បញ្ហាប្រព័ន្ធទឹក
មានពេលមួយ ពួកជំនុំរបស់ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំង នៅពេលបានឃើញថា មានការសាងសង់ នៅក្នុងព្រះវិហារថ្មីរបស់យើង។ ជារៀងរាល់ថ្ងៃអាទិត្យ យើងមានចិត្តអន្ទះសារ ចង់ឃើញទឹកបាញ់ចេញពីក្នុងអាងទឹកដ៏ធំ ក្នុងសួនច្បារព្រះវិហាររបស់យើង។ ប៉ុន្តែ ដំណើរការនៃការសាងសង់ ហាក់ដូចជាមានភាពយឺតយ៉ាវ។ បញ្ហាគឺដោយសារការរៀបចំប្រព័ន្ធទឹកក្រោមដីមិនបានល្អ។ ទឹកមិនបានបាញ់ចេញខ្លាំងពេក តាមរន្ធខ្លះ ធ្វើឲ្យរន្ធផ្សេងទៀតខ្វះទឹក។ ការសាងសង់មិនអាចដំណើរការបានឡើយ ដរាបណាអ្នកត្រួតពិនិត្យ មិនឃើញទឹកបាញ់ចេញបានល្អទេនោះ។ ទន្ទឹមនឹងនោះ មន្ត្រីសាលាក្រុង បានប្រាប់យើងថា ទឹកដែលផ្គត់ផ្គង់អគារព្រះវិហាររបស់យើង មិនមានកម្លាំងល្មមនឹងអាចឲ្យយើងសាងសង់ទឹកបាញ់ ក្នុងសួនច្បារនោះបានឡើយ ដូចនេះ គេត្រូវតប្រព័ន្ធទឹកមួយខ្សែទៀត ដើម្បីឲ្យមានកម្លាំងទឹកកាន់តែខ្លាំង។ យើងមិនចង់ឲ្យគម្រោងសាងសង់នេះមានភាពយឺតយ៉ាវ ដោយសារបទបញ្ជានេះឡើយ ប៉ុន្តែ យើងក៏ដឹងផងដែរថា បើយើងមិនធ្វើតាមការរៀបចំនេះទេ នោះយើងនឹងជួបប្រទះបញ្ហាធ្ងន់ធ្ងរ ក្នុងពេលអនាគតជាមិនខានឡើយ។ ជួនកាលយើងមានការរអ៊ូរទាំ ចំពោះរដ្ឋាភិបាល និងមន្ត្រីរាជការដទៃទៀត។ ប៉ុន្តែ ការគោរពរដ្ឋអំណាចឲ្យបានត្រឹមត្រូវ គឺជាការថ្វាយព្រះកិត្តនាមដល់ព្រះ។ សាវ័កប៉ុលក៏មានបញ្ហាជាមួយរដ្ឋអំណាចផងដែរ បានជាគាត់មានប្រសាសន៍ថា “ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ”(រ៉ូម ១៣:១)។ គាត់បានមានប្រសាសន៍ទៀតថា “ចូរប្រព្រឹត្តល្អចុះ នោះលោក(ពួករដ្ឋអំណាច)នឹងពោលសរសើរដល់អ្នកហើយ”(ខ.៣)។ កាលណាព្រះវិញ្ញាណទ្រង់បង្រៀនយើង នោះយើងអាចមានអាកប្បកិរិយ៉ាល្អ ចំពោះរដ្ឋាភិបាល។ ការនេះគឺដើម្បីជាប្រយោជន៍យើង និងជាបន្ទាល់នៃសេចក្តីជំនឿ ហើយដែលសំខាន់បំផុតនោះ គឺយើងបានថ្វាយព្រះកិត្តិនាមដល់ព្រះ។–Dave…
Read article