ជៀសវាងការខ្វះជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ
កាលពីពីរបីឆ្នាំកន្លងទៅ ខ្ញុំមានបញ្ហាខ្វះជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរពីរដង។ ជាការពិតណាស់ ខ្ញុំមិនចង់ជួបរឿងនេះទៀតឡើយ។ វាបានកើតឡើងចំពោះខ្ញុំជាលើកដំបូង ពេលខ្ញុំមានគ្រោះថ្នាក់ដាច់សសៃសាច់ដុំ ខណៈពេលដែលខ្ញុំកំពុងជិះស្គីឆ្លងប្រទេស ហើយខ្ញុំខ្វះជាតិទឹកម្តងទៀត ពេលខ្ញុំធ្វើដំណើរកម្សាន្តក្នុងវាលរហោស្ថាន ដែលមានកម្តៅ៤៦អង្សាសេ ក្នុងប្រទេសអ៊ីស្រាអែល។ ក្នុងគ្រោះថ្នាក់ទាំងពីរលើក ខ្ញុំមានអាការៈវិលមុខ វង្វេងវង្វាន់ ព្រឹលភ្នែក និងមានរោគសញ្ញាជាច្រើនទៀត។ ការពិបាកទាំងអស់នេះ បានបង្រៀនខ្ញុំថា ទឹកមានសារៈសំខាន់ណាស់ នៅក្នុងការរក្សាសុខុមាលភាពឲ្យបានល្អ។ ការខ្វះជាតិទឹកក្នុងខ្លួនដ៏ធ្ងន់ធ្ងរនេះ គឺជាបទពិសោធន៍ ដែលបាននាំឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យដ៏មានតម្លៃ នៃការដែលព្រះគ្រីស្ទមានព្រះបន្ទូលអញ្ជើញថា “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ”(៧:៣៧)។ ព្រះបន្ទូលប្រកាសរបស់ព្រះអង្គ ត្រង់ចំណុចនេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់ ជាពិសេស ត្រង់ចំណុចដែលទាក់ទងនឹងពេលវេលា។ សាវ័កយ៉ូ-ហានបានកត់សម្គាល់ថា ព្រះយេស៊ូវទ្រង់មានបន្ទូលជាពាក្យអញ្ជើញនេះ នៅថ្ងៃចុងក្រោយ នៃ“ពិធីបុណ្យបារាំ” ដែលគេប្រារព្ធជារៀងរាល់ឆ្នាំ ជាការរំឭក អំពីការដែលជនជាតិអ៊ីស្រាអែល វិលវល់ក្នុងវាលរហោស្ថាន ដែលវគ្គសំខាន់បំផុតនៃពិធីបុណ្យនេះ គឺការចាក់ទឹកបង្ហូរចុះតាមជណ្តើរនៃព្រះវិហារ ដើម្បីរំឭកអំពីការដែលព្រះប្រទានទឹក សម្រាប់ពួកអ៊ីស្រាអែល ដែលស្រេកទឹក ក្នុងដំណើរវិលវល់នោះ។ នៅពេលនោះ ព្រះយេស៊ូវទ្រង់បានក្រោកឈរឡើង ហើយប្រកាសថា ព្រះអង្គជាទឹកដែលយើងរាល់គ្នាត្រូវការ ដោយខានមិនបាន។ ដើម្បីឲ្យសុខុមាលភាពខាងវិញ្ញាណយើង មានភាពល្អប្រសើរ…
Read article