មិនមែនជាការប្រថុយ
ថ្មីៗនេះ មិត្តរួមការងាររបស់ខ្ញុំម្នាក់ បានចែកចាយបទពិសោធន៍ ដែលគាត់មាន នៅក្នុងការលោតខ្សែយឺត ពីលើស្ពាន ដែលខ្ញុំមិនចង់សាកល្បងឡើយ។ ការពិពណ៌នារបស់គាត់ បានធ្វើឲ្យខ្ញុំយល់ថា ការលោតខ្សែយឺតពីលើស្ពាន មានលក្ខណៈដ៏គួរឲ្យទាក់ទាញ ហើយក៏គួរឲ្យខ្លាចផងដែរ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនយល់ថា ការលោតដាំក្បាលចុះក្រោមពីលើស្ពាន កំពស់រាប់សិបម៉ែត្រ ដោយមានកៅស៊ូយក្សចងភ្ជាប់ជើង គឺជាការកម្សាន្តសប្បាយឡើយ។ ប៉ុន្តែ គាត់បានរៀបរាប់ថា គាត់លោតដោយមានខ្សែសុវត្ថិភាពចងភ្ជាប់ខ្លួនគាត់ ដោយចំណងពីរ ជាបន្ថែមទៀត ដើម្បីកុំឲ្យមានគ្រោះថ្នាក់។ គាត់មានទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងការលោតពីកំពស់ដ៏ខ្ពស់នោះ ដោយសារគាត់បានដឹងច្បាស់ថា គេបានផលិត និងសាកល្បងចំណងដ៏រឹងមាំនោះយ៉ាងប្រុងប្រយ័ត្នរួចជាស្រេចហើយ។ ពេលដែលខ្ញុំឮគាត់និយាយដូចនេះ ខ្ញុំក៏បាននឹកចាំថា សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ការរស់នៅក្នុងលោកិយ ដែលមានពេញដោយអំពើបាប មិនមែនជាការ “លោតនៃសេចក្តីជំនឿ” ទាំងងងឹតងងល់នោះឡើយ។ ព្រោះយើងអាចដឹងថា យើងក៏មានចំណងសុវត្ថិភាពមួយគូរ ដែលអាចការពារយើងឲ្យមានសុវត្ថិភាព សូម្បីតែនៅក្នុងពេលដ៏ងងឹតបំផុតក៏ដោយ។ ក្នុងបទគម្ពីរអេភេសូរ ២:៨-៩ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន”។ ចំណងសុវត្ថិភាពទាំងពីរនោះ គឺជាព្រះគុណ និងសេចក្តីជំនឿ លើកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រេច…
Read article