ថ្ងៃបុណ្យផ្កាធូលីព
មានប្រទេសមួយចំនួន នៅទូទាំងពិភពលោកបានប្រារព្ធថ្ងៃបុណ្យផ្កាធូលីព ដើម្បីទទួលស្វាគមន៍ការមកដល់នៃរដូវផ្ការីក។ ពេលដែលខ្ញុំគិតអំពីផ្កាធូលីព ខ្ញុំច្រើនតែគិតអំពីប្រទេសហូឡង់ ប៉ុន្តែ តាមពិត ការដាំផ្កានេះលក់ជាលើកដំបូង គឺចាប់ផ្តើមមាននៅតំបន់មជ្ឈិមបូព៌ា។ សព្វថ្ងៃ ផ្កាធូលីពដែលមានពណ៌ច្រើនមុខនេះ ត្រូវបានគេនិយមចូលចិត្តនៅទូទាំងពិភពលោក ដែលក្នុងនោះ ផ្កាធូលីពមានប្រហែល១០៩ពូជ ត្រូវបានគេយកទៅដាំ នៅតាមកន្លែងផ្សេងៗ ដូចជា នៅតាមសួនច្បារ តាមដងផ្លូវ និងក្នុងសួនច្បារក្នុងបរិវេណផ្ទះ នៅទូទាំងពិភពលោក។ ក្នុងរដូវភ្លៀងកាលពីឆ្នាំទៅ ខ្ញុំបានដាំមើមផ្កាធូលីពមួយចំនួន។ ពីរបីខែក្រោយមក មើមទាំងនោះបានដុះចេញជាផ្ការីកមានពណ៌គួរឲ្យគយគន់ ដែលបញ្ជាក់ថា រដូវផ្ការីកបានមកដល់ហើយ។ ផ្កាទាំងនោះក៏បានរំឭកឲ្យខ្ញុំបានដឹងផងដែរថា រដូវក្តៅកំពុងតែរំគិលមក ហើយពេលដែលរដូវក្តៅមកដល់ ខ្ញុំនឹងបានមើលឃើញផ្កាកាន់តែច្រើន ដោយចិត្តត្រេកអរ។ យ៉ាងណាមិញ ផ្កាគឺជាវត្ថុដែលជួយរំឭកដ៏អស្ចារ្យ ដែលធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះគុណនៃព្រះ ក្នុងជីវិតយើង។ ព្រះអម្ចាស់នៃយើងបានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីផ្កាឈូក នៅក្នុងបឹង ដើម្បីរំឭកយើងអំពីការផ្គត់ផ្គង់របស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ)។ គឺដូចដែលទ្រង់បានមានបន្ទូល នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំថា “ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច.. តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង … តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី?”(ម៉ាថាយ ៦:២៨-៣០)។ ផ្កាធូលីពធ្វើជាសញ្ញាបញ្ជាក់អំពីការបញ្ចប់នៃរដូវរងា និងការមកដល់នៃរដូវផ្ការីក…
Read article