជាតិ ដើម្បីឲ្យពួកវាមានសុខភាពល្អ។ ពួកវាមិនចាំបាច់ចេញទៅរកកន្លែងផ្សេងឡើយ ប៉ុន្តែ មានមេអំបៅមួយចំនួន បានមើលឃើញមេឃពណ៌ខៀវនៅខាងក្រៅ អគារកញ្ចក់នោះ ហើយនៅពេលថ្ងៃ ពួកវាបានហើរទទះស្លាបឡើងទៅលើ នៅក្បែរពិដានកញ្ចក់នោះ គឺនៅឆ្ងាយពីប្រភពអាហាររាប់មិនអស់ ដែលនៅខាងក្រោម។ ខ្ញុំចង់និយាយទៅកាន់សត្វមេអំបៅទាំងនោះថា “តើអ្នកមិនដឹងទេឬអី ថាអាហារដែលអ្នកត្រូវការចាំបាច់ គឺមាននៅខាងក្នុងអគារនោះស្រាប់ហើយ? នៅខាងក្រៅ មានអាកាសធាតុរងារ និងមានគ្រោះថ្នាក់ច្រើនណាស់ អ្នកមុខជារស់បានតែពីរបីនាទីប៉ុណ្ណោះ នៅខាងក្រៅនោះ បើសិនជាអ្នកចេញទៅរករបស់ដែលអ្នកប្រាថ្នាចង់បាននោះ។ ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ ថានោះជាអ្វីដែលព្រះសព្វព្រះទ័យ នឹងមានបន្ទូលមកកាន់ខ្ញុំដែរឬ? ដូចនេះ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំកំពុងតែចង់បានរបស់អ្វី ដែលនឹងធ្វើឲ្យខ្ញុំទទួលផលអាក្រក់ឬ? តើខ្ញុំកំពុងចំណាយកម្លាំងរបស់ខ្ញុំ ដើម្បីស្វែងរករបស់ដែលខ្ញុំមិនត្រូវការ និងមិនគួរមានឬ? តើខ្ញុំកំពុងតែមិនអើពើរ ចំពោះការផ្គត់ផ្គង់ជាបរិបូណ៌របស់ព្រះ ដោយសារខ្ញុំស្រមៃឃើញថា មានរបស់ផ្សេងដែលល្អជាងឬ? តើខ្ញុំបានចំណាយពេលវេលារស់នៅដោយជំនឿដែរឬទេ? ព្រះផ្គត់ផ្គង់អស់ទំាងតម្រូវការរបស់យើង តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម” (ភីលីព…
Read article