“ពេលនោះ យប់ ហើយ”
ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរសម្រាប់មុខជំនួញរបស់ខ្ញុំ ទៅកាន់ទីក្រុងភីឡាដេលភា(Philadelphia) ខ្ញុំបានចូលរួមកម្មវិធីមួយ នៅពេលល្ងាចថ្ងៃព្រហស្បត្តិ មុនពេលបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញមកដល់។ កម្មវិធីនោះជាកម្មវិធីលាងព្រះអម្ចាស់ និងកម្មវិធីធេនេប្រេ(ដែលប្រែមកថាភាពងងឹត) ដែលគេបានប្រាព្ធធ្វើ នៅក្នុងព្រះវិហារតូចមួយ ដែលមានការដុតទៀនបំភ្លឺខាងក្នុង។ បន្ទាប់ពីគេបានចែកនំប៉័ង និងទឹកទំពាំងបាយជូរហើយ គេក៏បានអានបទគម្ពីរមួយ ក្នុងកណ្ឌដំណឹងល្អយ៉ូហានយ៉ាងរំពង គេក៏បានពន្លត់ទៀនអស់មួយដើម ហើយយើងក៏ច្រៀងទំនុកបរិសុទ្ធមួយល្បះ ដែលនិយាយអំពីដំណើររបស់ព្រះយេស៊ូវឆ្ពោះទៅរកឈើឆ្កាង។ គេក៏បានអនុវត្តយ៉ាងដូចនេះ ១៤លើកទៀត ដោយពន្លត់ទៀនម្តងមួយៗរហូតទាល់តែព្រះវិហារទាំងមូលស្ថិតក្នុងភាពងងឹតទាំងស្រុង។ យើងក៏បានលុតជង្គង់ចុះយ៉ាងស្ងៀមស្ងាត់ អធិស្ឋាន ហើយយើងក៏ដើរចេញពីព្រះវិហារម្តងម្នាក់ៗ យ៉ាងស្ងៀមស្ងាត់។ ភាពងងឹត ដែលមានក្នុងកម្មវិធីថ្វាយបង្គំប្រភេទនេះ អាចធ្វើឲ្យយើងនឹកចាំអំពីភាពងងឹត ដែលនៅព័ទ្ធជំវិញការសុគតរបស់ព្រះយេស៊ូវ។ សូមយើងគិតអំពីការដែលទ្រង់សោយអាហារជាលើកចុងក្រោយ ជាមួយពួកសិស្សរបស់ទ្រង់ (យ៉ូហាន ១៣:២១-៣០) ដែលពេលនោះ ទ្រង់បានមានបន្ទូល អំពីអ្នកដែលនឹងក្បត់ទ្រង់។ កាលនោះ មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលជ្រាបថា យូដាស ជាអ្នកដែលនឹងក្បត់ទ្រង់។ គឺដូចដែលមានសេចក្តីចែងថា “កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ”(ខ.៣០)។ នៅក្នុងពេលល្ងាចដ៏ខ្មៅងងឹតបំផុត នៃព្រះជន្មរបស់ព្រះយេស៊ូវ ទ្រង់មានសេចក្តីទុក្ខជាខ្លាំង ពេលទ្រង់អធិស្ឋាននៅក្នុងសួនច្បារ ហើយទ្រង់ក៏ត្រូវគេចាប់ខ្លួន ដោយការចោទបង្ខុស ទ្រង់បានទទួលរងការបន្ទាបបន្ថោក ពីពួកអ្នកដឹកនាំសាសនា ហើយក៏បានទតឃើញលោកពេត្រុសបដិសេធមិនទទួលស្គាល់ទ្រង់ទៀត។ តែទ្រង់នៅតែបន្តដំណើរយ៉ាងស្មោះត្រង់…
Read article