រូបភាពតា​មប​ង្អូច​កញ្ចក់

ក្នុង​អំឡុង​ពេល​វិស្សម​កាល   ក្នុង​រដ្ឋ​អាឡាស្កា   ខ្ញុំបា​ន​ទស្សនាទេ​សភា​ព​ដ៏​ស្រស់​ត្រកាល​ជា​ច្រើន តាម​បង្អួច​កញ្ចក់​ឡាន ដែល​កំពុង​ធ្វើ​ដំណើរ​ នៅ​តាម​ដង​ផ្លូវ។ អាកាស​ធាតុ​នៅ រដ្ឋ​អាឡាស្កា មាន​សភាព​ត្រជាក់ ហើយ​សើម តែ​ខ្ញុំសូ​ម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ឲ្យ​កញ្ចក់​បង្អូច​ឡាន​ជួយ​ការពារ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្តៅ និង​មិន​ឲ្យ​សើម​ខ្លួន។ ទោះ​ជា​យ៉ាង​ណាក៏​​ដោយ ក​ញ្ចក់​បង្អួច​ឡាន​ ក៏បាន​នាំ​ឲ្យ​មានកា​រពិ​បាក​ខ្លះ​ៗ​ដែរ។ ពេលដែ​លមា​ន​ភ្លៀង​ធ្លាក់​នៅតា​មផ្លូ​វ​ម្តង​ៗ​ ដំណក់​ទឹក​ភ្លៀង​បាន​ហូរ​ចុះតាម​កញ្ចក់​នោះ ធ្វើឲ្យបាំង​ទេសភាព​ដែល​នៅខា​ងក្រៅ​ឡាន។ ម្យ៉ាងទៀត ពេល​ដែល​ស៊ីតុណ្ហ​ភាព​ផ្លាស់​ប្តូរ នៅ​ខាង​ក្រៅ សំណើម​នៅ​ខាង​ក្នុង​ក៏​បាន​ប្រែក្លាយ​ជា​​អ័ភ​ នៅ​ក្នុង​ឡាន។

បញ្ហា​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំយ​ល់ ពី​មូល​ហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ​ជីវិត​ខ្លួន​ឯ​ង​ឲ្យ​បាន​ច្បាស់ តាម​បំណង​ព្រះ​ទ័យ​ព្រះ។ អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ឃើញ​សម្រស់​នៃ​ជីវិត ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យយើង​មើល​ឃើញ ដោយ​អំណរ​។ ជួន​កាល នៅ​ក្នុង​ចិត្តយើង មាន​អំពើ​បាប ដែល​ជា​ភាព​អាត្មា​និយម ​ដែល​បង្កើតឲ្យ​មាន​អ័ភ ដែលធ្វើ​ឲ្យ​យើងយ​ល់​ថា ខ្លួន​ឯង​សំខាន់ហួស ខុសពីការពិត ហើយ​នាំឲ្យយើងភ្លេ​ច​គិត​ពីប្រ​យោជន៍​របស់​អ្នក​ដទៃ។ ជួនកា​ល អំពើបា​ប​ដែល​នៅខា​ង​ក្រៅ ដែលមា​នដូ​ច ជា ភាព​អយុត្តិ​ធម៌​ជាដើ​ម ដែល​អ្នក​ដទៃបានធ្វើ​​មក​លើយើ​ង ដែល​ធ្វើ​ឲ្យយើ​ងស្រ​ក់​ទឹក​ភ្នែក ដូច​ទឹក​ភ្លៀង បាន​ជា​យើង​មិន​អាច​មើល​ឃើញ​សេចក្តី​ល្អ​របស់​ព្រះ។ អំពើបា​ប​ប្រភេទ​ណាក៏ដោ​យ គឺ​សុទ្ធ​តែ​រារាំង​មិន​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ និង​សិរីល្អនៃ​ជីវិត ដែល​ព្រះ​បាន​រៀប​ចំ​មក។ដ្បិត​ឥឡូវ​នេះ “យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ការ​មើល​ដោយសារ​កញ្ចក់”(១កូរិនថូស ១៣:១២) តែ​យើង​នៅ​តែ​មើល​ឃើញ​ច្បាស់​ល្មមនឹង​ដឹង​ថា ព្រះ​អង្គ​ល្អ(ទំនុកដំកើង ៣៤:៨)។

ការ​អស្ចារ្យ​ជា​ច្រើន​ ដែលព្រះ​បើ​កប​ង្ហាញ នឹង​ជួយ​ឲ្យ​យើង​លះ​ចោល​អំពើ​បាប ហើយ​ធ្វើការ​បម្រើ​ព្រះអ​ង្គ ដើម្បី​កាត់​បន្ថ​យ​ផល​អាក្រក់ ដែល​កើត​ឡើង ពី​អំពើបា​ប​ទាំង​នោះ ក្នុង​លោកិយ​នេះ។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles