បទចម្រៀងដែលកើតចេញពីការតស៊ូ
ក្នុងខ្សែភាពយន្តឯកសារ ស្តីអំពីអ្នកលេងហ្គីតាដ៏ល្បីល្បាញបីរូប លោកជែក វាយ(Jack White) បានរៀបរាប់អំពីភាពចាំបាច់ទីមួយ នៃការនិពន្ធបទចម្រៀង ដោយមានប្រសាសន៍ថា : “បើអ្នកមិនមានការតស៊ូ នៅក្នុងខ្លួនអ្នក ឬនៅជុំវិញខ្លួនអ្នកទេ នោះអ្នកចាំបាច់ត្រូវបង្កើតការតស៊ូមួយ ដោយខ្លួនឯង”។ បទចម្រៀងដែលមានន័យបំផុតសម្រាប់យើង គឺជាបទដែលបកស្រាយអំពីអារម្មណ៍ ដែលមានក្នុងជម្រៅចិត្តរបស់យើង។ ជាញឹកញាប់ គេបានហៅកណ្ឌទំនុកដំកើងថា “សៀវភៅចម្រៀងនៃព្រះគម្ពីរ”ដែលក្នុងនោះ មានទំនុកជាច្រើន ត្រូវបាននិពន្ធឡើង ក្នុងពេលដែលអ្នកនិពន្ធកំពុងមានការតស៊ូក្នុងជីវិត។ ទំនុកទាំងនោះ យល់អំពីការខកចិត្ត និងការភ័យខ្លាចរបស់យើង តែជានិច្ចជាកាល បទគម្ពីរទាំងនោះតែងតែបង្វែរអារម្មណ៍របស់យើង ឆ្ពោះទៅរកសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះ។ ក្នុងទំនុកដំកើង ជំពូក៣១ ស្តេចដាវីឌបានពោលថា “សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្តីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្តីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង!”(ខ.៩) ទ្រង់ក៏បានមានបន្ទូលអំពីអន្ទាក់ ដែលគេបានរៀបនៅពីមុខទ្រង់ (ខ.៤) អំពីអំពើបាបរបស់ទ្រង (ខ.១០) និងការដែលមិត្តភ័ក្របោះបង់ទ្រង់(ខ.១១-១២) និងការដែលគេបានរៀបគម្រោងធ្វើគុតទ្រង់ (ខ.១៣)។ តែស្តេចដាវីឌមិនបានទុកចិត្តលើកម្លាំងរបស់ទ្រង់ទេ តែបានទុកចិត្តលើព្រះវិញ គឺដូចដែលទ្រង់មានបន្ទូលថា “តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ ឯថ្ងៃអាយុរបស់ទូលបង្គំ…
Read article