ការផ្តល់ឲ្យដ៏អស្ចារ្យ
ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដែលគេបានផ្ញើសារមក ក្នុងប្រអប់អ៊ីមែលរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ខ្ញុំថា ខ្ញុំបានត្រូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនមិនគួរឲ្យជឿ។ ថ្មីៗនេះ ខ្ញុំបានរាប់ចំនួនប្រាក់រង្វាន់ ដែលគេបាននិយាយនៅក្នុងសំបុត្រទាំងនោះ ក្នុងរយៈពេល១សប្តាហ៍ ឃើញថា មានទាំងអស់ ២៦លានដុល្លា។ ប៉ុន្តែ ការឲ្យរង្វាន់នោះ គឺជាអំពើបោកប្រាស់ប៉ុណ្ណោះ។ រង្វាន់ នៅក្នុងសំបុត្រនីមួយៗ ដែលមានចាប់ពី១ទៅ៧លានដុល្លា គឺគ្រាន់តែជាការកុហក់របស់ជនខិលខូច ដែលចង់បោកយកប្រាក់ពីខ្ញុំប៉ុណ្ណោះ។ យើងម្នាក់ៗសុទ្ធតែងាយរងគ្រោះ នឹងការផ្តល់ឲ្យដ៏អស្ចារ្យ ពីគម្រោងបោកប្រាស់ ដែលតាមពិតគ្មានអ្វីឲ្យ យើង ក្រៅពីបញ្ហាឡើយ។ គេផ្តល់ឲ្យយើងនូវក្តីសង្ឃឹមក្លែងក្លាយ ហើយនៅទីបញ្ចប់ក្តីស្រមៃយើងត្រូវរលាយអស់។ ទោះជាយ៉ាងណាក៏ដោយ មានការផ្តល់ឲ្យមួយ ដែលជាការផ្តល់ឲ្យដ៏ពិត ទោះបីជាវាជាការផ្តល់ឲ្យដ៏អស្ចារ្យមិនគួរឲ្យជឿក៏ដោយ។ ការផ្តល់ឲ្យដ៏អស្ចារ្យនេះ ជាការប្រទាននូវសេចក្តីសង្រ្គោះ ដែលព្រះសព្វព្រះទ័យឲ្យយើងទទួល ដោយទទួលជឿលើព្រះយេស៊ូវ ដែលបានសម្រេចព្រះរាជកិច្ចសង្រ្គោះ នៅលើឈើឆ្កាយ គឺដូចដែលមានសេចក្តីចែងថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ នេះជាការផ្តល់ឲ្យ ដែលទ្រង់បានធ្វើ ដោយការលះបង់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍យើងរាល់គ្នា។ កណ្ឌគម្ពីររ៉ូមបានចែងថា “ទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត”(៤:២៥)។ ពេលដែលយើងទទួលសេចក្តីសង្រ្គោះ យើងអាចមានសេចក្តីសង្ឃឹម (ទីតុស ១:២)…
Read article