ពាក្យរបស់មនុស្សមានប្រាជ្ញា
សព្វថ្ងៃនេះ ខ្ញុំមានអាយុជាង៦០ឆ្នាំហើយ ខ្ញុំបានរំឭកឡើងវិញ អំពីអ្នកដឹកនាំខាងវិញ្ញាណទាំង ឡាយ ដែលបានជះឥទ្ធិពលល្អ មកលើជីវិតខ្ញុំ។ កាលខ្ញុំនៅរៀននៅសាលាព្រះគម្ពីរ ព្រះប្រើគ្រូបង្រៀនព្រះគម្ពីរសញ្ញាចាស់ ដើម្បីធ្វើឲ្យខ្ញុំស្រឡាញ់ចូលចិត្តព្រះបន្ទូលទ្រង់។ គ្រូបង្រៀនភាសាក្រិករបស់ខ្ញុំ បានប្រើវិធីសាស្រ្តបង្រៀនល្អៗ ដើម្បីជំរុញឲ្យខ្ញុំបញ្ចប់ការសិក្សាព្រះគម្ពីរសញ្ញាថ្មី យ៉ាងជោគជ័យ។ ហើយពេលដែលខ្ញុំចាប់ផ្តើមបម្រើការជាគ្រូគង្វាលជាលើកដំបូង គ្រូគង្វាលជាន់ខ្ពស់របស់ខ្ញុំ បានដឹកនាំខ្ញុំនៅក្នុងការធ្វើកិច្ចការសំខាន់ៗ ដើម្បីជួយអ្នកដទៃ ឲ្យលូតលាស់ខាងវិញ្ញាណ។ និយាយរួម គ្រូបង្រៀនទាំងនេះ សុទ្ធតែបានលើកទឹកចិត្តខ្ញុំ តាមរបៀបខុសៗគ្នា។ ស្តេចសាឡូម៉ូនធ្វើការស្វែងយល់ប្រកបដោយប្រាជ្ញា អំពីរបៀបដែលអ្នកដឹកនាំអាចជួយឲ្យយើងមានការរីកលូតលាស់ គឺដូចដែលទ្រង់បានមានបន្ទូលថា “ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នក ដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១”(សាស្តា ១២:១១)។ គ្រូខ្លះបានប្រើពាក្យ ដែលប្រៀបបាននឹងជន្លួញ ដែលជួយជម្រុញយើង គ្រូខ្លះទៀតជួយសង់មូលដ្ឋានគ្រឹះខាងវិញ្ញាណដ៏រឹងមាំ នៅក្នុងជីវិតយើង។ ហើយមានគ្រូខ្លះទៀត គឺជាគ្រូគង្វាលដែលមើលថែរយើង ដោយស្តាប់យើងយ៉ាងយកចិត្តទុកដាក់ ពេលដែលយើងមានការឈឺចាប់។ ព្រះគ្រីស្ទទ្រង់ជាអ្នកគង្វាលល្អ ដែលបានប្រទាននូវអំណោយទានផ្សេងៗ ដល់អ្នកដឹកនាំ ដូចជា អំណោយទាន លើកទឹកចិត្ត បង្កើត និងមើលថែរពួកជំនុំ។ ទ្រង់សព្វព្រះទ័យឲ្យយើងបន្ទាបខ្លួន និងមានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃជានិច្ច ទោះយើងជាអ្នកដឹកនាំ ឬជាអ្នកដែលរៀនសូត្រពីអ្នកដឹកនាំក៏ដោយ។ យើងពិតជាមានអភ័យឯកសិទ្ធិពិសេសណាស់…
Read article