សត្វឥន្រ្ទីមាស
មានពេលមួយ ម៉ាក(Mark) កូនប្រុសរបស់ខ្ញុំ បានធ្វើដំណើរជាមួយខ្ញុំ ចេញពីតំបន់កសិដ្ឋានខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរដ្ឋវ៉ាយ៉ូមីង(Wyoming) ត្រឡប់ទៅរដ្ឋមីឈីហ្គិន(Michigan)វិញ។ យើងក៏ប្រទះឃើញ សត្វដ៏ធំមួយពីចម្ងាយ កំពុងអង្គុយនៅលើដើមឈើមួយដើម ដែលដុះដាច់ឆ្ងាយពីគេ។ វាកំពុងមើលទៅខាងក្រោមជ្រលងភ្នំ។ ពេលដែលយើងធ្វើដំណើរជិតដល់វា យើងក៏ដឹងថា វាជាសត្វឥន្ទ្រីមាស។ វាក៏លោតពីលើដើមឈើនោះ ហើយដាំក្បាលចុះទៅតាមជ្រលងភ្នំ ភ្លាមនោះ វាក៏ត្រដាងស្លាប ដែលចែងចាំងដោយពន្លឺថ្ងៃ នាពេលព្រឹក។ មាឌដ៏ធំ និងសម្រស់ដ៏ស្រស់ស្អាតរបស់វា បានធ្វើឲ្យយើងមានចិត្តស្ងើចសរសើរ។ យើងមានអារម្មណ៍ថា យើងកំពុងមានអភ័យឯកសិទ្ធិ នៅក្នុងការទស្សនាការតាំងបង្ហាញស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ស្នាព្រះហស្តរបស់ព្រះសម្តែងឲ្យយើងឃើញ “កិច្ចការដ៏អស្ចារ្យ”របស់ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយពេលដែលយើងបង្អង់ ដើម្បីជញ្ជឹងគិតអំពីកិច្ចការដែលព្រះបានធ្វើ នោះយើងនឹងមានចិត្តស្ងើចសរសើរ ពេលដែលគំនិត និងវិញ្ញាណរបស់យើង បានទទួលការប៉ះពាល់ ឲ្យបង្ហាញចេញឲ្យគេស្គាល់ បុគ្គលិកលក្ខណៈនៃព្រះ ដែលបង្កើតរបស់ទាំងនោះមក។ យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់របស់ព្រះដ៏មានចេស្តានៃយើង។ ហើយទ្រង់ក៏ប្រាប់ពីរឿងនេះ ដោយប្រើសត្វចាបដែលយំយ៉ាងពិរោះ ដែលហើរលើមេឃ កូនក្តាន់ដែលលោតចុះលោតឡើង ទឹករលកដែលបក់បោកច្រាំង និងពពួកផ្កាតូចៗដែលកំពុងបង្ហាញសម្រស់ដ៏អស្ចារ្យ ក្នុងទីវាល។ ក្នុងខណៈពេលដែលមិនបានរំពឹងទុក…
Read article