គ្រោះថ្នាក់ដែលមើលមិនឃើញ
កាលខ្ញុំនៅជាក្មេងតូច គ្រួសាររបស់ខ្ញុំស្ទើរតែជួបសោកនាដកម្មមួយ។ ភាគច្រើននៃឧបករណ៍ប្រើប្រាស់សំខាន់ៗក្នុងផ្ទះ ក៏ដូចជាឡកម្តៅ សុទ្ធតែប្រើឧស្ម័នធម្មជាតិ ប៉ុន្តែ មានកន្លែងលិចដ៏តូចមួយ នៅក្នុងទុយោហ្កាសមួយខ្សែ ដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ពេលដែលហ្កាសសាយភាយក្នុងផ្ទះដ៏តូចរបស់យើង ចំហាយឧស្ម័នដែលអាចគ្រោះថ្នាក់ដល់ជីវិតនេះ បានធ្វើឲ្យក្រុមគ្រូសាររបស់យើងសន្លប់បាត់ស្មារតី។ កាលនោះ បើសិនជាអ្នកជិតខាងរបស់យើង មិនបានចូលលេងផ្ទះយើងទេ នោះក្រុមគ្រួសាររបស់យើងទាំងមូល មុខជាអាចត្រូវស្លាប់ដោយសារឧស្ម័នពល់ ដែលជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់ ដែលយើងមើលមិនឃើញនោះ។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ យើងក៏អាចដឹងថា យើងម្នាក់ៗក៏សុទ្ធតែកំពុងហ៊ំព័ទដោយគ្រោះថា្នក់ជាច្រើន ដែលយើងមើលមិនឃើញ។ ភាពពិតដ៏ពិសពុលនៃការល្បួង និងភាពកម្សោយនៃសារជាតិរបស់យើង ដែលជាមនុស្ស អាចធ្វើឲ្យជីវិតយើង និងទំនាក់ទំនងយើងមានគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ហ្កាស់ធម្មជាតិចេញមកពីប្រភពដែលនៅខាងក្រៅខ្លួនយើង តែគ្រោះថ្នាក់ខាងវិញ្ញាណដែលយើងមើលមិនឃើញនោះ មិនដូច្នោះទេ គឺវាបានសង្ងំនៅក្នុងវិញ្ញាណយើងម្នាក់ៗ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “ដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួន នាំប្រទាញ ហើយលួងលោមទេ”(យ៉ាកុប ១:១៤)។ តាមធម្មតា យើងមានទំនោទៅរកអំពើបាប ដែលរួមផ្សំជាមួយនឹងភាពងងឹតងងល់ ដែលរារាំងមិនឲ្យយើងមើលឃើញភាពកម្សោយរបស់យើង ហើយការនេះអាចនាំឲ្យយើងធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ ដែលអាចបំផ្លាញខ្លួនឯង។ មានតែការចុះចូល និងទុកចិត្តលើព្រះដ៏ជាម្ចាស់ប៉ុណ្ណោះ ដែលយើងអាចធ្វើឲ្យទ្រង់សព្វព្រះទ័យបាន ដ្បិតទ្រង់បង្ហាញឲ្យយើងស្គាល់ចិត្តខ្លួនឯង តាមរយៈព្រះបន្ទូលទ្រង់ (ខ.២៣-២៥)។–Bill Crowder
Read article