ក្រេបយករស់ជាតិ គ្រប់ម៉ាត់
ជាញឹកញាប់ ម៉ាទី(Martie) ភរិយាខ្ញុំ បាននិយាយប្រាប់ខ្ញុំថា “បងចូ(Joe) បងញាំលឿនម្ល៉េះ! សូមបងញាំតាមសម្រួល ឲ្យបានសប្បាយខ្លះផង”។ តាមធម្មតា ខ្ញុំបានញាំបាយហើយមុននាង ព្រោះនាងចំណាយពេលក្រេបយករសជាតិគ្រប់ម៉ាត់។ យ៉ាងណាមិញ ខ្ញុំឆ្ងល់ថា តើក្នុងចំណោមយើងរាល់គ្នា មានមនុស្សប៉ុន្មាននាក់ ដែលចូលចិត្តអានព្រះបន្ទូលព្រះ ឲ្យឆាប់ចប់ ដោយមិនបានក្រេបយករស់ជាតិដ៏ពិតនៃព្រះបន្ទូលទ្រង់។ អ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត!”(ទំនុកដំកើង ១១៩:១០៣)។ បទគម្ពីរនេះ ពិតជាមានន័យចំពោះខ្ញុំណាស់! តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ ពីការអរសប្បាយនឹងអាហារដ៏សម្បូរបែបនៃព្រះគម្ពីរ? ការបរិភោគព្រះបន្ទូលព្រះជាអាហារប្រចាំថ្ងៃ ជួយការពារចិត្តដែលកំពុងខ្វះជីវជាតិ មិនឲ្យរងគ្រោះ ដោយសារការថប់បារម្ភ សេចក្តីអំណួត ការភ័យខ្លាច និងការល្បួង ហើយជួយចម្រើនកម្លាំងយើង នៅក្នុងដំណើរដ៏មានជ័យជម្នះ។ ព្រះបន្ទូលព្រះប្រទាននូវប្រាជ្ញា និងការយល់ដឹង(ខ.៩៨-១០០)។ ហើយបង្ខាំងជើងរបស់យើង ឲ្យវៀរចាកពីផ្លូវអាក្រក់(ខ.១០១)។ អាហារខាងសាច់ឈាមជួយចិញ្ចឹមរូបកាយយើង ឲ្យមានជីវជាតិគ្រប់គ្រាន់ ទន្ទឹមនឹងនោះ ព្រះបន្ទូលព្រះ គឺជាអាហារដែលជួយចិញ្ចឹមគំនិត អារម្មណ៍ និងបំណងចិត្តរបស់យើង។ យើងមិនត្រូវអានព្រះបន្ទូលទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យឆាប់បានចេញទៅខាងក្រៅផ្ទះឡើយ។ យើងចាំបាច់ត្រូវអានព្រះបន្ទូល ដោយចំណាយពេលវេលាឲ្យបានសមរម្យ នៅកន្លែងដែលយើងពិតជាអាចប្រកបជាមួយព្រះ។ ចូរចំណាយពេល អរសប្បាយនឹងការក្រេបយកជីវជាតិដ៏សម្បូរបែប នៃព្រះបន្ទូលព្រះ។–Joe…
Read article