June 13, 2015

You are here:
ការនៅជាប់នឹងព្រះ

នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើ​ណែត​នៅ​ផ្ទះ​ខ្ញុំ បាន​ដាច់​ហើយ​។ អ្នក​ផ្តល់​សេវ៉ា​កម្ម​រប​ស់ខ្ញុំ ​បាន​ធ្វើ​តេស្ត​ខ្លះ​ៗ ហើយ​ក៏បា​នស​ន្និដ្ឋា​នថា ខ្ញុំ​ត្រូ​វផ្លា​ស់ប្តូរ​ម៉ូដិម​ថ្មី ដើម្បី​ឲ្យ​អ៊ីន​​ធើ​ណិត​​ដំណើរ​ការ​ដូច​ដើម​វិញ ប៉ុន្តែ ពួក​គេអា​ច​ផ្លាស់​ឲ្យ​ខ្ញុំ​យ៉ាង​ឆាប់​បំផុត នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​ក៏មាន​កា​រ​ស្រង៉ាក​ចិត្ត​បន្តិច ពេល​ដែល​ខ្ញុំគិ​តអំ​ពី​ការ​រស់​នៅ ដោយ​គ្មាន​អ៊ីន​ធើណែត​ប្រើ ​ក្នុង​រយៈ​ពេល​២៤​ម៉ោ​ង។ ខ្ញុំក៏​គិ​តថា​ តើ​ខ្ញុំ​អាច​រស់​ដោយ​របៀ​បណា​ បើ​គ្មាន​អ៊ីន​ធើណែត​ប្រើ។ បន្ទាប់​មក​ខ្ញុំ​ក៏សួ​រខ្លួ​នឯ​ង​ថា​ តើខ្ញុំ​មា​នកា​រ​ស្រង៉ាក​ចិត្ត​ផង​ដែរ​ឬ​ទេ បើសិ​ន​ជា​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួ​យ​ព្រះ ​ត្រូវ​បាន​កាត់​ផ្តាច់​អ​ស់រ​យៈ​ពេ​ល១​ថ្ងៃ​? យើង​អាច​ប​ន្ត​ភ្ជាប់​ទំនាក់​ទំន​ងជា​មួ​យព្រះ​ ដោយ​ចំណា​យពេ​លជា​មួយ​ព្រះ​បន្ទូល​ទ្រង់ និង​នៅក្នុ​ងកា​រ​អធិស្ឋានបា​នគ្រ​ប់​ពេល។ បន្ទាប់​មក យើង​ត្រូ​វ​ធ្វើ​ជា “អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូ​ល​ព្រះ”(យ៉ាកុប ១:២២-២៤)។ អ្នក​និព​ន្ធទំ​នុក​ដំកើង ជំពូក ១១៩ បាន​ទទួល​ស្គាល់ សារៈ​សំខាន់​នៃ​កា​រ​នៅ​ជាប់​ជា​មួយនឹងព្រះ​។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ បង្រៀន​​ផ្លូ​វ​នៃ​​អស់​ទាំង​បញ្ញត្ត​ទ្រង់​​មក​​គាត់(ខ.៣៣-៣៤)។ បន្ទាប់ម​ក គាត់​ក៏បា​នអ​ធិស្ឋាន​ថា គាត់រក្សាទុ​កឲ្យ​អស់​ពីចិ​ត្តរ​បស់​គាត់​(ខ.៣៤) ហើយ​ដើរ​​ទៅ​​តាម​​ផ្លូវ​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់(ខ.៣៥) ហើយង្វែរ​ភ្នែក​របស់គាត់ មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍(ខ.៣៧)។ អ្នក​និពន្ធ​ទំនុក​ដំកើង “នៅជា​ប់” ជា​មួយ​ព្រះ ដោយជ​ញ្ជឹង​គិត ហើយអនុវត្តតា​មព្រះ​ប​ន្ទូល​ទ្រង់។ ព្រះបា​នប្រ​ទា​នឲ្យ​យើង​មា​នព្រះបន្ទូ​​លទ្រង់ ​​ជា​ចង្កៀង​ដល់​ជើង​យើង ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ ដែល​នាំយើ​ងទៅ​រ​កទ្រ​ង់។–C.P. Hia  

Read article