ចំណាយពេលជញ្ជឹងគិត
ជាទូទៅ ឪពុកម្តាយចូលចិត្តនឹកចាំ អំពីដំណាក់កាលសំខាន់ៗ នៃការលូតលាស់របស់កូន។ ពួកគេធ្វើការកត់ចំណាំ ពេលដែលកូនតូចរបស់ខ្លួន ចេះក្រឡាប់ បន្ទាប់មក ចេះវា ហើយក្រោយមក ក៏ចេះក្រោកឈរ និងបោះជំហានដើរជាលើកទីមួយ។ ឪពុកម្តាយដែលមានម៉ាស៊ីនថត ឬទូរស័ព្ទដែលអាចថតរូប ច្រើនតែថតរូបកូន ព្រមទាំងរក្សាសំលៀកបំពាក់របស់ពួកគេទុក ជាអនុស្សាវរីយ៍នៃបទពិសោធន៍ដ៏មានតម្លៃទាំងនោះ។ ក្នុងបទគម្ពីរលូកា ២:១៩ នាងម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវ ក៏បានធ្វើការកត់ចំណាំអំពីព្រះអង្គ នៅក្នុងចិត្តរបស់នាង។ នាងបានរក្សាទុកព្រះបន្ទូលសន្យា អំពីព្រះយេស៊ូវ ហើយបាន “រំពឹងគិតតែក្នុងចិត្ត”។ ត្រង់ចំណុចនេះ ពាក្យ “រំពឹងគិតតែក្នុងចិត្ត” ជាភាសាក្រិក មានន័យថា “យកមកប្រៀបធៀប”។ នាងម៉ារាបានឮព្រះបន្ទូលសន្យាដ៏អស្ចា-រ្យ អំពីព្រះយេស៊ូវ ដែលពួកទេវតា និងពួកអ្នកគង្វាលបានថ្លែងប្រាប់(១:៣២ ២:១៧-១៨)។ ពេលដែលព្រះអង្គមានវ័យធំឡើង នាងប្រហែលជាបានប្រៀបធៀប ព្រះបន្ទូលសន្យាទាំងនោះ នឹងកិច្ចការដែលព្រះអង្គបានធ្វើ ដែលបានសម្រេចសេចក្តីសន្យានោះ។ យ៉ាងណាមិញ ពេលដែលយើងជញ្ជឹងគិតអំពីព្រះបន្ទូល ដែលបានចែងអំពីព្រះ ហើយប្រៀបធៀបព្រះបន្ទូលនោះ និងកិច្ចការដែលព្រះអង្គបានធ្វើ ក្នុងជីវិតយើង នោះសេចក្តីជំនឿយើងនឹងមានភាពរឹងមាំឡើង ហើយយើងក៏នឹងមានការលើកទឹកចិត្ត(យ៉ូហាន ១៤:២១)។ ព្រះអង្គជាព្រះដែលឆ្លើយតបការអធិស្ឋានរបស់យើង(១យ៉ូហាន ៥:១៤-១៥) ព្រះអង្គកម្សាន្តចិត្តយើង…
Read article