ថ្វាយសិរីល្អដល់ព្រះ
មានពេលមួយលោកចេសិន(Jason) បានទៅចូលរួមជាភ្ញៀវ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារមួយ។ គេក៏បានសុំឲ្យគាត់ច្រៀងបទចម្រៀងពិសេសមួយបទ ហើយគាត់នៅតែមានអំណរ នៅក្នុងការចូលរួមនៅពេលនោះ ទោះបីជាការស្នើរសុំនេះ ត្រូវបានធ្វើឡើង មុនពេលកម្មវិធីថ្វាយបង្គំនឹងចាប់ផ្តើម ពីរបីនាទីទៀតក៏ដោយ។ គាត់ក៏បានជ្រើសរើសបទទំនុកបរិសុទ្ធ ដែលមានចំណងជើងថា “ថ្វាយសិរីល្អដល់ព្រះ” ព្រោះបទនេះមានន័យណាស់ ជាពិសេសចំពោះខ្លួនគាត់ផ្ទាល់។ ដោយសារគាត់គ្មានពេលគ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួន គាត់ក៏បានហាត់សមម្នាក់ឯង រយៈពេលពីរបីនាទី នៅជាន់ក្រោមដីនៃព្រះវិហារនោះ ហើយគាត់ក៏បានច្រៀងគោកយ៉ាងពិរោះ ដោយគ្មានភ្លេង នៅក្នុងកម្មវិធីថ្វាយបង្គំពេលនោះតែម្តង។ បីបួនសប្តាហ៍ក្រោយមក លោកចេសិនក៏បានដឹងថា នៅក្នុងព្រះវិហារនោះ មានអ្នកខ្លះមិនពេញចិត្តនឹងការច្រៀងរបស់គាត់ទេ។ ពួកគេយល់ថា គាត់គ្រាន់តែសំញែងសមត្ថភាពឲ្យគេមើលប៉ុណ្ណោះ។ ពួកគេមិនដែលស្គាល់គាត់ទេ បានជាពួកគេសន្និដ្ឋានថា គាត់ច្រៀង ដើម្បីតែធ្វើឲ្យពួកគេស្ងើចសរសើរ ហើយមិនគោរពប្រតិបត្តិដល់ព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ព្រះបានជ្រើសតាំងពួកអ្នក ដែលមានជំនាញ សម្រាប់ឲ្យចូលរួម នៅក្នុងការថ្វាយបង្គំព្រះ ក្នុងព្រះវិហារ។ ទ្រង់បានជ្រើសរើស ដោយរាប់ចាប់ពីកម្មករសំណង់ រហូតដល់អ្នកនាំថ្វាយបង្គំ ដោយផ្អែកទៅលើជំនាញរបស់ពួកគេ(១របាក្សត្រ ១៥:២២ ២៥:១,៧)។ ព្រះអម្ចាស់ប្រទានឲ្យយើងម្នាក់ៗ មានជំនាញ និងអំណោយទានខាងវិញ្ញាណខុសៗគ្នា សម្រាប់ឲ្យយើងប្រើ ដើម្បីសិរីល្អទ្រង់(កូល៉ុស ៣:២៣-២៤)។ កាលណាយើងបម្រើព្រះអម្ចាស់ ដោយចិត្តចង់ថ្វាយសិរីល្អដល់ទ្រង់…
Read article