ព្រះហស្តដ៏ខ្លាំងរបស់ព្រះ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ឈ្មោះយូអាន(Joann) មានសេចក្តីប្រាថ្នាដ៏មុតមាំ ចង់ក្លាយជាអ្នកលេងព្យាណូក្នុងការប្រគុំតន្រ្តី និងធ្វើដំណើរទៅសម្តែងទោល ឬសម្តែងរួមជាមួយវង់ភ្លេង។ កាលនៅរៀនសកលវិទ្យាល័យនាងបានជ្រើសរើសជំនាញសម្តែងផ្នែកព្យាណូ។ ពេលនោះនាងក៏បានមានបញ្ហារលាកសរសៃពួរដៃខាងស្តាំរបស់នាង ធ្វើឲ្យដៃម្ខាងនោះ មានភាពទន់ខ្សោយពេក បានជានាងមិនអាចសម្តែងនូវការលេងព្យាណូជាលក្ខណៈទោល តាមការតម្រូវរបស់សាលាបានឡើយ។ ដូចនេះ នាងក៏បានបញ្ចប់ការសិក្សា ដោយសញ្ញាប័ត្រផ្នែកប្រវត្តិសាស្រ្តតន្រ្តី និងអក្សរសាស្រ្តវិញ។ នាងបានទទួលព្រះយេស៊ូវជាព្រះសង្គ្រោះហើយ តែនាងបានបះបោរប្រឆាំងនឹងទ្រង់អស់បីបួនឆ្នាំ។ បន្ទាប់មក តាមរយៈស្ថានភាពដែលកាន់តែពិបាក នាងក៏បានដឹងថា ព្រះអម្ចាស់កំពុងលាព្រះហស្តរបស់ទ្រង់មករកនាង ហើយនាងក៏បានងាកបែរមករកទ្រង់វិញ។ ទីបំផុត ដៃរបស់នាងក៏មានកម្លាំងជាងមុន ហើយក្តីស្រមៃដែលនាងចង់ធ្វើដំណើរ ទៅសម្តែងការលេងព្យាណូ ក៏បានសម្រេចដូចបំណង។ នាងក៏បានបាននិយាយថា “ពេលនេះខ្ញុំអាចលេងព្យាណូដើម្បីថ្វាយសិរីល្អដល់ព្រះ មិនមែនដើម្បីរកកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងទៀតឡើយ។ ទ្រង់បានលាព្រះហស្តទ្រង់មក ដើម្បីស្អាងជីវិតខាងវិញ្ញាណរបស់ខ្ញុំឡើង ហើយប្រទានឲ្យដៃខ្ញុំមានកម្លាំងឡើង ដើម្បីឲ្យខ្ញុំអាចបម្រើទ្រង់ ដោយប្រើអំណោយទានដែលទ្រង់បានប្រទាន”។ ព្រះអម្ចាស់បានសន្យាលោកម៉ូសេថា ទ្រង់នឹងលាព្រះហស្តទ្រង់ឡើង ដើម្បីជួយសង្រ្គោះរាស្រ្តអ៊ីស្រាអែល ឲ្យរួចពីការជាប់ចំណង នៅនគរអេស៊ីព្ទ(និក្ខមនំ ៦:៦)។ ត្រង់ចំណុចនេះ ទ្រង់នៅតែគោរពពាក្យសន្យារបស់ទ្រង់ ទោះបីជារាស្រ្តរបស់ទ្រង់ចេះតែបះបោរ ហើយសង្ស័យចំពោះទ្រង់ក៏ដោយ(១៤:៣០-៣១)។ យ៉ាងណាមិញ ព្រះហស្តដ៏មានចេស្តារបស់ទ្រង់ ក៏បានលាតមក ដើម្បីជួយយើងផងដែរ។ ទោះបីជាស្ថានភាពរបស់យើង ទៅជាយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ទ្រង់នឹងសម្រេចបំណងព្រះទ័យទ្រង់ សម្រាប់កូនទ្រង់ម្នាក់ៗ។…
Read article