ព្រះយេស៊ូវស្រឡាញ់ខ្ញុំ
ក្នុងថ្ងៃដែលមានអាកាសធាតុត្រជាក់ សត្វឆ្កែចាស់មួយក្បាលរបស់ខ្ញុំ បានដើរចុះឡើងៗ នៅក្នុងទីធ្លាក្រៅផ្ទះ រកកន្លែងដែលមានថ្ងៃ ដើម្បីក្រាបដេក នៅលើស្មៅ ដើម្បីកម្តៅខ្លួនវាឲ្យកក់ក្តៅ ដោយពន្លឺថ្ងៃ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា យើងត្រូវតែ “រក្សាខ្លួន” ក្នុងសេចក្តីស្រឡាញ់របស់ព្រះ(យ៉ូដាស ១:២១)។ ការនេះមិនមានន័យថា យើងត្រូវតែប្រព្រឹត្តិតាមបែបដ៏ពិសេសណាមួយ ដើម្បីធ្វើឲ្យព្រះស្រឡាញ់យើងនោះឡើយ(ទោះបីជាយើង មានបំណងចង់ធ្វើឲ្យព្រះអង្គសព្វព្រះទ័យក៏ដោយ)។ ព្រោះយើងរាល់គ្នាជាកូនស្ងួនភ្ញារបស់ព្រះអង្គ នោះព្រះអង្គស្រឡាញ់យើង ទោះយើងបានធ្វើ ឬមិនបានធ្វើអ្វីក៏ដោយ។ បានសេចក្តីថា ផ្ទុយទៅវិញ យើងត្រូវគិតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយសម្រាកនៅក្នុងពន្លឺ និងភាពកក់ក្តៅនៃសេចក្តីស្រ-ឡាញ់របស់ព្រះអង្គ ពេញមួយថ្ងៃ។ “គ្មានអ្វីអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវបានឡើយ”(រ៉ូម ៨:៣៩)។ ព្រះអង្គស្រឡាញ់យើង តាំងពីមុនពេលដែលយើងចាប់កំណើត ហើយព្រះអង្គនៅតែស្រឡាញ់យើង ក្នុងពេលឥឡូវនេះ។ នេះហើយជាអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ។ យើងជាកូនស្ងួនភ្ញារបស់ព្រះ។ នេះជាការអ្វី ដែលយើងត្រូវជញ្ជឹងគិតពេញមួយថ្ងៃ។ ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន មានពេលប្រាំដង ដែលលោកយ៉ូហានបានរៀបរាប់ថា គាត់ជាសាវ័កដែលព្រះយេស៊ូវស្រឡាញ់(១៣:២៣ ១៩:២៦ ២០:២ ២១:៧,២០)។ ព្រះយេស៊ូវក៏ស្រឡាញ់សាវ័កដទៃទៀតផងដែរ ប៉ុន្តែ ត្រង់ចំណុចនេះ លោកយ៉ូហានគ្រាន់តែចង់បើកបង្ហាញពីការពិតថា ព្រះយេស៊ូវស្រឡាញ់គាត់ណាស់! ដូចនេះ យើងអាចនិយាយដូចសាវ័កយ៉ូហានថា…
Read article