រំពឹងថាការអស្ចារ្យនឹងកើតឡើង
លោកវីលៀម ខារី(Williams Carey) ជាមនុស្សសាមញ្ញម្នាក់ តែគាត់មានជំនឿរឹងមាំខុសពីធម្មតា។ គាត់បានចាប់កំណើត ក្នុងវណ្ណៈកម្មករ កាលពីសតវត្សន៍ទី១៨ ហើយគាត់ប្រកបរបរចិញ្ចឹមជីវិត ដោយធ្វើជាងកាត់ស្បែកជើង។ ក្នុងអំឡុងពេលដែលលោកខារីកំពុងប្រកបការងារកាត់ស្បែកជើង គាត់បានអានសៀវភៅទេវសាស្រ្ត និងកំណត់ហេតុ ដែលអ្នកស្រាវជ្រាវម្នាក់បាននិពន្ធ។ ពេលនោះ ព្រះក៏បានប្រើព្រះបន្ទូលទ្រង់ និងរឿងនៃការរុករកឃើញក្រុមមនុស្សថ្មី ដើម្បីបណ្តាលចិត្តគាត់ឲ្យចេញទៅផ្សាយដំណឹងល្អ ក្នុងតំបន់ជាច្រើន នៃពិភពលោក។ ក្រោយមក គាត់ក៏បានធ្វើដំណើរទៅប្រទេសឥណ្ឌា ធ្វើជាបេសកជន ហើយគាត់មិនត្រឹមតែបានប្រកាសដំណឹងល្អប៉ុណ្ណោះទេ តែគាត់ថែមទាំងរៀនចេះភាសាផ្សេងៗនៃជនជាតិឥណ្ឌា ហើយគាត់ក៏បានបកប្រែព្រះគម្ពីរ ជាភាសាទាំងនោះផងដែរ។ លោកខារីបានបង្ហាញពីទឹកចិត្តឆេះឆួល ចំពោះបេសកកម្ម ដោយលើកឡើងថា “ចូររំពឹងថា ព្រះទ្រង់នឹងធ្វើការអស្ចារ្យ ចូរព្យាយាមធ្វើកិច្ចការដ៏ធំប្រសើរថ្វាយទ្រង់”។ លោកខារីក៏បានរស់នៅ តាមពាក្យសម្តីខាងលើនេះ ហើយមនុស្សរាប់ពាន់នាក់ក៏បានទទួលការលើកទឹកចិត្តឲ្យបំពេញបេសកកម្ម តាមគំរូរបស់គាត់។ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានបង្កើតផលដ៏អស្ចារ្យ ដោយសារសេចក្តីជំនឿរបស់ខ្លួន។ បទគម្ពីរហេព្រើរចែងអំពីពួកអ្នក “ដែលដោយសារសេចក្តីជំនឿ នោះគេបានឈ្នះនគរដទៃ បានសម្រេចការសុចរិត បានទទួលសេចក្តីសន្យា បានបិទមាត់សិង្ហ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំង ក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទំាងកំចាត់ពលទ័ពសាសន៍ដទៃផង”( ហេព្រើរ ១១:៣៣-៣៤)។ មានវីរៈបុរសនៃសេចក្តីជំនឿកាន់តែច្រើនឡើងៗ…
Read article