April 9, 2015

You are here:
តើមានបំណងប្រាថ្នាធំ ជាការខុសឆ្គងឬ?

តើ​ការ​មាន​បំណ​ងប្រា​ថ្នាខ្ពស់ ជា​ការខុ​ស​ឆ្គ​ង​ឬ​ទេ​? តើ​ខុសដែ​រឬ​ទេ​ ដែល​យើ​ងខំ​ធ្វើ​ឲ្យខ្លួ​ន​ក្លាយ​ជា​មនុស្ស​ដែលលេ​ច​ធ្លោជា​ង​គេ? ជា​ការ​ពិត​ណាស់​ ការទាំ​ង​អ​ស់នេះអាចជា​កា​រ​ខុស​ឆ្គង។ ការ​មាន​បំណ​ងប្រា​ថ្នា​ខ្ព​ស់ អាច​ជា​ការ​ខុសឬ​ត្រូ​វ អាស្រ័យ​ទៅ​លើគោ​លដៅ​ និង​អ្វី​ដែល​ជំរុ​ញ​ចិត្ត​យើង គឺ​យើង​អា​ច​សួ​រខ្លួ​ន​ឯ​ងថា​ យើ​ង​ធ្វើដើ​ម្បីសិ​រីល្អ​ព្រះ ឬដើ​ម្បីភា​ពរុ​ងរឿ​ង​​រ​ប​ស់​ខ្លួន​ឯង។ ក្នុងប​ទ​គម្ពីរ ១ថែស្សាឡូនិច ៤:១ សា​វ័ក​ប៉ុលបា​​ន​ប្រាប់​យើងថា គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​រស់​នៅ “ដើម្បី​បំពេញ​បំណង​ព្រះទ័​យ​ព្រះ”។ អ្នក​ខ្លះ​ចាប់​ផ្តើ​មមាន​បំ​ណង​ចិត្ត​ចង់​បំពេញព្រះ​ទ័យ​ព្រះ​ ពេល​ដែល​ខ្លួន​ទើប​តែទទួលសេ​ចក្តី​សង្រ្គោះ​។ អ្នក​ខ្លះទៀ​ត​បានចំ​ណាយ​ពេល​រៀ​ន​ផ្គាប់​ព្រះ​ទ័យព្រះបន្តិច​ម្តង​ៗ។​ តែទោះ​បីជា​កា​រ​ផ្លា​​​​ស់ប្រែរ​បស់​យើង​ កើតឡើ​ងភ្លាម​ៗ ឬមាន​ដំណើរ​កា​រ​យឺតៗក៏​ដោយ ក៏​ក្នុង​នាម​ជាគ្រីស្ទ​បរិស័ទ យើង​ត្រូវ​តែ​ប្រមុ​លទៅ​មុខ ឆ្ពោះ​ទៅរ​ក​គោលដៅ​ដែល​ព្រះបា​នដា​ក់​ឲ្យ ​គឺមិ​ន​មែ​នដើ​ម្បីបំពេញប្រ​យោជន៍ផ្ទា​ល់ខ្លួ​ននោះ​ឡើយ​។​ ដូច​នេះ បើ​សិន​ជា​យើង​កំ​ពុងនៅ​ក​ន្លែងធ្វើ​ការ នោះយើ​ងអា​ច​សួរ​ថា​ “តើកា​រ​រីក​ចម្រើ​ននៃ​​ការ​ងារ​រ​បស់​ខ្ញុំ​ ជួយឲ្យ​​ខ្ញុំបម្រើអ្ន​កដ​ទៃ និង​ថ្វាយសិ​រីល្អ​ដល់ព្រះ​ឬទេ​?” កាល​ណាយើ​ង​មានបំណង​ប្រា​ថ្នាធំ​សម្រា​ប់ព្រះ នោះ​យើង​ត្រូ​វ​ផ្តោត​ទៅ​លើព្រះអង្គ និង​ទៅលើ​អ្នក​ដ​ទៃ ដែល​នៅខា​ងក្រៅ​ខ្លួ​ន​យើង​ ដោយ​សួរ​ខ្លួន​ឯ​ង​ជានិ​ច្ច​ថា​ ទ្រង់​បាន​ប្រទាន​អំណោយទា​ន​អ្វី​ខ្លះ​ដល់​យើង​ ហើយ​តើ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ប្រើដោ​យរ​បៀប​ណា? សាវ័ក​ប៉ុ​​លបា​ន​បង្រៀន​យើង ឲ្យ​ធ្វើ​ការ “ដោយ​ចិត្ត​ស្មោះត្រ​ង់​ ដោយ​កោត​ខ្លាច​ព្រះ” (កូល៉ុស ៣:២២)។ ទោះ​យើង​កំ​ពុ​ង​ធ្វើ​កា​រអ្វី​ក៏​ដោយ មិន​ថា​តែនៅ​ក្នុ​ង​បន្ទ​ប់​កា​រិយ៉ា​ល័យ ឬ​នៅ​ក្នុង​ទូក ឬ​ក៏នៅ​ក​ន្លែង​ណា​ក៏​ដោយ យើង​ត្រូវប​ម្រើអ្ន​កដ​ទៃ​ ដោយគិ​ត​ថា យើង​កំពុង​ធ្វើ​ការ​នេះ​ថ្វាយ​ព្រះ…

Read article