ភ្នែកខាងវិញ្ញាណដ៏អស់កល្ប
កាលពីខែមុន ខ្ញុំបានទៅពិនិត្យភ្នែក។ ក្រោយមក គ្រូពេទ្យបានប្រាប់ខ្ញុំថា ពេលនេះខ្ញុំអាចមើលឃើញរូបភាពនៅឆ្ងាយៗ ច្បាស់ជាងមុន។ ពីដំបូងឡើយ ខ្ញុំគិតថា នេះជាដំណឹងល្អ តែក្រោយមកមិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា “យើងអាចមើលឃើញរូបភាពនៅឆ្ងាយ ច្បាស់ជាងមុន ពេលដែលយើងមានវ័យកាន់តែចាស់ តែទន្ទឹមនឹងនោះ ការមើលឃើញរូបភាពនៅជិត ក៏អាចមានការអន់ថយផងដែរ”។ ដំណឹងនេះ បានធ្វើឲ្យខ្ញុំគិតអំពីការមើលឃើញរូបភាពនៅឆ្ងាយមួយបែបទៀត របស់គ្រីស្ទបរិស័ទមួយចំនួន ដែលខ្ញុំបានសង្កេតមើលក្នុងពេលកន្លងមក។ អ្នកដែលបានស្គាល់ព្រះអម្ចាស់អស់រយៈពេលយូរ ឬបានឆ្លងកាត់ការល្បងលធំៗក្នុងជីវិត ហាក់ដូចជាអាចមើលទៅនគរស្ថានសួគ៌បានឃើញច្បាស់ជាងយើងរាល់គ្នា។ ភ្នែកខាងវិញ្ញាណដ៏អស់កល្បរបស់ពួកគេ កាន់តែមើលឃើញច្បាស់ល្អ ហើយការមើលឃើញរូបភាព “លោកិយ” ដែលនៅជិតបង្កើយ ក៏មានការថយចុះផងដែរ។ ដោយសារសាវ័កប៉ុល មានភ្នែកខាងវិញ្ញាណប្រភេទនេះហើយ បានជាគាត់លើកទឹកចិត្តពួកជំនុំក្រុងកូរិនថូសថា “ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ … របស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(២កូរិនថូស ៤:១៧-១៨)។ សព្វថ្ងៃនេះ យើងត្រូវរៀនប្រើ “ភ្នែកខាងវិញ្ញាណ”របស់យើង។ លោកយ៉ូណាថាន អេឌ-វើត(Jonathan Edwards) ដែលជាអ្នកប្រាជ្ញទេវវិជ្ជា បានមានប្រសាសន៍ថា “ការទៅរស់នៅ ក្នុងនគរស្ថានសួគ៌ ជាមួយព្រះ ដោយអំណរដ៏ពោរពេញ…
Read article