ការកម្សាន្តចិត្តអ្នកដទៃ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានកត់សម្គាល់ឃើញថា នៅក្នុងរូបកាយព្រះគ្រីស្ទ អ្នកដែលធ្លាប់មានការឈឺចាប់ ច្រើនតែជាអ្នកដែលងាយនឹងកម្សាន្តចិត្តអ្នកដទៃ ដែលកំពុងមានការឈឺចាប់។ ជាក់ស្តែង មានប្តីប្រពន្ធវ័យក្មេងមួយគូរ បានទទួលរងការឈឺចាប់ធ្ងន់ធ្ងរ ដោយសារបាត់បង់កូនជាទីស្រឡាញ់។ ពេលនោះ មានប្តីប្រពន្ធមួយគូរទៀត ដែលធ្លាប់បាត់បង់កូនកាលពីមុន បានចូលមកជួយកម្សាន្តចិត្ត។ បើសិនជាមានប្តីប្រពន្ធណាបាត់បង់ប្រាក់ចំណូលដ៏សំខាន់របស់ខ្លួន នោះមានប្តីប្រពន្ធផ្សេងទៀត បានចូលមកផ្តល់ជំនួយស្ទើរតែភ្លាមៗ ដោយនឹកចាំថា កាលពីប៉ុន្មានឆ្នាំមុន ខ្លួនក៏ធ្លាប់ឆ្លងកាត់ការខ្វះខាតផងដែរ។ និយាយរួម អវយវៈក្នុងរូបកាយនៃព្រះគ្រីស្ទ បានទ្រទ្រង់គ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក ម្តងហើយម្តងទៀត។ គ្រីស្ទបរិស័ទដែលចូលចិត្តជួយគេបានដឹងថា ពួកគេអាចប្រើទុក្ខលំបាកដែលពួកគេបានឆ្លងកាត់ ដើម្បីឈោងចាប់អ្នកដទៃ ដែលកំពុងឆ្លងកាត់ទុក្ខលំបាកដែលស្រដៀងគ្នា។ តើអ្នកធ្លាប់មានជម្ងឺទេ? តើអ្នកធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ទេ? តើអ្នកធ្លាប់ជាប់ឃុំឃាំងទេ? តើអ្នកធ្លាប់ទទួលរងភាពអយុត្តិធម៌ទេ? ទោះយើងធ្លាប់ជួបប្រទះទុក្ខលំបាកប្រភេទណាក៏ដោយ សូមយើងនឹកចាំថា ព្រះបានសន្យាថា នឹងនាំឲ្យមានការល្អជាច្រើន កើតចេញពីទុក្ខលំបាករបស់យើង ទោះវាមានសភាពងងឹតយ៉ាងណាក៏ដោយ(យ៉ាកុប ១:២-៤)។ ព្រះអាចធ្វើឲ្យទុក្ខលំបាកយើង មានប្រយោជន៍ជាច្រើន ជាពិសេស នៅពេលដែលយើងលើកទឹកចិត្តអ្នកដទៃ ដែលកំពុងឆ្លងកាត់ទុក្ខលំបាក ដូចដែលព្រះអង្គបានកម្សាន្តចិត្តយើងដែរ។ គឺដូចដែលសាវ័កប៉ុលបានចង្អុលបង្ហាញក្នុង បទគម្ពីរ ២កូរិនថូស ១:៣-៧ ថា យើងបានទទួលការកម្សាន្តចិត្ត ពីព្រះសង្រ្គោះ ដែលស្គាល់ទុក្ខលំបាករបស់យើង ហើយយើងថ្វាយព្រះកិត្តិនាមព្រះអង្គ…
Read article