ជីវិតដែលយើង ត្រូវរស់នៅ
ពិធីបុណ្យសៀវភៅប្រចាំឆ្នាំ ក្នុងក្រុងអូស្ទីន រដ្ឋតិចសាសន៍ បានទាក់ទាញមនុស្សរបស់ពាន់នាក់ ឲ្យមកទស្សនា។ ពួកគេសុទ្ធសឹងជាអ្នកចូលចិត្តស្វែងរកមើលសៀវភៅ និងចូលរួមការពិភាក្សា ដែលដឹកនាំដោយអ្នកនិពន្ធល្បីៗ ព្រមទាំងទទួលយោបលល្អៗពីអ្នកនិពន្ធអាជីពទាំងឡាយ។ ក្នុងពិធីនោះ មានអ្នកនិពន្ធម្នាក់ ដែលពូកែសរសេរសៀវភៅរឿងប្រឌិតសម្រាប់យុវជន បានមានប្រសាសន៍ទៅកាន់អ្នកដែលចង់ចាប់ផ្តើមអាជីពជាអ្នកនិពន្ធថា “បើសិនជាអ្នកចង់ធ្វើជាអ្នកនិពន្ធ នោះសូមនិពន្ធសៀវភៅ ដែលអ្នកចង់អានចុះ”។ ពាក្យសម្តីរបស់គាត់ត្រង់ចំណុចនេះ គឺពិតជាមានន័យ សម្រាប់ការនិពន្ធសៀវភៅ តែសម្រាប់ការរស់នៅវិញ តើយើងត្រូវរស់នៅតាមចិត្តរបស់យើងដែរឬទេ? តើយើងចង់ឲ្យអ្នកដទៃមានជីវិតរស់នៅ ដូចយើងទេ? យ៉ាងណាមិញ ក្នុងបទគម្ពីរ លូកា ៦:២៧-៣៦ ព្រះយេស៊ូវបានលើកទឹកចិត្តអ្នកដើរតាមទ្រង់ ឲ្យរស់នៅ តាមបំណងព្រះទ័យព្រះ ដោយបង្ហាញចេញនូវសេចក្តីមេត្តាករុណារបស់ព្រះ ដល់មនុស្សគ្រប់គ្នា។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ចូរឲ្យពរដល់អ្នកណា ដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(ខ.២៧-២៨)។ ព្រះអង្គក៏បានមានបន្ទូលផងដែរថា ពេលដែលគេប្រព្រឹត្តដោយមិនសមហេតុផល មកលើយើង នោះយើងក៏ត្រូវបង្ហាញចេញនូវចិត្តសប្បុរស ដោយគ្មានការសងសឹកឡើយ(ខ.២៩-៣០)។ និយាយរួម “ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ”(ខ.៣១)។ តើយើងអាចអនុវត្តតាមសេចក្តីបង្រៀនរបស់ព្រះអង្គបានទេ? ជាការពិតណាស់ បើសិនជាយើងពឹងផ្អែក ទៅលើកម្លាំង និងការតាំងចិត្តរបស់យើង នោះយើងមិនអាចអនុវត្តតាមព្រះបន្ទូលព្រះអង្គបានឡើយ។ យើងត្រូវទទួលកម្លាំង មកពីព្រះវិញ្ញាណបរិសុទ្ធ។…
Read article