March 13, 2015

You are here:
ស្មរបន្ទាល់ដ៏រស់

លោក​វ៉ច​មេន នី(Watchman Nee) ត្រូវ​បានគេចាប់​ខ្លួ​ន ដោយសា​រ​តែជំ​នឿ​លើ​ព្រះគ្រីស្ទ​ក្នុង​ឆ្នាំ១​៩៥២ ហើយ​គាត់​ត្រូ​វ​ចំណា​យ​​ពេ​ល​មួ​យ​ជីវិត ក្នុងពន្ធនា​គារ​។ គាត់​បាន​ស្លា​ប់ ក្នុ​​ងប​ន្ទ​ប់ឃុំ​ឃាំ​ង នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ១៩៧២។ នៅពេ​ល​ក្មួយ​ស្រីរ​ប​ស់គា​ត់មក​ប្រមូ​លរបស់​រប​រដែ​ល​គា​ត់​មាន ឆ្មាំ​ពន្ធ​នាគា​រ​បា​ន​ប្រគល់ក្រដាស​មួយ​ស​ន្លឹក​ដែ​ល​គា​ត់​បា​ន​ឆ្លូ​លដាក់​ នៅ​ក្បែរ​គ្រែគេង​របស់​គា​ត់។ នៅក្នុ​ងក្រ​ដា​​ស​នោះ គាត់​បា​ន​ស​រ​សេ​រ​ទីបន្ទាល់នៃ​ជី​វិត​​គាត់​ យ៉ាង​ដូ​ច​នេះ​ថា : “ព្រះ​គ្រីស្ទ​ជាព្រះ​បុ​ត្រានៃ​ព្រះ ​ដែល​បាន​សុ​គត​ជំនួសមនុស្ស​មានបាប ហើយ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញនៅ​ថ្ងៃ​ទី​បី។ នេះជាសេ​ច​ក្តីពិ​ត​ដ៏ធំប្រ​​សើ​របំ​ផុ​ត ក្នុង​សកល​លោក។ ខ្ញុំបាន​ស្លាប់​ដោយ​សារ​ជំនឿលើ​ព្រះ​គ្រីស្ទ”–ពីខ្ញុំ​វ៉ច​មេន នី។ គេជឿ​ថា សាវ័ក​ប៉ុល​ក៏បាន​ស្លាប់ ដោយ​សារ​ជំនឿដែល​គាត់មា​នចំពោះព្រះ​គ្រី​ស្ទផ​ង​ដែរ។ នៅ​ក្នុ​ងសំ​បុត្រ​មួយ​ច្បាប់ ដែល​គា​ត់បា​ន​សរ​សេ​រ​មុន​ពេ​លគា​ត់​ស្លាប់ គាត់​បាន​លើក​ទឹកចិ​ត្តអ្ន​កអា​ន​ថា​ “ចូរនឹ​ក​ចាំថា​ ព្រះយេស៊ូវគ្រីស្ទ​ជាព្រះ​វង្សហ្លួ​ងដា​វីឌ ទ្រង់​បាន​រ​ស់ពី​ស្លា​ប់​ឡើង​វិញ តាម​ដំណឹង​ល្អដែ​ល​ខ្ញុំ​ផ្សា​យ​ប្រាប់ ហើយខ្ញុំ​រង​ទុក្ខ…ប៉ុន្តែ​ព្រះប​ន្ទូល​មិនបា​ន​ជាប់​ចំ​ណ​ង​ទេ” (២ធីម៉ូថេ ២:៨-៩)។ ព្រះ​ប្រហែល​​ជាមិ​ន​បាន​ត្រា​ស់ហៅ​​យើង​ ឲ្យ​ទៅ​ស្លាប់ ក្នុ​ងនា​ម​ជា​ស្ម​រប​ន្ទាល់ នៃសេចក្តី​ពិត​នៃ​ព្រះគ្រី​ស្ទ ដូចដែ​លអ្ន​ក​ដើរ​តា​មទ្រ​ង់រា​ប់​លាន​អ្ន​ក ​ បាន​ធ្វើ​ជាច្រើ​នស​តវត្សរ៍​​មក​ហើ​យ​នោះទេ​ ប៉ុន្តែ ព្រះបាន​ត្រា​ស់ហៅ​យើ​ងឲ្យ​ធ្វើជា​ស្ម​រប​ន្ទា​ល់ដ័៏​រ​ស់ នៃព្រះ​រាជ​កិច្ច​ ដែល​ទ្រ​​ង់បា​ន​ធ្វើ​ជួសយើង។ ទោះបី​ជា​យើ​ងនឹ​ងទ​ទួ​លល​ទ្ធផ​ល​យ៉ា​ងណា​ក៏​ដោយ​ ក៏យើ​ង​នៅ​តែអា​ចប​​ង្ហាញ​ចេញនូវ​ទឹកចិ​​ត្ត​កត្តញ្ញូ ចំពោះអំណោយ​ទាន​នៃ​ព្រះគុ​ណ​ព្រះ​អង្គ​ ដោយ​ប្រាប់​ម​នុស្ស​ទាំ​ង​ឡា​យ អំពី​ការអ្វីដែល​ព្រះយេ​ស៊ូបា​ន​ធ្វើ…

Read article