សំណូមពរអធិស្ឋាន

កាល​ពី​ពេល​ថ្មី​ៗនេះ​ មាន​បេសក​ជន​ម្នាក់ បាន​មកចូល​រួម​​ការ​សិក្សា​ព្រះគ​ម្ពីរ ជាមួ​យ​នឹង​ខ្ញុំ​ដែរ។ គាត់​បាន​ចែក​ចាយ​ អំពី​អារម្មណ៍ដែ​ល​គាត់​មាន នៅ​ពេល​ដែលគា​ត់រៀ​ប​ចំឥ​វ៉ាន់ ចាក​ចេញ​​​ពី​​ក​ន្លែង​ដែល​​នៅ​ក្បែ​រ​ញាតិ​មិត្ត ទៅ​រស់នៅក្នុងប្រទេស​មួយ​ទៀត ដែល​នៅ​ឆ្ងាយ។ ពេលដែ​លគា​ត់ និង​ក្រុម​ធើ្វដំ​ណើរ​ជាមួ​យក្រុ​ម​គ្រួសារ​​មកដល់​ទីនោះហើ​យ ពួក​គាត់​ក៏បា​នទ​ទួល​ការ​ស្វាគ​មន៍ ពី​ទិដ្ឋ​​ភា​ព​នៃ​កា​រជួ​ញ​ដូរ​គ្រឿង​ញៀន និងដ​ង​វិថី​ដ៏​​គ្រោះ​ថ្នាក់​។ រនាំង​នៃភា​សា​បាន​នាំ​មក​នូវ​ភាព​ឯកកោ​សម្រាប់​ក្រុម​គ្រួសារគា​ត់។​ ជាង​នេះទៅ​ទៀ​ត ពួក​គាត់​បាន​ឆ្លង​មេរោគ​ក្រពះ​បួនប្រភេទ​ខុស​ៗ​គ្នា ដែល​កាន់​តែ​ធ្វើ​ឲ្យមា​នភា​ព​យ៉ាប់​យឺន​។ ហើយ​កូន​ស្រីច្ប​ងរ​បស់​គាត់ ស្ទើរ​តែ​បាត់​បង់​ជីវិត ដោយ​​សារ​​ធ្លា​ក់តា​មច​ន្លោះ​ប្រកាន់​ដៃ​ជណ្តើរ​ដែលគ្មា​នសុ​វត្ថិ​ភាព។ ដូច​នេះ ពួក​គាត់​ត្រូវ​ការ​ការ​អធិស្ឋាន​របស់​យើង​រាល់​គ្នា។

សាវ័ក​ប៉ុល​បាន​ពិសោធ​នឹង​គ្រោះ​ថ្នាក់ និង​ទុក្ខ​​លំបាក ក្នុងនា​ម​ជាបេសកជន។ គាត់​ត្រូវ​គេចាប់​ដាក់​គុក គាត់​បាន​ជួប​គ្រោះថ្នា​ក់សំពៅលិ​ច ហើយ​ក៏​ត្រូវ​គេ​វាយធ្វើបា​បទៀ​ត។ ដូច​នេះ វា​ជា​រឿងធ​ម្ម​តាទេ​ ដែល​សំបុត្រ​រប​ស់គា​ត់ ក៏​មាន​ការ​សុំ​ឲ្យ​គេអធិ​ស្ឋានឲ្យ​គា​ត់ផ​ង​ដែរ។ គាត់​បាន​សុំ​ពួកជំ​នុំ​នៅក្រុ​ងថែស្សាឡូនិច ឲ្យ​អធិស្ឋាន​សូមឲ្យការ​ផ្សាយ​ដំណឹង​ល្អមា​នជោ​គជ័យ និយាយ​រួម​គឺ អធិស្ឋាន​សូម​ឲ្យ​ព្រះបន្ទូល​​​នៃ​​ព្រះអម្ចាស់​ “បាន​​ផ្សាយ​​ចេ​ញ​ទៅ ហើយ​​បាន​​ដំកើង​​ឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយ​សូម​ឲ្យ​ទ្រង់​ប្រោស​គាត់​ឲ្យ “បាន​​រួច​​ពី​​មនុស្ស​​វៀច និង​​ពី​​មនុស្ស​អាក្រក់​ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំ​បាច់​ត្រូវ “បើក​មាត់​គាត់​ដោយ​​ក្លាហាន” នឹង​​សំដែង​​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ(អេភេសូរ ៦:១៩) ដែល​នេះក៏​ជា​សំណូរ​ពរអធិស្ឋាន​របស់គា​ត់ផ​ងដែ​រ។

តើ​អ្នក​បាន​ដឹង អំពី​គ្រីស្ទប​រិស័ទ​ដែល​ត្រូវ​ការ​ជំនួយ​ដ៏​អស្ចារ្យ​ពីព្រះ​ នៅ​ពេល​ដែល​ពួក​គេផ្សាយដំ​ណឹង​ល្អ​នៃ​ព្រះគ្រីស្ទឬ​ទេ? នោះ​សូម​នឹក​ចាំអំ​ពីកា​រដែ​លសាវ័ក​ប៉ុ​លបាន​ស្នើ​រសុំ​ថា “បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង” (២ថែស្សាឡូនិច្ច ៣:១) ហើយ​​ទូលអ​ង្វរ ឲ្យ​ពួក​គេនៅ​ចំពោះមុ​ខបល្ល័​ង្កនៃ​ព្រះ​នៃយើ​ង ដ៏​មាន​អំណាច​ចេស្តា។ –Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles