ការអស្ចារ្យដែលហោះហើរ
ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ សត្វមេអំបៅ ស្ថិតក្នុងចំណោមសត្វដ៏ស្រស់ស្អាតបំផុត ដែលព្រះអង្គបានបង្កើត! សត្វមេអំបៅហោះហើរយ៉ាងស្រទន់ ដោយទទះស្លាបដែលមានពណ៌ចម្រុះ ហើយពេលដែលយើងស្វែងយល់ពីរបៀបនៃការបន្លាស់ទីលំនៅ របស់ពួកវា យើងប្រហែលជាយល់ថា ពួកវាជាស្នាព្រះហស្តឯក នៃពិភពធម្មជាតិ។ សត្វល្អិតដែលចេះហើរនេះ មិនគ្រាន់តែបាននាំមកនូវការមើលកម្សាន្តប៉ុណ្ណោះទេ តែទន្ទឹមនឹងនោះ ក៏បានផ្តល់ឲ្យយើងនូវគំរូនៃភាពអស្ចារ្យ នៃស្នាព្រះហស្តដ៏ប៉ិនប្រសប់របស់ព្រះ។ ឧទាហរណ៍ សត្វមេអំបៅស្តេចដ៏អស្ចារ្យ អាចធ្វើដំណើរ៤៨០០គីឡូម៉ែត្រ ក្នុងការផ្លាស់ទីលំនៅ ពីសហរដ្ឋអាមេរិក ទៅតំបន់អាមេរិកកណ្តាល ដែលនៅទីបំផុត ពួកវាក៏បានទៅដល់ដើមឈើ ដែលឪពុកម្តាយ ឬជីដូនជីតាវាធ្លាប់ទំនៅ កាលពីជំនាន់មុនៗ។ ការផ្លាស់ទីលំនៅនេះ ត្រូវបានទទួលការបញ្ជា ដោយខួរក្បាលរបស់ពួកវា ដែលមានទំហំប៉ុនក្បាលប៊ិច។ ម្យ៉ាងទៀត យើងអាចពិចារណា អំពីការប្រែរូបកាយ របស់សត្វមេអំបៅស្តេចពីសត្វដង្កូវ។ ពេលដែលសត្វដង្កូវធ្វើសូត្រព័ទ្ធជុំវិញខ្លួនវា វាបញ្ចេញជាតិគីមីម្យ៉ាង ដែលធ្វើឲ្យផ្នែកខាងក្នុងខ្លួនវាប្រែក្លាយជាមានសភាពទន់ ដោយគ្មានរូបរាង្គអ្វីមួយច្បាស់លាស់។ ប៉ុន្តែ វាក៏ដុះចេញជាខួរក្បាល គ្រឿងក្នុង ក្បាល ជើង និងស្លាបសត្វមេអំបៅ។ មានអ្នកឯកទេសខាងសត្វមេអំបៅម្នាក់ បានមានប្រសាសន៍ថា “ការលូតលាស់នៃរូបកាយរបស់សត្វដង្កូវ ក្លាយជាសត្វមេអំបៅ ដែលមានខ្លួន និងស្លាប គឺពិតជាស្ថិតក្នុងចំណោមភាពអស្ចារ្យ នៃជីវិតនៅលើផែនដីនេះ”។ មានអ្នកឯកទេសម្នាក់ទៀត…
Read article