ការប្រើព្រះបន្ទូលខុសបរិបទ
មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាប់ផ្តើម ថ្លែងពាក្យអស់សង្ឃឹមជាបន្តបន្ទាប់ ធ្វើឲ្យមិត្តភ័ក្រ ទាំងឡាយ មានការបារម្ភអំពីគាត់ ហើយក៏បានផ្តល់យោបល និងលើកទឹកចិត្តគាត់។ តែបន្ទាប់មក ពួកគេក៏បានដឹងថា តាមពិត គាត់គ្រាន់តែចង់លេងសើច ដោយដកស្រង់អត្ថបទចម្រៀង យកមកអានខុសបរិបទ ដើម្បីចាប់ផ្តើមការសន្ទនាប៉ុណ្ណោះ។ មិត្តភ័ក្ររបស់គាត់បានព្យាយាមជួយគាត់ តែពួកគេគ្រាន់តែបានខ្ជះខ្ជាយពេលវេលា ក្នុងការជួយផ្តល់ជំនួយ ដែលគាត់មិនត្រូវការ និងក្នុងការឲ្យយោបល់ដែលគាត់មិនចង់បាន។ ការដែលគាត់ថ្លែងពាក្យសម្តីលេងសើច ធ្វើឲ្យគេយល់ច្រឡំ នៅពេលនោះ មិនបាននាំឲ្យមានផលវិបាក ដែលធ្ងន់ធ្ងរឡើយ តែការនេះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរបាន។ ព្រោះថា ការដែលយើងចំណាយពេលឆ្លើយតប ចំពោះតម្រូវការក្លែងក្លាយរបស់នរណាម្នាក់ អាចធ្វើឲ្យយើងមិនអើរពើរចំពោះតម្រូវការដ៏ពិតរបស់មនុស្សម្នាក់ទៀត។ អ្នកខ្លះយកពាក្យសម្តីមកប្រើខុសបរិបទ ក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីយកឈ្នះ ក្នុងជម្លោះណាមួយ ប៉ុន្តែ អ្នកខ្លះទៀត មានបំណងអាក្រក់តែម្តង។ ពួកគេបំភ្លៃការពិត ដើម្បីធ្វើឲ្យខ្លួនមានអំណាចមកលើអ្នកដទៃ។ ត្រង់ចំណុចនេះ ពួកគេមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ តែថែមទាំងដល់ព្រលឹងមនុស្សទៀតផង។ ពេលណាមនុស្សយើងប្រើពាក្យសម្តី ដើម្បីកេងប្រយោជន៍ពីអ្នកដទៃ ឲ្យពួកគេធ្វើអ្វីមួយ ឬធ្វើការដែលអាក្រក់ជាងនោះទៀត ហើយពេលណាគេដកស្រង់អត្ថបទគម្ពីរ យកមកប្រើខុសបរិបទ ដើម្បីជំរុញឲ្យអ្នកដទៃប្រព្រឹត្តខុស នោះយើងអាចការពារខ្លួនយើង ដោយស្វែងយល់ថា ព្រះទ្រង់ពិតជាបានមានបន្ទូលយ៉ាងណាខ្លះ នៅក្នុងបទគម្ពីរនោះ។…
Read article