តើខ្ញុំមានកំណើត មកពីណា?
ខ្ញុំមានមិត្តភ័ក្រជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានអាយុ៧ឆ្នាំ ឈ្មោះ តូបៀស(Tobias)។ មានពេលមួយ គាត់បានសួរនូវសំណួរមួយ ដែលធ្វើឲ្យប៉ះពាល់ចិត្តខ្ញុំ ថា “ដោយសារអ័ដាំម និងនាងអេវ៉ា មានស្បែកសរ តើមនុស្សស្បែកខ្មៅកើតចេញពីណាមក?” ខ្ញុំក៏បានប្រាប់គាត់ថា យើងមិនដឹងថា ពួកគេមានស្បែកពណ៌អ្វីទេ ហើយខ្ញុំក៏សួរគាត់ថា តើហេតុអ្វីបានជាគាត់គិតថា ពួកគេមានស្បែកពណ៌សរ។ គាត់ក៏និយាយថា ពេលគាត់មើលសៀវភៅរឿងព្រះគម្ពីរ នៅព្រះវិហារ និងនៅបណ្ណាល័យ គាត់តែងឃើញរូបគំនូររបស់អ្នកទាំងពីរមានស្បែកសរជានិច្ច។ ខ្ញុំមានការស្រង៉ាកចិត្ត ហើយចង់ដឹង ថាតើគាត់បានគិតថា ខ្លួនគាត់មានតម្លៃតិចជាងមនុស្សស្បែកសរ ឬគិតថា ខ្លួនមិនមែនជាស្នាព្រះហស្តព្រះឬ ពេលដែលគាត់ឃើញរូបគំនូរបស់អ័ដាំម និងនាងអេវ៉ាមានស្បែកសរ ខណៈពេលដែលគាត់មានស្បែកខ្មៅនោះ។ មនុស្សទាំងអស់សុទ្ធតែមានដើមកំណើត នៅក្នុងព្រះដ៏ជាព្រះអទិករ ដូចនេះ មនុស្សយើងមានតម្លៃស្មើគ្នា។ គឺដូចដែលសាវ័កប៉ុលបាននិយាយប្រាប់អ្នកក្រុងអាថែនថា “ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា”(កិច្ចការ ១៧:២៦)។ យើងរាល់គ្នាសុទ្ធតែ “កើតចេញពីឈាមតែមួយ”។ លោកដារ៉ែល បក់(Darrell Bock) បានសរសេរ នៅក្នុងសៀវភៅពន្យល់គម្ពីរកិច្ចការថា “អ្នកក្រុងអាថែនពិបាកនឹងទទួលយកការបញ្ជាក់ របស់សាវ័កប៉ុល នៅពេលនោះ ព្រោះពួកគេមានមោទនៈភាព ដោយបានចាត់ទុកខ្លួនឯងជាពូជសាសន៍ដែលខ្ពង់ខ្ពស់ជាងគេ…
Read article