June 1, 2015

You are here:
គួរឲ្យធុញណាស់

កាល​កូន​របស់​យើង​នៅ​វ័យ​ជំទង់ យើង​បាន​ពិភាក្សា​គ្នា បន្ទាប់​ពី​កម្ម​វិធី​ជួប​ជុំរបស់​យុវ​ជន​បាន​បញ្ចប់​។​ ខ្ញុំ​បាន​សួរ​ពួក​គេថា​ “តើ​កម្ម​វិធី​យុវ​ជន​កាល​ពី​ល្ងាច​មិញ ​សប្បាយ​ទេ?” ពួក​គេត​បថា​ “គួ​រឲ្យ​ធុញ​ណាស់”។ ជា​ច្រើន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​នៅ​តែ​ឮ​ពួក​គេនិយាយ​ពាក្យ​ដដែល ​ដូច​នេះ​​ខ្ញុំ​ក៏បាន​ស​ម្រេច​ចិត្ត​ទៅ​មើល​កម្ម​វិធី​នោះ ដោយ​ខ្លួន​ឯង​។ ខ្ញុំ​ក៏បា​ន​ចូល​ទៅ​ក្នុងក​ន្លែង​ហាត់​កីឡា ដែ​ល​​ពួ​ក​​យុវ​ជន​​បា​ន​ប្រើជា​កន្លែង​ធ្វើក​ម្ម​វិធី ហើយ​ខ្ញុំ​ក៏បា​ន​មើល​ពួក​គេ។ ខ្ញុំ​ឃើញពួ​ក​គេចូ​លរួ​ម ដោយ​មាន​ការ​សើច​សប្បាយ ការ​ស្តាប់ ដូច​នេះ ពួក​គេ​កំពុង​តែ​សប្បាយ​ណាស់​។ នៅ​ពេល​យប់​នោះ តាម​ផ្លូវ​ត្រឡប់ម​កផ្ទះវិ​ញ ខ្ញុំ​បាន​សួរ​ពួក​គេ​អំពី​កម្ម​វិធី​ល្ងាច​នោះទៀ​ត ហើយ​ពួក​គេ​នៅ​តែនិ​យាយ​ដូច​មុន​ថា ​“គួរ​ឲ្យ​ធុញ​ណាស់”។ ខ្ញុំ​ក៏​តប​ពួក​គេ​ថា “ប៉ា​ក៏បាន​នៅ​ទីនោះ​ដែរ ប៉ា​ឃើញ​កូន​សប្បាយ​ខ្លាំង​ណាស់!” ពួក​គេ​ក៏​ឆ្លើយ​ថា ​“ប្រហែ​ល​ជា ពេល​នោះ​កម្ម​វិធី​មិន​សោះ​កក្រោះ ដូច​សព្វ​ដង​ទេ​ចឹ​ង​”។ ខ្ញុំ​ក៏បា​នទ​ទួល​ស្គាល់ថា​ ពួក​គេបា​នទ​ទួល​រង​សម្ពាធ​ពី​មិត្ត​ភ័ក្រ ហើយ​ខ្លាច​គេ​មើល​មក មិន​ឃើញពួ​ក​គេមិ​ន​មាន​ភាព​សប្បាយ​រីក​រាយ បាន​ជា​ពួក​គេ​ចេះតែ​បដិសេធ​ថា ពួក​គេមិន​អរ​សប្បាយ​នឹង​កម្ម​វិធី​យុវ​ជននោះ​ឡើ​យ។ ដូច​នេះ ខ្ញុំ​ក៏​ត្រូវ​សួរ​ខ្លួន​ឯង​ផង​ដែរ​ថា តើ​ខ្ញុំ​ខ្លាច​គេ​មើល​មក ឃើញ​ខ្ញុំ​មាន​ភាព​អសប្បាយ​ពេក ចំពោះ​ការ​ខាង​វិញ្ញាណ ដូច​ពួក​គេ​ដែរ​ឬ? ជា​ការ​ពិត​ណាស់ ក្នុង​សកល​លោក​នេះ គ្មាន​អ្វី​ដែល​សក្តិ​សម​នឹ​ង​ឲ្យ​យើង​មាន​ចិត្ត​ក្លៀវ​ក្លា ​ជាង​ការ​ដែល​បាន​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​ការ​អ្វី​ខ្លះសម្រាប់​យើង​នោះ​ឡើយ​។ ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ថា “ខ្ញុំ​​បាន​​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង”(យ៉ូហាន ១០:១០)។…

Read article