ថ្មដាជាទីជ្រកកោន
ក្នុងពេលសម្រាកលំហែកាយ នៅឆ្នាំមួយ ខ្ញុំបានដើរតាមបណ្តោយឆ្នេរនៃបឹងដ៏ធំមួយ។ ពេលដែលខ្ញុំដើរទៅរកដុំថ្មធំៗដែលគរលើគ្នា ខ្ញុំក៏កត់សំគាល់ឃើញថា មានរន្ធដ៏តូចមួយ នៅចន្លោះថ្ម ហើយសង្កេតឃើញថា មានរុក្ខជាតិដ៏តូចមួយ បានចាក់ឫសនៅក្នុងរន្ធតូចនោះ។ រុក្ខជាតិនោះហាក់ដូចជាកំពុងស្រូបយកពន្លឺថ្ងៃ និងទឹកឲ្យបានគ្រប់គ្រាន់ ហើយទន្ទឹមនឹងនោះ វាកំពុងតែរកជម្រកសម្រាប់ការពារខ្លួន ដើម្បីកាលណាមានភ្លៀងធ្លាក់ខ្លាំង ឬមានខ្យល់ព្យុះបក់បោកមក នោះស្លឹកដ៏ទន់ជ្រាយរបស់វា នឹងមិនជ្រុះឡើយ។ ជម្រកដ៏មានសុវត្ថិភាពរបស់រុក្ខជាតិនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទទំនុកបរិសុទ្ធ ដែលខ្ញុំធ្លាប់ច្រៀងថា “ឱថ្មដាដ៏អស់កល្ប ជាជម្រកនៃទូលបង្គំ សូមឲ្យទូលបង្គំលាក់ខ្លួន នៅក្នុងទ្រង់”។ ពាក្យពេចន៍មួយឃ្លានេះ បានឆ្លុះបញ្ចាំងអំពីការអ្វី ដែលមនុស្សជាច្រើនចង់បាន ពេលដែលយើងមានបញ្ហាជាមួយមនុស្ស ដែលមានបំណងអាក្រក់ គឺមនុស្សដែលមានអត្តចរិកអួតអាង សាហាវ ហើយគ្មានការកោតខ្លាចព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេលដែលយើងក្លាយជាជនរងគ្រោះ នៃទង្វើរបស់អ្នកដទៃ យើងអាចនឹកចាំអំពីទីបន្ទាល់របស់អ្នកនិពន្ធទំនុកដំកើង ដែលបានមានប្រសាសន៍ថា “ព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន”(ខ.២២)។ ព្រះទ្រង់ជាថ្មដារបស់យើង យើងអាចពឹងផ្អែកទៅលើទ្រង់ ហើយមានភាពរឹងមាំឡើង។ ទ្រង់ជាទីជ្រកកោនរបស់យើង ដូចនេះ ទ្រង់អាចផ្តល់ឲ្យនូវសុវត្ថិភាព ទាល់តែបញ្ហាបានកន្លងផុតទៅ។ អ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា “ឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយសារយើងមានព្រះជាអ្នកការពារយើង នោះយើងមិនចាំបាច់ត្រូវខ្លាចនរណាម្នាក់ធ្វើអ្វី…
Read article