ស្មោះត្រង់ដល់ទីបញ្ចប់
ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បានរត់ចេញពីការប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូម៉ែត្រហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃនោះ ចូលក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។ ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើងផ្តោតចក្ខុយើងទៅរក “ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”(ហេព្រើ…
Read article