ភាពក្រអឺតក្រទម និងអំណួត
រឿងប្រឌិត ដែលមានចំណងជើងថា សំបុត្ររបស់អារក្ស ដែលលោក ស៊ី អេស លូវីស (C. S. Lewis) បាននិពន្ធ បានដំណាលថា អារក្សដែលមានឋានៈខ្ពស់ បានជំរុញអារក្សក្រោមបង្គាប់ខ្លួន ឲ្យទៅបង្វែរគំនិតរបស់គ្រីស្ទបរិស័ទម្នាក់ ឲ្យបែរចេញឆ្ងាយពីព្រះ ហើយឲ្យងាកមកផ្តោតទៅលើកំហុសរបស់មនុស្ស ដែលនៅជុំវិញខ្លួន ក្នុងពួកជំនុំ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលមួយ ដែលខ្ញុំកំពុងចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ ខ្ញុំបានមានអារម្មណ៍ធុញទ្រាន់ នឹងមនុស្សម្នាក់ ដែលអង្គុយនៅក្បែរខ្ញុំ ដែលច្រៀងឮៗ ខុសណោតភ្លេង ហើយពេលគេអានខគម្ពីររួមគ្នា គាត់មិនបានអានឲ្យស្របជាមួយគេទេ។ ប៉ុន្តែ ពេលដែលយើងត្រូវឱនក្បាលអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ខ្ញុំក៏ដឹងថា ព្រះអម្ចាស់ប្រាកដជាសព្វព្រះទ័យចំពោះចិត្តរបស់គាត់ ជាជាងសព្វព្រះទ័យនឹងការដែលខ្ញុំមានអារម្មណ៍ដែលកាត់ទោសគាត់។ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានអានបទគម្ពីរសុភាសិត ជំពូក៨ ហើយខ្ញុំមានការប៉ះពាល់ចិត្ត នឹងខ.១៣ ដែលបានចែងថា “ការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់”។ បទគម្ពីរមួយជំពូកនេះបានបង្រៀនយើងថា ព្រះបន្ទូលនៃប្រាជ្ញាបានបង្រៀនយើង ឲ្យមានចិត្តដែលមានការយល់ដឹង(ខ.៥) ហើយរកបានជីវិត និងប្រកបដោយគុណនៃព្រះអម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវសម្រេចចិត្តរស់នៅ ដោយអាកប្បកិរិយា ដែលល្អប្រពៃ…
Read article